ស្រីស្រស់តូចច្រឡឹងនាងតន់ ច័ន្ទសីម៉ា ដែលមានវ័យ២៤ឆ្នាំទៅហើយនោះវាចារថាកុំថាឡើយកំណត់ពេលវេលានៃការយកប្ដី សូម្បីតែការយកសង្សារនោះក៍ពេលនេះនាងមិនទាន់គិតដែរដោយនាងសម្អាងថាភាពមមាញឹកក្នុងសិល្បៈធ្វើឲ្យ នាងមិនទាន់គិតគូដល់រឿងមួយនេះទេ។នាងថាសំណួរដែលFan សួរនាំនាងច្រើនគេនាពេលកន្លងមកនៅតាមបណ្ដាញសង្គមនោះគឺថាតើពេលណាទៅទើបនាងយកប្ដ?យ៉ាងណាសីម៉ា ឆ្លើយប្រាប់ទៅពួកគេថាបេះដូងនៅទំនេរ។


តន់ ច័ន្ទសីម៉ា មានវ័យ២៤ឆ្នាំហើយតែអតីតម្ចាស់ជ័យលាភីលេខ១ជាអ្នកស្មូតប្រចាំខេត្តតាកែវ និងជាជាបេក្ខភាពThe Voice Cambodia រដូវកាលទី២រូបនេះមិនធ្លាប់ប៉ៈរឿងអាស្រូវស្នេហាឡើយគឺមានតែដំណឹងថានាងត្រូវពោះម៉ាយម្នាក់តាមស្នេហ៍។ប៉ុន្ដែសីម៉ា វាចាដដែលៗថាបេះដូងមានមិនទាន់មានម្ចាស់នោះទេ។ដោយឡែកទាក់ទងផ្នែកសម្រស់វិញសីម៉ា ធ្លាប់សារភាពថានាងបានកែលើកខ្ទង់ស្រមុះ និងចាក់ចង្ការឲ្យស្រួច តែផ្នែកផ្សេងៗទៀតនៃរាយកាយនាងមិនបានវះកាត់កែត្រង់ណាទៀតនោះទេ។


តន់ ច័ន្ទសីម៉ា បានលេចត្រដែតឡើងវិញព្រោះតែបទចម្រៀង”Are You Ok?”របស់នាងត្រូវបានក្រុមហ៊ុនចិនមួយឈ្មោះGestos ទិញសិទ្ធិយកទៅធ្វើបន្ដធ្វើឲ្យស្រីស្រស់រីករាយយ៉ាងខ្លាំង ខណៈដែលបទមួយនេះពេលចេញលើកទី១រងការរិះគន់យ៉ាងចាស់ដៃពីមហាជនទើបGalaxy បង្ខំចិត្តលុបចោលនិងផលិតជាលើកទី២ដោយលុបចេញពាក្យ”ផ្លាប់ៗ”។



គេកត់សម្គាល់ថាការដែលនាងច័ន្ទសីម៉ា ឡើងកូដរហ័សបែបនេះដោយសារតែនាងបានចាប់ដៃជាមួយកំពូលតារាចម្រៀងលោកព្រាប សុវត្ថិ និងខេម ទើបធ្វើឲ្យសីម៉ា មានប្រៀបជាងតារាដែលមានគីឡូប្រហាក់ប្រហែលដូចជានាងរ៉េត ស៊ូហ្សាណា,រ៉ាប៊ី និងយូរី ជាដើម។តារាចម្រៀងដែលបរាជ័យលើកពានThe Voice Cambodia រដូវកាលទី២រូបនេះធ្លាប់ច្រៀងនៅហាងវីហ្វេ្រន១យប់តម្លៃតែជាង១០ដុល្លារ ហើយនាងប្រាប់ថាកាលនោះរស់នៅបន្ទប់ជួល១ខែតម្លៃ៦០ដុល្លារនៅម្ដុំស្ដុបDN និងមានរឿងមួយដែលនាងមិនអាចបំភ្លេចបាន នោះគឺនៅយប់មួយពេលនាងជិះម៉ូតូចេញពីច្រៀងទៅបន្ទប់ជួលពេលនិយាយទូស័ព្ទតាមផ្លូវត្រូវចោឆក់ទៅបាត់។តែពេលនេះសីម៉ា មានផ្ទះផ្ទាល់ខ្លួន និងពេលខ្លះគេឃើញនាងជិះរថយន្ដទំនើបម៉ាកRolls Royce និងMclaren ព្រមទាំងមានអង្គរក្សបើកជូនផង៕


