Sunday, June 29, 2025
Homeព័ត៌មានអន្តរជាតិខ្លាចសង្រ្គាមនុយក្លេអ៊ែរ ថ្នាំគ្រាប់ប្រឆាំងវិទ្យុសកម្មឡើងថ្លៃ១គុណនឹង១០

ខ្លាចសង្រ្គាមនុយក្លេអ៊ែរ ថ្នាំគ្រាប់ប្រឆាំងវិទ្យុសកម្មឡើងថ្លៃ១គុណនឹង១០

យោងតាមបណ្តាញសារព័ត៌មានCNN ចេញផ្សាយកាលពីថ្ងៃអង្គារទី ១៥ មីនា ២០២២ ថា ប្រជាជនអាមេរិក​ដែលមានការភ័យខ្លាចសង្គ្រាមនុយក្លេអ៊ែរដែលរុស្ស៊ីគំរាមប្រើប្រាស់ទៅលើប្រទេសអ៊ុយក្រែន បាននាំគ្នាសម្រុកទិញថ្នាំគ្រាប់ប៉ូតាស្យូមអ៊ីយ៉ូតដែលអាចទប់ទល់នឹងឥទ្ធិពលនៃការពុលដោយវិទ្យុសកម្ម។

ក្រុមហ៊ុនផលិតថ្នាំ IOSATបានលក់ដាច់អស់ក្នុងតម្លៃត្រឹមតែ 14ដុល្លារនៅលើគេហទំព័ររបស់ខ្លួនហើយឥឡូវនេះតម្លៃថ្នាំបានហក់ឡើងរហូដល់តម្លៃ 149 នៅលើផ្សារ eBay ។

កាល​ពី​ថ្ងៃ​ចន្ទ ថ្នាំប៉ូតាស្យូម​អ៊ីយ៉ូត Thyrosafe ចំនួន ៤ ប្រអប់​ត្រូវ​បាន​លក់​ក្នុង​តម្លៃ ១៣២,៥០ ដុល្លារខណៈ បញ្ជីរាយនាមថ្នាំមួយទៀតបានបង្ហាញពីប្រអប់ថ្នាំ IOSAT 130 មីលីក្រាមដែលមានតម្លៃ 89.95 ដុល្លារ។

គេហទំព័ររបស់ក្រុមហ៊ុន Anbex, Inc. ដែលមានមូលដ្ឋាននៅទីក្រុងញូវយ៉ក ដែលជាអ្នកផ្គត់ផ្គង់ឈានមុខគេ នាពេលបច្ចុប្បន្ននេះ បាននិយាយថា ពួកគេ “អស់ស្តុកនៃថេប្លេត IOSAT ប៉ូតាស្យូមអ៊ីយ៉ូត 130mg និង 65mg។

គួររំឭកថាការភ័យស្លន់ស្លោទិញថ្នាំប៉ូតាស្យូមអ៊ីយ៉ូតចុងក្រោយបានកើតឡើងនៅសហរដ្ឋអាមេរិកក្នុងឆ្នាំ 2011 បន្ទាប់ពីមានការរញ្ជួយដីនិងរលកយក្សស៊ូណាមិរបស់ប្រទេសជប៉ុនដែលបានបំផ្លាញរោងចក្រថាមពលនុយក្លេអ៊ែរ Fukushima ៕

RELATED ARTICLES