Thursday, June 26, 2025
Homeតារាខ្មែរហេតុអីនាយចឺម អោបមេម៉ាយចោលក្រមុំ?

ហេតុអីនាយចឺម អោបមេម៉ាយចោលក្រមុំ?

តារាចម្រៀងលោកសុខ មេសា ហៅនាយចឺម កំពុងតែមានក្ដីសុខបំផុតក្នុងជីវិតនោះគឺ​រកបានសង្សារថ្មីជាអ្នកមេម៉ាយកូន១ ស្រួយដូចដូងដុតតែម្ដងនោះគឺនាងសេង សុខគីម ដែល​ជានារីខ្មែរ​ឥស្លាម។នាយចឺម ស្រលាញ់នាងសុខគីម ខ្លាំងណាស់រហូតដាក់រូបសង្សារ​ទី៤​រប​ស់នាយ នៅលើProfile ផេកផ្ទាល់ខ្លួនទៀតផង ខណៈដែលសង្សារទី១របស់នាយគឺនាងអៀ ម៉េងលិ ហៅអូនម៉ីម៉ី ,សង្សារទី២នាងពុធ ស្រីខួច និងសង្សារទី៣នាងហ្វា ហ្វា ហៅស្រីយី នោះ​នាយ​ចឺម មិនដែលថ្នមចិត្តដល់ថ្នាក់នេះឡើយ។

សំណួរដែលមហាជនចង់ដឹងថាហេតុអីបានជានាយចឺម សុខចិត្តផ្ដាច់ស្នេហ៍​ជា​មួយ​អតីតសង្សារដែល​សុទ្ធតែជាស្រីស្អាតៗហើយនៅក្រមុំទាំងនោះមកអោបនាងសេង សុខគីម ជាមេម៉ាយកូន១ទៅវិញ?

នាយចឺម ធ្លាប់ប្រាប់អ្នកយកព័តមានយើងថាត្រឹមជាសង្សារ​អាចប្រែ​ប្រួល​បានគ្រប់ពេលព្រោះខ្លះជាប្ដីប្រពន្ធគ្នាផងគង់មានបែកគ្នា អីចឹងគ្មានអ្វីទៀងទាត់នោះ​ទេ​។នាយចឺម ថែមទាំងធ្លាប់សេសេរសារទម្លាក់កំហុសទៅ​លើសង្សារចាស់ទាំងអស់នោះថាចូល​មកក្នុងជីវិតនាយដើម្បីឃើញតែផលប្រយោជន៍តែនាយមិនសំដៅថាខ្លួនខាតអ្វីខ្លះនោះទេ ខណៈដែលសាច់ញាត្តិសង្សារចាស់នាយចឺម មានការមិនពេញចិត្តលោកមេសា ជាខ្លាំងព្រោះ​ថាស្រីស្អាតខាងលើសុទ្ធតែអស់ខ្លួនដោយសារតែកណ្ដាប់ដៃនាយចឺម តែបែជាលោកមេសា ថាពួកនាងមកយកលាភពីនាយទៅវិញ។យ៉ាងណានាយចឺម សរសើរពេញៗមាត់ថាសង្សារ​ថ្មីរបស់នាយ គឺអ្នកមេម៉ាយសាច់សខ្ចីសេង សុខគីម នោះល្អឥតខ្ចោះតែម្ដងហើយធ្វើឲ្យ​នាយ​ព្រមបញ្ឈប់ការសម្លឹងទៅស្រីផ្សេងត្រឹមនេះហើយ។

អំឡុងពេលដែលនាយចឺម កំពុងតែសប្បាយក្អាកក្កាយជាមួយសង្សារ​ថ្មីហើយពួក​គេច្រើន​តែបង្ហាញតំណើរកម្សាន្ដជាញឹកញាប់រួមទាំងការផឹកស៊ីរាំរែកអស់ដៃនេះ គេ​ឃើញ​អតីតសង្សារទី៣នាយចឺម គឺនាងហ្វា ហ្វា ច្រើនតែបង្ហាញការពិបាកចិត្តបង្ហូរទឹក​នេ​ត្រា​តែ​ម្នាក់ឯង ហើយមានព័តមានថានាងបានរត់ទៅកែពង្រីកដើមទ្រួងទៀតផង ប៉ុន្ដែត្រូវ​មិត្តភក្ដិស្ដីឲ្យថាយឺតពេលទៅហើយ ព្រោះនាយចឺម គេរកបានអ្នកថ្មីមានអ្វីៗគ្រប់យ៉ាងមិន​បាច់​កែ។នាយចឺម បានប្រាប់អ្នកយកព័តមានយើងដោយលួងលោមស្រីយី ថាបើមានបទថ្មី​សាក​សម​ហ្វា ហ្វា សម្ដែងនាយនៅតែហៅថតអីចឹង។ប៉ុន្ដែតាមព័តមានថានាងហ្វា ហ្វា ប្រាប់​មិត្ត​ភក្ដិថាទោះនាយចឺម”បៀមព្រះមកស្បថ ក៍មិនជឿរដែរ”៕

RELATED ARTICLES