Thursday, June 26, 2025
Homeតារាខ្មែរនាយចាប ចៀន ចូលទៅជំនួសខ្ញុង ?

នាយចាប ចៀន ចូលទៅជំនួសខ្ញុង ?

តារាកំប្លែងទស្សវត្សរ៍១៩៨០ លោកអ៊ុក សុវណ្ណារិទ្ធ ហៅនាយចាប ចៀន បានលេចមុខនៅក្នុងក្រុមកំប្លែងរបស់នាយពែកម៉ី របស់Ctn ដែលដឹកនាំដោយលោកសុវណ្ណ រិទ្ធី ហៅលោកតា វ៉ិចទ័រ ដែលការបង្ហាញខ្លួនរបស់អ្នកកំប្លែងជើងចាស់រូបនេះ​ចំពេលដែលក្រុមកំប្លែងមួយនេះបាត់​បង់សមាជិកសំខាន់ម្នាក់នោះគឺអ្នកនាងខ្ញុង បានលាឈម់ពីក្រុមកាលពីចុងខែកក្កដាឆ្នាំ២០២១ ខណៈដែលពេលនេះនាងផ្ទុះរឿងជំពាក់បំណុលគេវ័នករដល់ទៅ៥៧២០០០ដុល្លារមិនរំពឹងថានឹងវិលត្រឡប់មកចាប់អាជីពចាស់វិញឡើយព្រោះតែលោកសុវណ្ណ រិទ្ធី ថាខ្ញុង ព្យាយាមគេចមុខនិងផ្ដាច់ទំនាក់ទំនងពីលោកទៅហើយ។ដោយឡែកនាយចាប ចៀន វិញពេលនេះ​មក​ចាប់ដៃជាមួយសិស្សប្អូននាយពាក់ម៉ី ,នាយក្រូច និងនាយគ្រឿន ជាដើមដើម្បីរំលេចជាខ្សែររឿងកំប្លែងបែប​​ថ្មីដើម្បីឲ្យមានរសជាតិ​ប្លែកពីមុនៗ។មហាជនបានលើកឡើងថាការលេចមុខរបស់នាយចាប​ ចៀន នៅពេលនេះគឺហាក់ត្រូវបានលោកតាវ៉ិច ទ័រ ដាក់ឲ្យទៅជំនួសអ្នកនាងខ្ញុង តែម្ដងព្រោះតែពេលខ្លះអ្នកកំប្លែងជើងចាស់រូបនេះក៍ច្រើនតែសម្ដែងជាតួអង្គស្រីបានដែរ។

អ្នកយកព័តមានយើងព្យាយាមទូរស័ព្ទទៅនាយចាប ចៀន កាលពីថ្ងៃទី៣០ខែតុលា តែទូរស័ព្ទតេចូលជាច្រើនដងនាយ​មិនលើកឡើយទើបមិនអាចសុំការបំភ្លឺបានទេ។ចំណែកលោកតាវ៉ិច ​ទ័រ ដែលជាអ្នកនិពន្ធនិងដឹកនាំក្រុមកំប្លែងCtnបាន​ឲ្យដឹងថាការហៅនាយចាប ចៀន ចូ​ល​ក្រុមកំប្លែងCtn ព្រោះតែមើលឃើញពីទេពកោសល្យ ក៍ដូចជាសម្ថភាពរបស់គាត់ល្អហេតុនេះហើយវត្តមានរបស់លោកនឹងធ្វើឲ្យក្រុមកំប្លែងមួយនេះកាន់តែមានភាពទាក់ទាញថែមទៀត។ប៉ុន្ដែលោកតាវ៉ិច ទ័រ ថាCtnមិនបានចុះកុងត្រាជាមួយនាយចាប ចៀន នោះទេពោលគឺមានសាច់រឿងណាដែលត្រូវនាយ​សម្ដែងលោកហៅថតរួមការងារជាមួយតារាកំប្លែងដែលមានស្រាប់​។​លោកសុវណ្ណ រិទ្ធី សង្កត់ថាលោកមិនមែនហៅនាយចាប ចៀន ដើម្បីឲ្យចូលជំនួសតំ​ណែងអ្នកនាងខ្ញុង ដែលលាឈប់នោះទេ ព្រោះមនុស្សម្នាក់ៗទេពកោសល្យផ្សេងៗគ្នា តែលោកការចូលរួម​របស់នាយចាប ចៀន គឺធ្វើឲ្យមានរសជាតិថ្មីមួយទៀតរបស់ក្រុមកំប្លែងមួយនេះដែលដឹកនាំដោយលោកផ្ទាល់តែម្ដង។

គូរបញ្ជាក់ថាលោកអ៊ុក សុវណ្ណារិទ្ធ ហៅនាយចាប ចៀន បានចាប់អាជីពកំប្លែងរយៈពេល៤១ឆ្នាំមកហើយ ខណៈលោកបានរៀបការជាមួយអ្នកស្រីសែន សុវណ្ណធី នៅឆ្នាំ១៩៩៧ និងប​ច្ចុប្បន្នមានកូន៣នាក់(ស្រី២)។ទស្សនិកជនបានលើកឡើងថានាយចាប ចៀន ជាតារាកំប្លែងជើងចាស់ដូចនាយកុយ និងនាយក្រឹម ដែរហើយប៉ុន្មានឆ្នាំចុងក្រោយ​នេះអាជីពរបស់នាយ បានប្រឈមភាពចុះខ្សោយជាងមុនដោយសារតែក្រុមកំប្លែងនាយពាក់ម៉ី(រលកក្រោយ ច្រានរលកមុន”អីចឹងឥឡូវពេលដែលរលកមុន និងរលកក្រោយសម្ដែងជាមួយគ្នា តើនឹងទៅជាយ៉ាង​ណា?

RELATED ARTICLES