Thursday, June 26, 2025
Homeព័ត៌មានអន្តរជាតិអាមេរិកសង្ឃឹមថាដំណើរទស្សនកិច្ច អតីតអ្នកការទូត​ជើងចាស់ទៅមីយ៉ាន់ម៉ា ទទួលបានលទ្ធផលល្អ

អាមេរិកសង្ឃឹមថាដំណើរទស្សនកិច្ច អតីតអ្នកការទូត​ជើងចាស់ទៅមីយ៉ាន់ម៉ា ទទួលបានលទ្ធផលល្អ

អង្គការរបស់លោកបាននិយាយថា អតីតអ្នកការទូត និងជាចរចាចំណាប់ខ្មាំងរបស់សហរដ្ឋអាមេរិក លោក Bill Richardson បានទៅដល់ប្រទេសមីយ៉ាន់ម៉ាក្នុង បេសកកម្មមនុស្សធម៌ឯកជន”ខណៈដែលប្រទេសនេះឈានចូលរយៈពេលប្រាំបួន​ខែក្រោមរបបយោធាដែលបានឃុំខ្លួនអ្នកនយោបាយកំពូលៗនិងអ្នកកាសែតអាមេរិកម្នាក់ផងដែរ។

មីយ៉ាន់ម៉ា​ធ្លាក់ចូលក្នុងភាព​ចលាចល​ចាប់​តាំង​ពី​រដ្ឋប្រហារ​ថ្ងៃទី១ ខែ​កុម្ភៈ​ដោយទម្លាក់​មេដឹកនាំ​ស៊ីវិល​លោកស្រី Aung San Suu Kyi។ កងកម្លាំងសន្តិសុខបានបើកការបង្ក្រាបយ៉ាងបង្ហូរឈាម ដែលបានសម្លាប់មនុស្សជាង 1,200 នាក់ ។នេះបើយោងតាមក្រុមឃ្លាំមើលក្នុងតំបន់។

នៅក្នុងសេចក្តីថ្លែងការណ៍ របស់មជ្ឍមណ្ឌល Richardson បានអោយដឹងថា អតីតឯកអគ្គរដ្ឋទូតអង្គការសហប្រជាជាតិ Richardson ដែលបានចេញដំណើរកាលពីថ្ងៃអាទិត្យ នឹងពិភាក្សាការផ្តល់ថ្នាំបង្ការ កូវីដ-១៩  បញ្ហាមនុស្សធម៌ ការផ្គត់ផ្គង់វេជ្ជសាស្ត្រ និងតម្រូវការសុខភាពសាធារណៈផ្សេងទៀត។

សេចក្តីថ្លែងការណ៍មិនបានលើកឡើងថាតើលោក Richardson នឹងលើកករណីអ្នកកាសែតអាមេរិក លោកDanny Fenster ដែលត្រូវបានឃុំខ្លួនកាលពីខែឧសភា ក្រោមបទចោទប្រកាន់លើកទឹកចិត្តឱ្យមានការប្រឆាំងនឹងយោធា និងសមាគមខុសច្បាប់។

និពន្ធនាយកនៃសារព័ត៌មានក្នុងស្រុក Frontier Myanmar លោក Fenster ត្រូវបានឃុំខ្លួននៅអាកាសយានដ្ឋានអន្តរជាតិ Yangon ខណៈដែលគាត់ព្យាយាមចាកចេញពីប្រទេស។

បច្ចុប្បន្ន​គាត់​កំពុង​ស្ថិត​ក្នុង​ការ​កាត់​ទោស​និង​ប្រឈម​នឹង​ការ​ជាប់​ពន្ធនាគារ​រយៈពេល​ប្រាំមួយ​ឆ្នាំ ប្រសិន​បើ​ត្រូវ​បាន​កាត់​ទោស​លើ​បទ​ចោទ​ទាំង​ពីរ។

ប្រព័ន្ធផ្សព្វផ្សាយក្នុងស្រុក Myanmar បានរាយការណ៍ថា លោក Richardson គ្រោងនឹងជួបមេដឹកនាំរបបយោធា និងមន្ត្រីជាន់ខ្ពស់ផ្សេងទៀត។

លោកRichardson ដែលជាអតីតអភិបាលរដ្ឋ New Mexico បានចរចា ដោះលែងចំណាប់ខ្មាំង និងទាហានអាមេរិក នៅក្នុងប្រទេសកូរ៉េខាងជើង គុយបា  អ៊ីរ៉ាក់ និងស៊ូដង់។នេះបើយោងតាមគេហទំព័ររបស់មជ្ឈមណ្ឌលរបស់គាត់។

ដំណើរទស្សនកិច្ចចុងក្រោយរបស់គាត់ទៅកាន់ប្រទេសមីយ៉ាន់ម៉ាគឺនៅក្នុងឆ្នាំ 2018 ដែលជាផ្នែកមួយនៃក្រុមដែលបង្កើតឡើងដើម្បីផ្តល់ប្រឹក្សាអំពីអំពើហិង្សានៅក្នុងរដ្ឋរ៉ាឃីន ដែលជាកន្លែងនៃការបង្រ្កាបដោយកងទ័ពឆ្នាំ 2017 ដែលបណ្តាលឱ្យមានការជម្លៀសជនមូស្លីមរ៉ូហ៊ីងយ៉ាដែលគ្មានរដ្ឋជាង 700,000 នាក់៕

RELATED ARTICLES