ឥឡូវនេះប្រទេសរុស្ស៊ី បានវ៉ាដាច់ប្រទេសអ៉ីរ៉ង់ និងស៊ីរី ក្លាយជាប្រទេសដែលមានទណ្ឌកម្មច្រើនបំផុតក្នុងពិភពលោក ។នេះបើយោងតាមគេហទំព័រតាមដានទណ្ឌកម្ម Castellum.ai ។

គេហទំព័រខាងលើនេះបានអោយដឹងថា ទណ្ឌកម្មចំនួន 2754 ត្រូវបានដាក់រួចហើយប្រឆាំងនឹងរុស្ស៊ីមុនថ្ងៃទី 22 ខែកុម្ភៈខណៈទណ្ឌកម្មបន្ថែមចំនួន 2778 ត្រូវបានដាក់ក្នុងប៉ុន្មានថ្ងៃបន្ទាប់ពីការលុកលុយ ដែលនាំឱ្យចំនួនសរុបកើន ឡើងដល់ 5532 នាំមុខទណ្ឌកម្មរបស់ប្រទេសអ៊ីរ៉ង់ដែលមានចំនួន 3616 ឈរតំណែងកំពូលតារាង។

ជើងឯកខាងដាក់ទណ្ឌកម្មសហរដ្ឋអាមេរិកបាន ដាក់ទណ្ឌកម្ម21%តាមពីក្រោយយ៉ាងប្រកិតដោយចក្រភពអង់គ្លេស និងសហភាពអឺរ៉ុបសរុប 18% ។
បន្ថែមពីនេះទៀតប្រទេសជុំវិញពិភពលោកបានបង្កើនការដាក់ទណ្ឌកម្មលើរុស្ស៊ីក្នុងគោលបំណងបង្កើនសម្ពាធលើទីក្រុងម៉ូស្គូឱ្យបញ្ឈប់ការវាយប្រហាររបស់ខ្លួនលើអ៊ុយក្រែន៕
