តារាចម្រៀងហង្សមាសកែវ សុបញ្ញា បានបង្ហាញសញ្ញាចង់រៀបការក្រោយពីប្រមុខរដ្ឋាភិបាលប្រកាសបើកឲ្យតំណើរ ការកម្មវិធីទាំងឡាយឡើងវិញដោយនាងវាចារថាអរចង់ហោះ និងផ្ដាំឲ្យមិត្តភក្ដិត្រៀមខ្លួនជួបនាងឆាប់ៗក្នុងថ្ងៃពិសេស របស់នាងទៀតផង ទើបតារារួមអាជីពលាន់មាត់ថាស្រីស្រស់បញ្ញា ពិតជាអន្ទះសាររឿងរៀបការមែនព្រោះគ្រាន់តែថ្នាក់ដឹកនាំបើកឲ្យប្រទេសឡើងវិញភ្លាម ចង់ការភ្លែតតែម្ដង។



យ៉ាងណាកែវ សុបញ្ញា បានឆ្លើយតបសំណួររបស់អ្នកយកព័តមានយើងតាមឆាតហ្វេសបុកថាសារនោះនាងគ្រាន់តែPrank ទៅវិញ។តារាចម្រៀងរូបស្រស់រូបនេះវាចារថានាងថតផ្សព្វផ្សាយសាប៊ូ១ហើយក៍ចេញសារនោះទៅ។តារាតែងតែបង្ហាញស្នាមញញឹមជាប្រចាំរូបនេះបន្ថែមថានាងបានទៅម៉េកមើលហុងស៊ុយហើយ លោកគ្រូប្រាប់ថាអាចរៀបការបាននៅចុងឆ្នាំ២០២៣ ឬដើមឆ្នាំ២០២៤អាចខែ១ទៅខែ២ អីធ្វើបានហើយ អីចឹងនាងនឹងរៀបការទៅតាមក្បួនហុងស៊ុយ និងម្យាងទៀតគិតថាពេលនេះកូវីដទើបស្ងាត់ មិនទាន់ទាំងស្រុងទេ បើធ្វើពិធីនៅពេលហ្នឹងគឺនៅតែមានការប្រុងប្រយ័ត្នជាប្រចាំដដែលទេ ចឹងខ្ញុំចង់ធ្វើពិធីមួយដែលស្ងាត់កូវីដទាំងស្រុងតែម្ដងទើបសប្បាយ ព្រោះធ្វើឥឡូវនាងថានៅតែខ្លាចៗហ្នឹង។យ៉ាងណាសុបញ្ញា ថានាងពិតជារីករាយខ្លាំងមែន នៅពេលដែលឃើញរដ្ឋាភិបាលបើកឲ្យតំណើរការកម្មវិធីទាំងឡាយឡើងវិញ។





គូរបញ្ជាក់ថាកែវ សុបញ្ញា បានភ្ជាប់ពាក្យជាមួយមន្រ្ដីកងរាជអាវុធហត្ថលោកប៉ាល់ ប៉ោស៊ាង កាលពីថ្ងៃទី១០ខែកក្កដាឆ្នាំ២០២១ ក្រោយពីអ្នកទាំងពីរស្វែងយល់ចិត្តគ្នាអស់រយៈពេលដល់ទៅ១៥ឆ្នាំ។អតីតបេក្ខភាពThe Voice Cambodia រដូវកាលទី១និងជាថៅកែស្រីហាងCS beer រូបនេះបានឲ្យដឹងថាក្រោយមានគូដណ្ដឹងនាងនៅតែបន្ដអាជីពសិល្បៈជាធម្មតាដូចមុនព្រោះអនាគតស្វាមីរបស់នាងមិនហាមឃាត់នាងលេងសិល្បៈឡើយ។យ៉ាងណានាងថាការច្រៀងសម្ដែងលើឆាកតន្រ្ដីទូរទស្សន៍គឺនៅធម្មតា តែរឿងថតភាពយន្ដនាងផ្អាកមួយអន្លើព្រោះតែតែជាប់រកស៊ីតាមOnline ផង និងត្រៀមបើកហាងឡើងវិញផង។សុបញ្ញា សារភាពថាការថតភាពយន្ដពិតជាមានភាពនឿយហត់ ហើយដោយសារតែពេលនេះនាងមានមុខរបរផ្ទាល់ខ្លួនអីចឹងមិនទាន់ទទួលថតរឿងថ្មីនោះទេ៕



