Monday, June 30, 2025
Homeព័ត៌មានអន្តរជាតិនាយករដ្ឋមន្ត្រីជប៉ុនៈការផ្អាកកិច្ចចរចាសន្ធិសញ្ញាសន្តិភាព WW2 គឺមិនអាចទទួលយកបាន

នាយករដ្ឋមន្ត្រីជប៉ុនៈការផ្អាកកិច្ចចរចាសន្ធិសញ្ញាសន្តិភាព WW2 គឺមិនអាចទទួលយកបាន

កាលពីថ្ងៃអង្គារទី​២២​មីនា​២០២២​នាយករដ្ឋមន្ត្រីជប៉ុនលោកហ្វូមី​​​​​​​​​​​​​​​​ អូគីស៊ីដាបានតវ៉ា

ចំពោះការសម្រេចចិត្តរបស់រុស្ស៊ីក្នុងការផ្អាកកិច្ចចរចាសន្ធិសញ្ញាសន្តិភាពដើម្បីបញ្ចប់ជាផ្លូវការនូវអរិភាពសង្គ្រាមលោកលើកទី 2 រវាងទីក្រុងម៉ូស្គូ និងទីក្រុងតូក្យូ។

លោកគីស៊ីដាបាននិយាយថាស្ថានភាពទាំងមូលនេះត្រូវបានបង្កើតឡើងដោយការឈ្លានពានរបស់រុស្ស៊ីមកលើអ៊ុយក្រែនហើយការឆ្លើយតបរបស់រុស្ស៊ីក្នុងការដាក់បន្ទុកមកលើទំនាក់ទំនងជប៉ុន-រុស្ស៊ីគឺអយុត្តិធម៌បំផុត និងមិនអាចទទួលយកបានទេ។

ប្រទេសជប៉ុនបានដាក់ទណ្ឌកម្មលើបុគ្គលរុស្ស៊ីចំនួន 76 នាក់ ធនាគារចំនួន 7 និងស្ថាប័នចំនួន 12 ផ្សេងទៀត រួមទាំងមន្ត្រីការពារជាតិ និងក្រុមហ៊ុននាំចេញអាវុធរបស់រដ្ឋ Rosoboronexport ។

ការសម្រេចចិត្តរបស់ទីក្រុងមូស្គូក្នុងការដកខ្លួនចេញពីកិច្ចចរចានេះគឺជាការសងសឹកចំពោះទណ្ឌកម្មដែលដាក់ដោយទីក្រុងតូក្យូ ជុំវិញការឈ្លានពានរបស់រុស្ស៊ីលើអ៊ុយក្រែន។

សាវតាជម្លោះសន្ធិសញ្ញា WW2៖ ប្រជុំកោះដែលមានជម្លោះត្រូវបានកម្លាំងអតីតសហភាពសូវៀតចាប់យកបន្ទាប់ពីការចុះចាញ់របស់ជប៉ុនចំពោះកងកម្លាំងសម្ព័ន្ធមិត្តក្នុងឆ្នាំ1945។កោះដែលស្ថិតនៅជិតកោះហុកកៃដូភាគខាងជើងបំផុតរបស់ប្រទេសជប៉ុនពួកគេត្រូវបានគេស្គាល់នៅក្នុងប្រទេសរុស្ស៊ីថាជាកោះKurilនិងនៅក្នុងប្រទេសជប៉ុនជាដែនដីភាគខាងជើង។ការខ្វែងគំនិតគ្នាចំពោះអ្នកដែលមានកម្មសិទ្ធិត្រឹមត្រូវចំពោះកោះនេះបានធ្វើឱ្យទំនាក់ទំនងរវាងប្រទេសទាំងពីរកាន់តែយ៉ាប់យ៉ឺននិងរួមចំណែកដល់ការបរាជ័យក្នុងការចុះហត្ថលេខាសន្ធិសញ្ញាសន្តិភាពសង្គ្រាមលោកលើកទី២៕

RELATED ARTICLES