Thursday, June 26, 2025
Homeព័ត៌មានអន្តរជាតិWang Yaping បំបែកកំណត់ត្រាប្រវត្តិសាស្ត្រ ចិនក្លាយ ជាស្ត្រីទី១ដើរក្នុងលំហអាកាស

Wang Yaping បំបែកកំណត់ត្រាប្រវត្តិសាស្ត្រ ចិនក្លាយ ជាស្ត្រីទី១ដើរក្នុងលំហអាកាស

អាជ្ញាធរអវកាសបាននិយាយកាលពីថ្ងៃចន្ទថា អវកាសយានិក WangYapingបានក្លាយជាស្ត្រីជនជាតិចិនដំបូងគេដែលបានដើរក្នុង លំហអាកាសខណៈដែលក្រុមការងាររបស់នាងបានបញ្ចប់ការសាកល្បងរយៈពេល 6 ម៉ោងនៅខាងក្រៅស្ថានីយអវកាស Tiangong ដែលជាផ្នែកមួយនៃស្ថានីយ៍អវកាសដែលកំពុងសាងសង់។

Tiangongមានន័យថាវិមានឋានសួគ៌ដែលជាសមិទ្ធិផលចុងក្រោយបង្អស់របស់ប្រទេសចិនដើម្បីក្លាយជាមហាអំណាច អវកាសបន្ទាប់ពីចុះចតយានរុករកនៅលើភពព្រះអង្គារនិងបញ្ជូនយានស៊ើបអង្កេតទៅកាន់ព្រះច័ន្ទ។

Tiangong បានចូលគន្លងតារាវិថីកាលពីដើមឆ្នាំនេះ ខណៈស្ថានីយអវកាសនេះត្រូវបានគេរំពឹងថានឹងដំណើរការនៅឆ្នាំ 2022។

Wang និងសហការីរបស់នាង ២រូបទៀត គឺ លោក Zhai Zhigang និង Ye Guangfu បានដើរចេញពីម៉ូឌុលយាន កាលពីយប់ថ្ងៃអាទិត្យ ដោយបក់ដៃ ទៅកាន់កាមេរ៉ាខណៈពេលដែលភ្ជាប់ទៅខាងក្រៅស្ថានីយ៍ ហើយបានដំឡើងឧបករណ៍ព្យួរ និងឧបករណ៍ភ្ជាប់ផ្ទេរព័ត៌មាន។

ទីភ្នាក់ងារអវកាសចិន Manned Space Agency បាននិយាយនៅក្នុងសេចក្តីថ្លែងការណ៍មួយកាលពីព្រឹកថ្ងៃចន្ទថា នេះគឺជាសកម្មភាពក្រៅប្រព័ន្ធលើកដំបូងរបស់នាវិក Shenzhou-13ហើយវាក៏ជាលើកទីមួយក្នុងប្រវត្តិសាស្ត្រដែលមានការចូលរួមអវកាសយានិកស្ត្រីផងដែរ។ទីភ្នាក់ងារនេះបានបន្ថែមថា ដំណើរការទាំងមូលគឺរលូន និងជោគជ័យ។

Tiangong ត្រូវបានគេរំពឹងថានឹងដំណើរការយ៉ាងហោចណាស់ 10ឆ្នាំហើយអវកាសយានិកទាំងបីគឺជាក្រុមទីពីរដែលស្នាក់នៅទីនោះ។ Wang គឺជាស្ត្រីដំបូងគេដែលបានបម្រើការនៅស្ថានីយ៍។ ក្រុមនេះត្រូវបានគេរំពឹងថានឹងចំណាយពេលប្រាំមួយខែនៅស្ថានីយ៍អវកាស។ ការងាររបស់ពួកគេពាក់ព័ន្ធនឹងការដំឡើងឧបករណ៍ និងបច្ចេកវិទ្យាសាកល្បងសម្រាប់ការសាងសង់នាពេលអនាគត ដោយយ៉ាងហោចណាស់មានការគ្រោងទុកផ្លូវលំហអាកាសមួយបន្ថែមទៀត។

នាវិកដែលបំបែកកំណត់ត្រាពីមុន ដែលបានបំពេញបេសកកម្មលើកដំបូងទៅកាន់ Tiangong បានត្រឡប់មកផែនដីវិញក្នុងខែកញ្ញា បន្ទាប់ពីចំណាយពេលបីខែនៅទីនោះ៕

RELATED ARTICLES