Thursday, June 26, 2025
Homeតារាខ្មែរសុខ ពិសី នៅតែពិបាកផ្ដួល

សុខ ពិសី នៅតែពិបាកផ្ដួល

បើទោះជាធ្លាប់លេចឭថាសុខ ពិសី បានកែសម្រស់ជាច្រើនផ្នែកមែនតែ​គេអាចនិយាយ​បានថាគិត​ត្រឹមនៅឆ្នាំ២០២១នេះនាងនៅតែជាតារា​ចម្រៀងស្រីម្នាក់ដែលមានរូបឆោម​ពិ​បាក​រកតារាណាមកផ្ដួលនាងបាន ពិសេសគឺក្រោយពេលពិសី​ សម្រកគីឡូមកស្វែលនោះ​សម្រស់​នាងកាន់តែលេចត្រដែតជាងគេរាល់ពេលដែលអ្នកចម្រៀងរូបនេះ បង្ហាញខ្លួន។​យ៉ាងណាក៍​មាន​អ្នកខ្លះថាពិសី ពិតជាពិ​បាករកតារាស្រីណាយកឈ្នះលើ​សម្រស់នាងមែនព្រោះតែតារា​សាន់ដេរូបនេះស្អាតដោយសារតែគីមមី ទៅវិញខណៈដែលពិសី មានសាច់សខ្ចីតាំងពីប្រឡូក​សិល្បៈនាឆ្នាំ២០០៤ម្លេះ។

សុខ ពិសី ធ្លាប់ត្រូវបានគេសង្ស័យថានាងបានកែ​សម្រស់ជាច្រើនកន្លែងដូចជាធ្វើច្រមុះ​,ចាក់ចង្ការ និងដើមទ្រួងជាដើម តែពិសី មិនដែលសារភាពថានាងបានកែកុន​ត្រង់ផ្នែក​ណា​ឡើយ។គេកត់សម្គាល់ថាពិសី ស្ថិតក្នុងចំណោមតារាចម្រៀងដែលមាន​សម្រស់លេចធ្លោ​មាន​ដូចជាសុគន្ធ និសា ,រ៉ាប៊ី និងរ៉េត ស៊ូហ្សាណា ជាដើមដែលពួកគេទៅដល់ណាមាន​ប្រុសៗ​តែងជ្រួលជ្រើម។ប៉ុន្ដែពិសី ធ្លាប់លេចឭថានាងមានម្ចាស់ចិត្តរួចទៅហើយនោះគឺជា​ថៅកែ​សាន​ដេ​លោកឡាយ សុខចំរើន តែចំណងស្នេហាជិត១០ឆ្នាំនេះអ្នកទាំង២​មិនធ្លាប់សារភាព​ម្ដងណាឡើយ។

ការលាក់ម្ចាស់បេះដូងនេះរឹតតែធ្វើឲ្យពិសី  ត្រូវបានប្រុសៗតាមស្នេហាកាន់​តែ​ច្រើនពិសេសគឺមន្រ្ដីធំៗតែនាងជាតារាម្នាក់ដែលមិន​ជ្រួលជ្រើមឬរំភើបដោយសារតែប្រុស​អ្នកមានឬអ្នកធំតាមស្រលាញ់នោះទេ។ចំណុចនេះហើយទើបធ្វើឲ្យពិសី និងលោកសុខ ចំរើន មិនដែលហ៊ានសារភាពស្នេហ៍ម្ដងណាទេ ព្រោះថាពួកគេមិនខ្លាចចំណងស្នេហាមាន​ការប្រែ​ប្រួលឡើយ ពិសេសគឺថៅកែសាន់ដេដែលស្គាល់ចិត្ត​នាង​ច្បាស់ ហើយគេជឿរថាអ្នកទាំង២​នឹងរៀប​ការ​ជាមួយគ្នានាថ្ងៃខាងមុខជាមិនខានឡើយ។

