មេដឹកនាំយោធាមីយ៉ាន់ម៉ាមានទំនុកចិត្តថាពួកគេអាចកម្ចាត់ក្រុមតស៊ូជនស៊ីវិលប្រដាប់អាវុធប្រឆាំងនឹងពួកគេក្នុងរយៈពេល 3 ខែ បន្ទាប់ពីបានណែនាំមេបញ្ជាការ និងកងកម្លាំងទាំងអស់ឱ្យកម្ទេចកងកម្លាំងការពារប្រជាជន (PDFs)ដែលកំពុងវាយឆ្មក់តាមបែបទ័ពព្រៃនិងធ្វើសកម្មភាពក្នុងមូលដ្ឋានទូទាំងប្រទេស។ នេះបើយោងតាមការចេញផ្សាយរបស់ សារព័ត៌មានមីយ៉ាន់ម៉ាចេញផ្សាយកាលពីថ្ងៃពុធទី ៣ វិច្ឆិកា ២០២១។ រដ្ឋាភិបាលស្រមោលឬរួបរួមជាតិបានអះអាងថា ទាហានរបប ៧៦៨នាក់ត្រូវបានសម្លាប់ក្នុងខែកញ្ញាតែមួយ។ អ៊ីរ៉ាវ៉ាឌីមិនអាចផ្ទៀងផ្ទាត់លេខដោយឯករាជ្យបានទេ។
ការបញ្ចេញកំហឹងរបស់របបយោធា បានកើតឡើងបន្ទាប់ពីទាហានរបស់ខ្លួនជាង 12 នាក់ត្រូវបានគេរាយការណ៍ថាស្លាប់ក្នុង អំឡុងពេលការវាយឆ្មក់ដោយកងកម្លាំងតស៊ូស៊ីវិលនៅក្នុងតំបន់ Sagaing រដ្ឋ Chin និង Kayah កាលពីចន្ទ និងអង្គារ។

នៅព្រឹកថ្ងៃអង្គារសមាជិក15នាក់នៃកងកម្លាំងការពារប្រជាជនប៉ាឡេ (PDF) បានវាយឆ្មក់ទាហានរបបសឹកប្រហែល 30 នៅភាគខាងលិចនៃទីប្រជុំជនតំបន់ Sagaing ។ បន្ថែមពីនេះទៀត នៅព្រឹកថ្ងៃអង្គារ កងកម្លាំងការពារជាតិ Chin (CDF) នៅទីក្រុង Mindat បានវាយប្រហារលើក្បួនរថយន្តយោធាចំនួន 75 គ្រឿង រួមទាំងគ្រឿងចក្រឈូសឆាយលើផ្លូវហាយវេ Mindat-Matupi ក្បែរទីក្រុង Mindat នៃរដ្ឋ Chin ផងដែរ។
កាលពីខែមុនឥស្សរជនដ៏មានឥទ្ធិពលបំផុតទីពីររបស់របបយោធាគឺលោកឧត្តមសេនីយទោSoe Winបានចេញបទ
បញ្ជាមួយដើម្បី ចាត់វិធានការប្រឆាំងនឹងពួកបះបោរ PDF ជាបន្ទាន់និងចាប់ខ្លួនមនុស្សទាំងអស់ពីកន្លែងលាក់ខ្លួននៅក្នុងភូមិ។

តំបន់ដែលរងផលប៉ះពាល់ដោយបទបញ្ជានេះរួមមាន Yangon, Sagaing រដ្ឋ Chin និង Kayah ដែលជាកន្លែង មានការវាយឆ្មក់ជាច្រើនខែដោយPDFsបានធ្វើឱ្យមានអ្នកស្លាប់និងរបួសយ៉ាងធ្ងន់ធ្ងរលើកងទ័ពរបស់របបយោធា។
របបមីយ៉ាន់ម៉ាបាននិងកំពុងតស៊ូដើម្បីទប់ទល់នឹងការងើបឡើងតស៊ូរបស់ជនស៊ីវិលដែលបង្កឡើងដោយការបង្រ្កាបដ៏សាហាវរបស់កងទ័ពរដ្ឋាភិបាលលើបាតុករប្រឆាំងរបបយោធាបន្ទាប់ពីរដ្ឋប្រហារកាលពីខែកុម្ភៈ។ ក្នុងពេលជាមួយគ្នានេះ កងទ័ពបាននិងកំពុងធ្វើសង្គ្រាមប្រឆាំងក្រុមប្រដាប់អាវុធជនជាតិភាគតិចមួយចំនួនដែលប្រឆាំងនឹងរដ្ឋប្រហារ និងគាំទ្រ PDFsនៅជិតព្រំដែនចិនដែលធ្វើឱ្យប្រទេសចិនព្រួយបារម្ភអំពីអស្ថិរភាពនៅតាមព្រំដែន។

បច្ចុប្បន្ននេះប្រទេសមីយ៉ាន់ម៉ា មានការវាយប្រយុទ្ធគ្នាស្ទើររាល់ថ្ងៃ។កាលពីថ្ងៃសុក្រ កងទ័ពរបបនេះបានវាយប្រហារ ក្នុងរដ្ឋ Chin កន្លែងដែលកងកម្លាំងការពារ Chinland (CDF) និង PDFs កំពុងធ្វើសកម្ម។ ការបាញ់ផ្លោងរបស់ កម្លាំងសន្តិសុខ នៃទីប្រជុំជនភ្នំបានបណ្តាលឱ្យមានអគ្គីភ័យលេបត្របាក់ផ្ទះយ៉ាងហោចណាស់ 160 ក្នុងចំណោម 2,000 ។ របបយោធាបានស្តីបន្ទោសក្រុមតស៊ូPDF ចំពោះការឆាបឆេះនេះ។


មីយ៉ាន់ម៉ាប្រឆាំងនសម្ពាធអន្តរជាតិ បដិសេធដំណើរទស្សនកិច្ចប្រេសិតអាស៊ានសុំជួបលោកស្រី ស៊ូជី
កាលពីពុធទី៣ វិច្ឆិកា ២០២១ របបយោធាមីយ៉ាន់ម៉ា បានប្រកាន់ជំហរបានឈរចំពោះការសម្រេចចិត្តរបស់ខ្លួនក្នុងការបដិសេធបេសកជនអាស៊ានមិនអោយទៅជួបអតីតមេដឹកនាំលោកស្រីអ៊ុងសានស៊ូជីដែលកំពុងជាប់ឃុំ ។


ឧត្តមសេនីយរងលោក Soe Win ដែលជាមេបញ្ជាការទីពីរនៃរបបយោធា បាននិយាយថា ការអនុញ្ញាតឱ្យជនបរទេសចូលទៅរកនរណាម្នាក់ដែលត្រូវបានចោទប្រកាន់ពីបទឧក្រិដ្ឋកម្មគឺជាការប្រឆាំងនឹងច្បាប់ក្នុងស្រុក។
គាត់បាននិយាយនៅក្នុងសុន្ទរកថាមួយដែលត្រូវបានផ្សព្វផ្សាយនៅក្នុងប្រព័ន្ធផ្សព្វផ្សាយរដ្ឋថាខ្ញុំជឿថាគ្មានប្រទេសណាមួយនឹងអនុញ្ញាតឱ្យនរណាម្នាក់ធ្វើលើសពីច្បាប់ដែលមានស្រាប់ដូចនេះទេ៕
