អ្នកនយោបាយអភិរក្សនិយម លោកYoon Suk-yeol មកពីគណបក្សអំណាចប្រជាជនដែល ជាបក្សប្រឆាំងធំបំផុតបានជាប់ឆ្នោតជាប្រធានាធិបតីកូរ៉េខាងត្បូង ដោយបានយកឈ្នះបេក្ខជនបក្សកាន់អំណាចលោក Lee Jae-myung ស្នងតំណែងលោកមូន ជេអ៊ីននៅក្នុងវិមានខៀវ( Blue House )។ ប្រធានាធិបតីកូរ៉េខាងត្បូង អាចកាន់អំណាច បានត្រឹមតែ ១អាណត្តិ រយៈពេល ៥ឆ្នាំប៉ុណ្ណោះ។
ដោយឡែកលោកLee បានទទួលស្គាល់បរាជ័យហើយបានអបអរគូប្រកួតរបស់គាត់។

គាត់បានប្រាប់សន្និសីទសារព័ត៌មានដោយបន្ទោស ថា ខ្ញុំបានប្រឹងប្រែងអស់ពីសមត្ថភាពប៉ុន្តែមិនបាន សំរេចតាមការរំពឹងទុករបស់អ្នក។ខ្ញុំពិតជាមមានកំហុសមែន។
លោកYoonអតីតរដ្ឋអាជ្ញានិងមេធាវី។លោកបានបម្រើការជាអគ្គរដ្ឋអាជ្ញារបស់ប្រទេសកូរ៉េខាងត្បូងពីឆ្នាំ2019ដល់ឆ្នាំ2021ហើយលោកបានដើរតួយ៉ាងសំខាន់ជាប្រធានស៊ើបអង្កេតការចោទប្រកាន់អំពើពុករលួយពាក់ព័ន្ធនឹងអតីតប្រធានាធិបតី ផាក ហ្គឺនហេ និងអនុប្រធានក្រុមហ៊ុន Samsung លោក Lee Jae-yong ។

លោកYoonដែលត្រូវបានតែងតាំងដោយគណបក្សអំណាចប្រជាជន (PPP) ទទួលបានសំឡេងគាំទ្រ 48.6% ជាមួយនឹងសន្លឹកឆ្នោតជិត 99% ត្រូវបានរាប់នាំមុខ លោក Lee សមាជិកគណបក្សប្រជាធិបតេយ្យសេរីរបស់លោក មូន ជេអ៊ីន ទទួលបានសំឡេងគាំទ្រ ៤៧,៨%។ប្រជាជនកូរ៉េខាងត្បូងប្រមាណ ៣៤លាននាក់ ឬ ៧៧,១ភាគរយ បានចេញមកបោះឆ្នោតក្នុងចំណោមប្រជាជនមានសិទ្ធិបោះឆ្នោតចំនួន ៤៤លាននាក់ ឬស្មើនឹង៧៧,១ភាគរយ។
នៅក្នុងសុន្ទរកថាបន្ទាប់ពីទទួលបានជ័យជម្នះលោកបានថ្លែងអំណរគុណ និងលួងចិត្តគូប្រជែងលោក Lee ថា ការប្រកួតប្រជែងរបស់យើងបានបញ្ចប់ហើយ។យើងត្រូវរួមដៃគ្នាជាមួយដើម្បីប្រជាជន និងប្រទេស។
លោកបានបន្តថាខ្ញុំនឹងយកចិត្តទុកដាក់លើជីវភាពរស់នៅរបស់ប្រជាជន ផ្តល់សេវាសុខុមាលភាពដ៏កក់ក្តៅដល់អ្នកខ្វះខាត និងខិតខំប្រឹងប្រែងឱ្យអស់ពីសមត្ថភាពដើម្បីឱ្យប្រទេសរបស់យើងក្លាយជាសមាជិកប្រកបដោយមោទនភាព មានការទទួលខុសត្រូវរបស់សហគមន៍អន្តរជាតិ និងពិភពលោកសេរី៕
