Sunday, June 29, 2025
Homeព័ត៌មានអន្តរជាតិរុស្ស៊ីបន្តបាញ់ផ្លោងចូល​ទីក្រុង​គៀវ ស្លាប់២នាក់

រុស្ស៊ីបន្តបាញ់ផ្លោងចូល​ទីក្រុង​គៀវ ស្លាប់២នាក់

យោងតាមសេវាសង្គ្រោះបន្ទាន់របស់ប្រទេសអ៊ុយក្រែនបានអោយដឹងថាការវាយប្រហាររបស់កងកម្លាំងរុស្ស៊ីលើតំបន់លំនៅដ្ឋានក្នុងទីក្រុងគៀវចំនួន២កន្លែងបានសម្លាប់មនុស្សយ៉ាងហោចណាស់2នាក់និង27នាក់ត្រូវបានជួយសង្គ្រោះពីកន្លែងនោះកាលពីព្រឹកថ្ងៃអង្គារ។

ប្រភពដដែលនោះបានអោយដឹងថាសាកសពពីរនាក់ត្រូវបានទាញចេញពីគំនរបាក់បែកបន្ទាប់ពីការវាយប្រហារលើអគារ 16 ជាន់នៅក្នុងសង្កាត់ Sviatoshynsky ។

អគារលំនៅដ្ឋានមួយផ្សេងទៀតនៅក្នុងតំបន់ Podilsk ក៏រងការវាយប្រហារផងដែរ។ជាមួយគ្នានេះដែរស្ថានីយ៍រថភ្លើងក្រោមដីទីក្រុងគៀវមួយកន្លែងបានរងការខូចខាតនៅផ្នែកខាងមុខនៃស្ថានីយ៍ និងការិយាល័យ។

ជាងពាក់កណ្តាលនៃប្រជាជនបីលាននាក់របស់ទីក្រុងគៀវ បានភៀសខ្លួនចេញពីទីក្រុងចាប់តាំងពីការចាប់ផ្តើមនៃការវាយលុករបស់រុស្ស៊ីកាលពីថ្ងៃទី២៤កុម្ភៈ ២០២២។

RELATED ARTICLES