Sunday, June 29, 2025
Homeព័ត៌មានអន្តរជាតិឥណ្ឌាសុំទោសប៉ាគីស្ថានបន្ទាប់ពី បាញ់មីស៊ីលច្រឡំ

ឥណ្ឌាសុំទោសប៉ាគីស្ថានបន្ទាប់ពី បាញ់មីស៊ីលច្រឡំ

យោងតាមការចេញផ្សាយរបស់សារព័ត៌មានរដ្ឋរុស្ស៊ី RT កាលនៅថ្ងៃសៅរ៍ ទី១២ ខែមីនា ឆ្នាំ២០២២បានអោយដឹងថា​រដ្ឋាភិបាលឥណ្ឌាបានចេញសេចក្តីថ្លែងការណ៍ផ្លូវការ សុំទោសចំពោះការបាញ់មីស៉ីល ដោយចៃដន្យចូលទៅក្នុងប្រទេសប៉ាគីស្ថានកាលពីថ្ងៃទី៩មីនា។

កាលពីថ្ងៃទី៩ខែមីនាឆ្នាំ២០២២នៅក្នុងអំឡុងពេលត្រួតពិនិត្យថែទាំជាប្រចាំមួយ ក៏មានបញ្ហាបច្ចេកទេសមួយបានកើតឡើង ធ្វើអោយផ្ទុះមីស៊ីលមួយគ្រាប់ធ្លាក់ទៅក្នុងទឹកដីប៉ាគីស្ថាន។ការិយាល័យបរទេសរបស់ប្រទេសប៉ាគីស្ថានបានកោះហៅ ភារធារីឥណ្ឌានៅទីក្រុងអ៊ីស្លាម៉ាបាដមកធ្វើការតវ៉ាជុំវិញអ្វីដែលខ្លួនហៅថាជាការរំលោភបំពានដែនអាកាសរបស់ខ្លួនដោយមិនបង្កហេតុ។

ក្រសួងការពារជាតិឥណ្ឌាបាននិយាយនៅក្នុងសេចក្តីថ្លែងការណ៍មួយកាលពីថ្ងៃសុក្រថាយើងមានការសោកស្តាយយ៉ាងខ្លាំងចំពោះឧប្បត្តិហេតុនេះ។ទោះជាយ៉ាងណាក៏ដោយវាបានធូរស្រាលបន្តិចដោយសារតែមិនមានអ្នកបាត់បង់អាយុជីវិតដោយសារគ្រោះថ្នាក់នេះទេ។ជាមួយគ្នានេះដែររដ្ឋាភិបាលឥណ្ឌាបានបញ្ជាឱ្យតុលាការស៊ើបអង្កេតកម្រិតខ្ពស់ឧប្បត្តិហេតុនេះ។

គួររំឭកថាឥណ្ឌា និងប៉ាគីស្ថាន គឺជាសត្រូវនឹងគ្នាតាំងពីឆ្នាំ 1947នៅពេលដែលឥណ្ឌាទទួលបានឯករាជ្យរបស់ខ្លួនពីចក្រភពអង់គ្លេសហើយត្រូវបានបែងចែកទៅជារដ្ឋដាច់ដោយឡែក។ ភាគី​ទាំង​ពីរ​បាន​ប៉ះ​ទង្គិច​គ្នា​ផ្នែក​យោធា​ជា​ច្រើន​ដង​ចាប់​តាំង​ពី​ពេល​នោះ​មក ថ្មី​បំផុត​ក្នុង​ឆ្នាំ ២០១៩៕

RELATED ARTICLES