យោងតាមទីភ្នាក់ងារសារព័ត៌មានរ៉យទ័រ ដកស្រង់សំដីអ្នកនាំពាក្យវិមានក្រឹមឡាំងលោកDmitry Peskov ចេញផ្សាយកាលពីនៅថ្ងៃអង្គារ ទី៨ ខែមីនា ឆ្នាំ២០២២បានអោយដឹងថារុស្ស៊ីនឹងបញ្ឈប់ប្រតិបត្តិការយោធាភ្លាមៗប្រសិនបើអ៊ុយក្រែនអាចបំពេញតាមលក្ខខណ្ឌរបស់ទីក្រុងម៉ូស្គូ។

តើលក្ខខ័ណ្ឌរបស់រុស្ស៊ីតឹងរឹងបែបណា?
លក្ខខ័ណ្ឌរបស់រុស្ស៊ីស្នើអ៊ុយក្រែនឱ្យបញ្ឈប់សកម្មភាពយោធាទៅលើតំបន់ព្រំដែនតាម(រុស្ស៊ីចោទប្រកាន់), ធ្វើវិសោធនកម្មរដ្ឋធម្មនុញ្ញឱ្យក្លាយជាប្រទេសអព្យាក្រឹត, ទទួលស្គាល់ ឧបទ្វីបគ្រីមេថាជាទឹកដីរុស្ស៊ី និងទទួលស្គាល់តំបន់ផ្ដាច់ខ្លួនពីរ នៅភាគខាងកើតនៃប្រទេសអ៊ុយក្រែនDonetsk) និង Lugansk ជារដ្ឋឯករាជ្យ។ រហូតមកដល់ពេលនេះភាគី អ៊ុយក្រែនមិនទាន់មានប្រតិកម្មតបអ្វីទេ៕
