Monday, June 30, 2025
Homeព័ត៌មានអន្តរជាតិទីភ្នាក់ងារអវកាសអឺរ៉ុប ផ្អាកបេសកកម្ម ជាមួយរុស្ស៊ី នៅភពអង្គារ

ទីភ្នាក់ងារអវកាសអឺរ៉ុប ផ្អាកបេសកកម្ម ជាមួយរុស្ស៊ី នៅភពអង្គារ

ទីភ្នាក់ងារអវកាសអឺរ៉ុប(ESA)បានបញ្ជាក់ថា ខ្លួនបានផ្អាកបេសកកម្មយាន ExoMars rover ដោយគ្មានកំណត់ជាមួយដៃគូ Roscosmos ដែលជាសាជីវកម្មអវកាសរដ្ឋរបស់រុស្ស៊ី។

ESA ធ្លាប់​បាន​និយាយ​ថា បេសកកម្ម​នេះ​មិន​ទំនង​ជា​ កើតឡើងបានទេ ដោយសារ​តែ​សង្គ្រាម​របស់​រុស្ស៊ី​នៅ​អ៊ុយក្រែន។ សេចក្តីថ្លែងការណ៍របស់ ESA បានបន្ថែមថា កម្មវិធីស្ថានីយ៍អវកាសអន្តរជាតិនៅតែបន្តដំណើរការដដែល ។

ការសម្រេចចិត្តផ្អាកកិច្ចសហប្រតិបត្តិការជាមួយRoscosmos ត្រូវបានធ្វើឡើងដោយក្រុមប្រឹក្សាគ្រប់គ្រងរបស់ESA នៅក្នុងកិច្ចប្រជុំមួយក្នុងសប្តាហ៍នេះនៅទីក្រុងប៉ារីស។

ESAបាននិយាយនៅក្នុងសេចក្តីថ្លែងការណ៍មួយកាលពីថ្ងៃព្រហស្បតិ៍ថាយើងមានការសោកស្តាយយ៉ាងខ្លាំង​ចំពោះការបាត់បង់ជីវិតមនុស្សនិងផលវិបាកដ៏សោកនាដកម្មនៃការឈ្លានពានរបស់រុស្ស៊ីទៅលើរកអ៊ុយក្រែន ។

ទាក់ទងទៅនឹងការសម្រេចចិត្តនេះទីក្រុងមូស្គូបាននិយាយថាខ្លួនមានការសោកស្តាយយ៉ាងខ្លាំង។លោក Dmitry Rogozin ប្រធានទីភ្នាក់ងារអវកាសរុស្ស៊ី Roscosmos បាននិយាយនៅលើ Telegram ដោយហៅការសម្រេចចិត្តរបស់ESAថាជាការអាម៉ាស់។លោកបានបន្ថែមថាប្រទេសរុស្ស៊ីនឹងធ្វើបេសកកម្មស្រាវជ្រាវនេះដោយខ្លួនឯង៕

RELATED ARTICLES