កាលពីថ្ងៃពុធទី៣ វិច្ឆិកា ២០២១ ប្រទេសអ៊ីរ៉ង់បានយល់ព្រម បន្តកិច្ចចរចានុយក្លេអ៊ែរឡើងវិញនៅថ្ងៃទី ២៩ ចុងខែនេះ ជាមួយមហាអំណាចពិភពលោកបន្ទាប់ពីជាប់គាំងអស់រ រយៈពេលប្រាំខែ។ការសម្រេចចិត្តទទួលយកកិច្ចប្រជុំឡើងវិញ បន្ទាប់ពីសហរដ្ឋអាមេរិកបានជំរុញឱ្យមានដំណោះស្រាយយ៉ាងឆាប់រហ័ស។នេះបើយោងតាមទីភ្នាក់ងារសារព័មានបារាំង AFP ចេញផ្សាយកាលពីថ្ងៃព្រហស្បតិ៍។

ការចរចាដោយប្រយោលនៅទីក្រុងវីយែនប្រទេសអូទ្រីស កើតឡើងចំពេលមានសម្ពាធកាន់តែខ្លាំងឡើងទៅលើប្រទេសអ៊ីរ៉ង់ដោយ បណ្តាប្រទេសលោកខាងលិចដែលបានព្រមានថាការងារនុយក្លេអ៊ែររបស់ប្រទេសនេះកំពុងឈានទៅដល់កម្រិតគ្រោះថ្នាក់ ហើយអ៊ីស្រាអែលគំរាមកំហែងវាយប្រហារ។
បេសកជនសហភាពអឺរ៉ុប លោក Enrique Mora ដែលបានដឹកនាំកិច្ចចរចាចំនួនប្រាំមួយជុំកន្លងមកកាលពីដើមឆ្នាំនេះ ហើយថ្មីៗនេះលោកបានទៅកាន់ទីក្រុងតេហេរ៉ង់ ដើម្បីស្វែងរកវឌ្ឍនភាពនឹងធ្វើជាប្រធានកិច្ចប្រជុំម្តងទៀតនៅថ្ងៃទី 29 ខែវិច្ឆិកា។

ប្រធានាធិបតីចូបៃឌិនសង្ឃឹមថានឹងត្រលប់ទៅកិច្ចព្រមព្រៀងឆ្នាំ 2015 ដែលអតីតប្រធានាធិបតីដូណាល់ ត្រាំ បានដកខ្លួនចេញ។អ្នកនាំពាក្យក្រសួងការបរទេសសហរដ្ឋអាមេរិក លោក Ned Price បាននិយាយថា សហរដ្ឋអាមេរិកជឿជាក់ថា វាអាចដោះស្រាយបាន យ៉ាងឆាប់រហ័សនូវបញ្ហាមួយចំនួនតូចដែលនៅតែលេចធ្លោកាលពីចុងខែមិថុនា។
Priceបានប្រាប់អ្នកយកព័ត៌មានថាយើងជឿថាប្រសិនបើ អ៊ីរ៉ង់មានភាពហ្មត់ចត់យើងអាចគ្រប់គ្រងនិងដោះស្រាយ បានក្នុងរយៈពេលខ្លីប៉ុន្តែយើងក៏បានបញ្ជាក់យ៉ាងច្បាស់ផងដែរ ថា ឱកាសនេះនឹងមិនបើកចំហជារៀងរហូតទេ។
លោកដូណាល់ ត្រាំ បានដាក់ទណ្ឌកម្មលើប្រទេសអ៊ីរ៉ង់ ខណៈដែលលោកបានដកខ្លួនចេញពីកិច្ចព្រមព្រៀងនុយក្លេអ៊ែរ ២០១៥ កាលពីឆ្នាំ 2018 ដែលនាំឱ្យទីក្រុងតេហេរ៉ង់បោះជំហានចេញពីការអនុលោមតាមកិច្ចព្រមព្រៀងដែលខ្លួនធ្លាប់បានធ្វើ ហើយត្រឡប់ទៅការងារនុយក្លេអ៊ែរដ៏រសើបមួយ។

អ៊ីរ៉ង់ចង់ឱ្យមានការដកទណ្ឌកម្មរបស់អាមេរិកទាំងអស់ ប៉ុន្តែរដ្ឋបាលលោកចូ បៃឌិន និយាយថា ខ្លួននឹងចរចារតែវិធានការ ដែលធ្វើឡើងដោយ លោកត្រាំ ជុំវិញកម្មវិធីនុយក្លេអ៊ែរដូចជាការហាមប្រាមជាឯកតោភាគីរបស់សហរដ្ឋអាមេរិក លើប្រទេសផ្សេងទៀតមិនអោយទិញប្រេងអ៊ីរ៉ង់មិនមែនជាវិធានការដាក់លើការព្រួយបារម្ភផ្សេងទៀតដូចជាសិទ្ធិមនុស្សនោះទេ។
មន្ត្រីសន្តិសុខកំពូលរបស់អ៊ីរ៉ង់ លោក Ali Shamkhani បានសរសេរនៅលើ បណ្តាញTwitter នៅពេលកិច្ចពិភាក្សាត្រូវបានប្រកាសថា ប្រធានាធិបតីអាមេរិកខ្វះសិទ្ធិអំណាច ហើយបដិសេធមិនផ្តល់ការធានាមកលើប្រទេសអ៊ីរ៉ង់។ ប្រសិនបើមិនមានការផ្លាស់ប្តូរទេ លទ្ធផលនៃការចរចាគឺច្បាស់លាស់ហើយ។ អនុរដ្ឋមន្ត្រីការបរទេសលោក Ali Bagheriដែលជាអ្នកចរចានាំមុខគេរបស់អ៊ីរ៉ង់បានបញ្ជាក់ ពីការបន្តកិច្ចចរចានៅថ្ងៃទី 29 ខែវិច្ឆិកា ហើយបាននិយាយថា គោលដៅនឹងក្លាយជា ការដកចេញនូវទណ្ឌកម្មខុសច្បាប់ និងអមនុស្សធម៌៕
