Thursday, June 26, 2025
Homeព័ត៌មានអន្តរជាតិសិទ្ធិមនុស្ស អំពាវនាវឱ្យUN អន្តរាគមន៍សង្គ្រាមនៅមីយ៉ាន់ម៉ា

សិទ្ធិមនុស្ស អំពាវនាវឱ្យUN អន្តរាគមន៍សង្គ្រាមនៅមីយ៉ាន់ម៉ា

ក្រុមសិទ្ធិមនុស្សជាង៥០០បានអំពាវនាវឱ្យមានកិច្ចប្រជុំក្រុមប្រឹក្សាសន្តិសុខអង្គការសហប្រជាជាតិដើម្បីបញ្ឈប់ការកើនឡើងនៃអំពើហិង្សានៅក្នុងរដ្ឋChin របស់ប្រទេសមីយ៉ាន់ម៉ា ដែលជាតំបន់ព្រំដែនងាយនឹងបង្កហេតុនិងជាជាតំបន់នាំមុខនៃការតស៊ូប្រឆាំង នឹងការគ្រប់គ្រងដោយរបបយោធា។

ប្រព័ន្ធផ្សព្វផ្សាយក្នុងស្រុក សាក្សី និងអង្គការសហប្រជាជាតិបានរាយការណ៍អំពីការផ្ទុះឡើងនៃអាវុធធុនធ្ងន់រវាង កម្លាំងសន្តិសុខរដ្ឋាភិបាល និងកងទ័ពតស៊ូនៅក្នុងរដ្ឋChin ។

សារព័ត៌មានIrrawady បានអោយដឹងដែរថាអ្នកភូមិជិតជាង 4000 នាក់នៅក្នុងទីប្រជុំជន Pekon ភាគខាងត្បូងរដ្ឋ Shan កំពុងរត់ភៀសខ្លួនចេញពីផ្ទះរបស់ពួកគេបន្ទាប់ពីការប្រយុទ្ធគ្នាថ្មីៗរវាងរដ្ឋាភិបាលយោធានិងកងកម្លាំងការ៉ែននៅក្នុងរដ្ឋ Kayah និង Shan ដែលបណ្តាលឱ្យទាហានរដ្ឋាភិបាល 5 នាក់ស្លាប់។កងកម្លាំងការពារជាតិ Karenni (KNDF) បាននិយាយថា កងទ័ព រដ្ឋាភិបាលបានបើកការវាយលុកនៅ Pekon និងភាគខាងកើត Mobye ក្នុងសប្តាហ៍នេះ ហើយយោធាប្រមាណ 500 នាក់កំពុងឈរជើងនៅ Pekon ។

អង្គការឃ្លាំមើលសិទ្ធិមនុស្សបានចេញសេចក្តីថ្លែងការណ៍មួយក្នុងនាមអង្គការអន្តរជាតិនិងក្នុងស្រុកចំនួន ៥២៥ បានអំពាវនាវឱ្យក្រុមប្រឹក្សាសន្តិសុខអនុម័តដំណោះស្រាយ និងធ្វើសកម្មភាពមុនពេលការវាយលុកពង្រីកនៅក្នុងតំបន់ Chin ដែលមានព្រំប្រទល់ជាប់ប្រទេសឥណ្ឌា។

សេចក្តីថ្លែងការណ៍នោះបាននិយាយថា វាត្រូវតែកោះប្រជុំជាបន្ទាន់មួយស្តីពីការវាយប្រហារកាន់តែខ្លាំងឡើងនៅក្នុងរដ្ឋ Chin និងវិបត្តិនយោបាយ សិទ្ធិមនុស្ស និងមនុស្សធម៌កាន់តែស៊ីជម្រៅដែលជាលទ្ធផលនៃការស្វែងរកអំណាច និងភាពលោភលន់របស់មេដឹកនាំយោធាមីយ៉ាន់ម៉ា ។

ប្រទេសមីយ៉ាន់ម៉ាត្រូវបានតវ៉ានិងអំពើហិង្សាចាប់តាំងពីរដ្ឋប្រហារ ថ្ងៃទី ១កុម្ភៈហើយរបបយោធាកំពុងតស៊ូក្នុងការគ្រប់គ្រង និងប្រឈមមុខជាមួយកម្លាំងតស៊ូប្រដាប់អាវុធពីក្រុមជីវពល និងក្រុមឧទ្ទាមជនជាតិភាគតិចដែលចងសម្ព័ន្ធមិត្ត ជាមួយរដ្ឋាភិបាលស្រមោលNUG។

របប​យោធា​មិន​បាន​ធ្វើ​អត្ថាធិប្បាយ​អំពី​ស្ថានការណ៍​ដែលបានកើតឡើងនៅក្នុងរដ្ឋឈីនបានទេខណៈរ៉យទ័រមិនអាចផ្ទៀងផ្ទាត់ ដោយឯករាជ្យនូវរបាយការណ៍នៃការវាយលុកនៅក្នុងតំបន់ដែលអ៊ីនធឺណិតនិងទំនាក់ទំនងផ្សេងទៀតត្រូវបានរំខាន។

ទីភ្នាក់ងារមនុស្សធម៌របស់អង្គការសហប្រជាជាតិនៅក្នុងរបាយការណ៍មួយកាលពីថ្ងៃពុធបាននិយាយថាការប៉ះទង្គិចគ្នារវាងកងកម្លាំងសន្តិសុខនិងកងកម្លាំងការពារប្រជាជនបានកាន់តែខ្លាំងឡើងនៅក្នុងរដ្ឋឈីន Chin ក៏ដូចជានៅក្នុងតំបន់ Magway និង Sagaing ផងដែរ៕

RELATED ARTICLES