គ្រួសាររបស់នាងបាននិយាយថាអ្នកកាសែតពលរដ្ឋម្នាក់ដែលជាប់គុកដោយសារការចុះផ្សាយរបស់នាងអំពីការឆ្លើយតបដំបូងរបស់ប្រទេសចិនចំពោះជំងឺកូវីដ-១៩ នៅទីក្រុងវូហាន ជិតស្លាប់ហើយបន្ទាប់ពីបានធ្វើកូដកម្មអត់អាហារ ។ ក្រុមគ្រួសាររបស់នាងបានអំពាវនាវអោយឱ្យដោះលែងនាងជាបន្ទាន់។នេះបើយោងតាមការចេញផ្សាយរបស់ទីភ្នាក់ងារសារព័ត៌មានបារាំង AFP កាលពីថ្ងៃសុក្រទី ៥ វិច្ឆិកា ២០២១។
Zhang Zhanអាយុ38ឆ្នាំជាអតីតមេធាវីបានធ្វើដំណើរទៅកាន់ទីក្រុងវូហាន ក្នុងខែកុម្ភៈ ឆ្នាំ 2020 ដើម្បីរាយការណ៍ពីភាពវឹកវរនៅឯចំណុចកណ្តាលនៃការរាតត្បាតនៃជំងឺកូវីដ-១៩ ដោយសាកសួរអាជ្ញាធរអំពីការដោះស្រាយការផ្ទុះឡើងនៅក្នុងវីដេអូស្មាតហ្វូនរបស់នាង។

នាងត្រូវបានឃុំខ្លួននៅខែឧសភា ឆ្នាំ 2020 ហើយត្រូវបានកាត់ទោសក្នុងខែធ្នូ ឱ្យជាប់ពន្ធនាគាររយៈពេល 4ឆ្នាំពីបទរើសអើងនិងបង្កបញ្ហាដែលជាបទចោទប្រកាន់ប្រើជាប្រចាំដើម្បីបង្ក្រាបក្រុមតវ៉ា។
ពេលនេះនាងបានស្រកទម្ងន់ខ្លាំងហើយប្រហែលជាមិនរស់បានយូរទេ។នេះបើយោងតាមបងប្រុសរបស់នាង Zhang Ju បានសរសេរកាលពីសប្តាហ៍មុននៅលើគណនី Twitter ដែលត្រូវបានផ្ទៀងផ្ទាត់ដោយមនុស្សជិតស្និទ្ធនឹងបញ្ហានេះ។
ក្រុមមេធាវីរបស់នាងដែលមិនមានព័ត៌មានអំពីស្ថានភាពបច្ចុប្បន្នរបស់នាងបានប្រាប់ AFP កាលពីដើមឆ្នាំនេះថា Zhang បានធ្វើកូដកម្មអត់អាហារហើយត្រូវបានបញ្ចុកអាហារដោយបង្ខំតាមរយៈបំពង់ទុយោ។
ZhangJuបានសរសេរថានាងប្រហែលជាមិនអាចរស់រានមានជីវិតពីរដូវរងាដ៏ត្រជាក់ខាងមុខនេះទេដោយបន្ថែមថាគាត់បានជំរុញបងស្រីរបស់គាត់ឱ្យ ថែរក្សាខ្លួនឯង៕
