Sunday, June 29, 2025
Homeព័ត៌មានអន្តរជាតិមេដឹកនាំ​ជប៉ុន និង​កូរ៉េ​ខាងត្បូងយល់ព្រម​ជំរុញ​ទំនាក់ទំនង​ជាមួយ​អាមេរិក ដើម្បី​ដោះស្រាយ​បញ្ហា​កូរ៉េខាងជើង

មេដឹកនាំ​ជប៉ុន និង​កូរ៉េ​ខាងត្បូងយល់ព្រម​ជំរុញ​ទំនាក់ទំនង​ជាមួយ​អាមេរិក ដើម្បី​ដោះស្រាយ​បញ្ហា​កូរ៉េខាងជើង

នាយករដ្ឋមន្រ្តីជប៉ុនលោកហ្វូមីអូ គីស៊ីដា និងប្រធានាធិបតីជាប់ឆ្នោតថ្មីរបស់ប្រទេសកូរ៉េខាងត្បូងលោក Yoon Suk-yeol បាននិយាយថាពួកគេបានព្រមព្រៀងគ្នាកាលពីថ្ងៃសុក្រដើម្បីពង្រឹងទំនាក់ទំនងត្រីភាគីជាមួយសហរដ្ឋអាមេរិកក្នុងការឆ្លើយតបទៅនឹងការគំរាមកំហែងផ្នែកយោធាដែលកំពុងវិវត្តរបស់កូរ៉េខាងជើង។

មន្ត្រីអាមេរិក និងកូរ៉េខាងត្បូងបាននិយាយកាលពីថ្ងៃសុក្រថា ប្រទេសកូរ៉េខាងជើងថ្មីៗនេះបានប្រើប្រាស់ប្រព័ន្​ធមីស៊ីលផ្លោងអន្តរទ្វីប(ICBM)ដ៏ធំបំផុតមិនធ្លាប់មានរបស់ខ្លួននៅក្នុងការបាញ់បង្ហោះសម្ងាត់ចំនួនពីរ​ដែលទំនងជាត្រួសត្រាយផ្លូវសម្រាប់ការបន្តការសាកល្បងរយៈចម្ងាយឆ្ងាយឡើងវិញ។នេះបើតាមមន្ត្រីអាមេរិក និងកូរ៉េខាងត្បូងបាននិយាយកាលពីថ្ងៃសុក្រ។

ប្រព័ន្ធផ្សព្វផ្សាយរដ្ឋKCNAបានរាយការណ៍កាលពីថ្ងៃសុក្រថា មេដឹកនាំកូរ៉េខាងជើងលោក គីម ជុងអ៊ុន បានអំពាវនាវឱ្យពង្រីកទីតាំងបាញ់បង្ហោះគ្រាប់រ៉ុក្កែតអវកាសរបស់ខ្លួនដើម្បីជំរុញមហិច្ឆិតាអវកាសរបស់ខ្លួនខណៈដែលកូរ៉េខាងត្បូងនិងសហរដ្ឋអាមេរិកបានចោទប្រកាន់ទីក្រុងព្យុងយ៉ាងថាបានបាញ់បង្ហោះកាំជ្រួចផ្លោងអន្តរទ្វីប (ICBM) នៅក្នុងការសាកល្បងថ្មីៗនេះចំនួនពីរលើក។ .

លោកគីស៊ីដាបានប្រាប់អ្នកយកព័ត៌មានបន្ទាប់ពីការហៅទូរស័ព្ទជាមួយលោកYoon Suk yeol  ថាភាគីទាំងពីរបានយល់

ព្រមរក្សាទំនាក់ទំនងជិតស្និទ្ធលើកូរ៉េខាងជើង និងចែករំលែកទស្សនៈដើម្បីស្វែងរកឱកាសជួបគ្នាឱ្យបានឆាប់​តាមដែលអាចធ្វើទៅបាន។

អ្នកនាំពាក្យប្រធានាធិបតីកូរ៉េខាងត្បូងបាននិយាយថាលោក លោកYoon Suk yeolបង្ហាញក្តីសង្ឃឹមសម្រាប់កិច្ចសហប្រតិបត្តិការត្រីភាគីក្នុងការដោះស្រាយបញ្ហាជាមួយកូរ៉េខាងជើង។

លោកYoon ក៏បានប្រាប់លោកគីស៊ីដាថា វានឹងមានសារៈសំខាន់ក្នុងការដោះស្រាយបញ្ហាដែលមិនទាន់សម្រេចទ្វេភាគីក្នុង លក្ខណៈសមហេតុផល និងផលប្រយោជន៍ទៅវិញទៅមកដោយបន្ថែមថាភាគីទាំងពីរមានផ្នែកជាច្រើននៃកិច្ច​សហប្រតិបត្តិការរួមទាំងសន្តិសុខក្នុងតំបន់និងសេដ្ឋកិច្ច។ជាមួយគ្នានេះដែរលោកក៏បានចូលរួមរំលែកទុក្ខដល់ជនរង​គ្រោះនិងក្រុមគ្រួសារនៃគ្រោះរញ្ជួយដីកាលពីឆ្នាំ២០១១ដែលបានវាយប្រហារនៅភាគឦសានប្រទេសជប៉ុន៕

RELATED ARTICLES