ក្រុមហ៊ុនផលិតអាវុធអ៊ុយក្រែន Ukroboronprom បានសន្យាផ្តល់ប្រាក់រង្វាន់យ៉ាងច្រើនដល់អ្នកដែលចាប់ ឬប្លន់យន្តហោះចម្បាំង ឬឧទ្ធម្ភាគចក្ររបស់រុស្ស៊ីបាន។
ក្រុមហ៊ុនសន្យាផ្តល់ប្រាក់ចំនួន1លានដុល្លារសម្រាប់យន្តហោះដែលមានមុខងារនៅលើកម្មវិធីផ្ញើសារTelegramនិងផ្តល់ប្រាក់ពាក់កណ្តាលសម្រាប់ឧទ្ធម្ភាគចក្រ។

ក្រុមហ៊ុនក៏បានចេញសេចក្តីអំពាវនាវដល់អាកាសយានិករុស្ស៊ីថា៖សម្រាប់អ្នកបើកយន្តហោះនៃសហព័ន្ធរុស្ស៊ីដែលមានឆន្ទៈចូលរួមក្នុងកម្មវិធីនេះយើងធានាថាអ្នកនឹងទទួលបានសញ្ជាតិនៅក្នុងប្រទេសសេរី៕
