Saturday, June 28, 2025
Homeព័ត៌មានអន្តរជាតិជំនួបរុស្ស៊ី-អ៊ុយក្រែនជុំទី៣មិនបានលទ្ធផលល្អ​ទេ

ជំនួបរុស្ស៊ី-អ៊ុយក្រែនជុំទី៣មិនបានលទ្ធផលល្អ​ទេ

ទីប្រឹក្សាប្រធានាធិបតីអ៊ុយក្រែនលោក Mikhailo Podolyak បានអោយដឹងថាយើងសម្រេចបានលទ្ធផល វិជ្ជមានតិចតួចមួយចំនួនទាក់ទងនឹងការដឹកជញ្ជូនទំនិញនៃច្រករបៀងមនុស្សធម៌។លោកបន្តថាកិច្ចពិភាក្សានេះមិនបានផ្តល់នូវកិច្ចព្រមព្រៀងណាមួយដែលនឹងធ្វើឱ្យស្ថានភាព ប្រសើរឡើងគួរឱ្យកត់សម្គាល់នោះទេ។

លោកបញ្ជាក់ថាការពិគ្រោះយោបល់យ៉ាងយកចិត្តទុកដាក់បានបន្តលើបញ្ហាចម្បងនៃការធានាបទឈប់បាញ់នៅក្នុងអ៊ុយក្រែន។

ចំណែកឯអ្នកចរចារុស្ស៊ីលោក Medinsky បាននិយាយថា វាលឿនពេកក្នុងការនិយាយអំពីអ្វីដែលវិជ្ជមាន នៅក្នុងជំនួបនេះ។ការរំពឹងទុករបស់យើងពីការចរចាមិនត្រូវបានបំពេញបំណងទេ។យើងសង្ឃឹមថានៅពេលក្រោយយើងនឹងអាចបោះជំហានទៅមុខដ៏សំខាន់បន្ថែមទៀត ។

លោក​បាន​បន្ថែម​ថាភាគីទាំង២សង្ឃឹម​ថា ការ​ប៉ុនប៉ង​បន្ទាប់​ក្នុង​ការ​បង្កើត​ច្រក​របៀង​មនុស្សធម៌​នឹង​ត្រូវ​បាន​អនុវត្ត​ក្នុង​ពេល​ឆាប់ៗ។ប្រតិភូរុស្ស៊ីម្នាក់ទៀតគឺលោក Leonid Slutskyប្រធានគណៈកម្មាធិការកិច្ចការបរទេសរបស់សភាបាននិយាយថាយើងសង្ឃឹមថាកិច្ចពិភាក្សានឹងត្រូវបានបន្តយ៉ាងឆាប់រហ័ស៕

RELATED ARTICLES