Sunday, June 29, 2025
Homeព័ត៌មានអន្តរជាតិយោធាមីយ៉ាន់ម៉ាសម្លាប់មនុស្ស 14 នាក់

យោធាមីយ៉ាន់ម៉ាសម្លាប់មនុស្ស 14 នាក់

យ៉ាងហោចណាស់មនុស្ស 14 នាក់ ដែលក្នុងនោះមានយុទ្ធជនតស៊ូ 11 នាក់ និងជនស៊ីវិល3នាក់ត្រូវ​បានសម្លាប់កាលពីដើមសប្តាហ៍នេះនៅទីក្រុងKhinUនៃតំបន់Sagaingខណៈដែលកងកម្លាំងយោធាមីយ៉ាន់ម៉ាបានបង្កើនការវាយប្រហារលើកងកម្លាំងការពារប្រជាជនក្នុងតំបន់ (PDF) ។

អ្នកស្រុកបាននិយាយថាជនរងគ្រោះប្រាំបីនាក់មានអាយុចន្លោះពី 18 ទៅ 25 ឆ្នាំ ហើយពីរនាក់ទៀតមានអាយុ 17 ឆ្នាំ។ ជនរងគ្រោះម្នាក់ទៀតមានអាយុ 40 ឆ្នាំ។

របប​យោធា​ត្រូវ​បាន​គេ​រាយការណ៍​ថា​កំពុង​ស្ថិត​ក្នុង​បេសកកម្មមួយដែលគេហៅថាសម្លាប់ទាំងអស់និងខដុត​បំផ្លាញទាំងអស់( Kill All, Torch All’) ដើម្បី​បំបាត់​ការ​តស៊ូ​នៅ Sagaing មុន​ថ្ងៃ​ទិវា​កងកម្លាំងប្រដាប់អាវុធ​ប្រចាំឆ្នាំ​នៅ​ថ្ងៃ​ទី 27 ខែ​មីនា។

កងទ័ពរដ្ឋាភិបាលបានវាយឆ្មក់ភូមិ Thein Taw កាលព្រឹកថ្ងៃអង្គារដោយបាញ់យ៉ាងច្រើនគ្រាប់ក្នុងអំឡុងពេល

 ប៉ះទង្គិចជាមួយនឹងអ្នកប្រយុទ្ធ PDF ។សមាជិក​នៃ​កង​កម្លាំង​ការពារ​ភូមិ​ត្រូវ​បាន​បង្ខំ​ឱ្យ​ដក​ចេញ ខណៈ​ដែល​កងទ័ព​របប​យោធា​បាន​បន្ត​បាញ់​មក​លើ​ពួកគេ។ ប៉ុន្តែ​អ្នក​ស្រុក​បាន​និយាយ​ថា អ្នក​ប្រយុទ្ធ ១១ នាក់​ត្រូវ​បាន​ចាប់​ខ្លួន និង​បាញ់​សម្លាប់៕

RELATED ARTICLES