ក្រៅពីមិនទាន់វិលមករកឆាកតន្រ្ដីវិញសុខ ពិសី នៅតែបុករកស៊ីតាមOnline  និងពង្រឹង​មុខ​របរហាងតែគុជ ខណៈដែលនាងធ្លាប់ ប្រាប់អ្នកយកព័តមានយើង​តាមទូរស័ព្ទថាទាល់តែ​កូវីដ​ស្ងាត់ស្ទើតែ​ទាំងស្រុងវិញទើបនាងចេញច្រៀងសម្ដែងដូចមុនវិញ។យ៉ាងណាពិសី ថាការ​ថតបទចម្រៀងក្នុងStudio និងMV នាងចេញថតជាធម្មតាតាងពីផ្ទុះកូវីដម្លេះ។

ទស្សនិកជនកត់សម្គាល់ឃើញថាសុខ ពិសី ជាតារាចម្រៀងម្នាក់ដែលមិនប្រកាន់​ដៃគូ​នោះទេព្រោះតាំងពីលោកខេមរៈ សិរីមន្ដ ទៅចូលហង្សមាសមកពិសី ងាកទៅច្រៀង​ជាមួយ​អ្នក​ចម្រៀងប្រុសនៅសាន់ដេជាច្រើនដួងដោយមិនគិតថាតារានោះល្បីតិច ឬខ្លាំងឡើយ។​ប៉ុន្ដែមជ្ឈដ្ឋានមហាជនមើលឃើញថាតារាប្រុសនៅសាន់ដេដែល​សាក​​សមជាដៃគូ​របស់ពិសី នោះគឺមានតែលោកឆាយ វីរៈយុទ្ធ និងខាន់ ជេសម៍ ទេព្រោះ​នាយ​ចឺម ច្រៀងនិង​សម្ដែង​ជា​មួយនាងមិនសូវស៊ីគ្នាឡើយ ព្រោះថាលោកមេសា អាយុតិចជាងនាង​ច្រើនឆ្នាំ។តែពិសី ធ្លាប់​វាចារថានាយចឺម គឺជាតារាចម្រៀងម្នាក់ដែលមានសម្ថភាពហើយ​សម្រាប់រូបនាងគឺ​ពិតជាមិន​ប្រកាន់ដៃគូឆ្លងឆ្លើយមែនពោលគឺជាច្រៀងជាមួយអ្នកណាក៍បានឲ្យតែផលិតកម្មតម្រូវ។

ក្រៅពីសុខ ពិសី តារាដែលមានមុខរបរក្រៅសិល្បៈជាហាងតែ​គុជនៅពេលនេះមាន​ដូច​ជាឱក សុគន្ធកញ្ញា ,ពេជ្រ សោភា និងចាន់ កែវនិមល ជាដើមដែលពួកគេសុទ្ធតែ​ឡើងជាថៅ​កែស្រីព្រមៗគ្នា។សម្រាប់សុខ ពិសី វិញនៅឆ្នាំ២០២១នេះនាងក៍ជាតារាម្នាក់ដែល​លេងម៉ូដ​រថយន្ដ​មិន​ចាញ់​អ្នកចម្រៀងល្បីឈ្មោះផ្សេងៗទៀតឡើយព្រោះ​ជិះរយន្ដទំនើបដល់ទៅ​៣​គ្រឿង​​ឆា្លស់គ្នា​មានAudi, Range Rover និងLexus Ls460 ។អ្នកជំនាញសិល្បៈបាន​លើកឡើង​ថា​ពិសី នឹងអាចបញ្ចប់អាជីពចម្រៀងនៅសាន់ដេជាមិនខានព្រោះ​មិនយូទេគេជឿរ​ថាតារា​សាច់​សខ្ចី​រូបនេះនឹងហ៊ានសារភាពស្នេហ៍ឬចូលរោងការដូចសុគន្ធ និសា,ឱក សុគន្ធកញ្ញា  និង​សួស វីសា ដែរជាមិនខានហើយពេលនោះនាងនឹង​ឡើងជាថៅកែស្រីសាន់ដេតែម្ដង​ប្រសិន​បើកូនកំលោះរបស់នាងជាលោកឡាយ សុខចំរើន ៕

ហ៊ឹម វិចិត្រ

RELATED ARTICLES