ពេជ្រ សោភា ពិតជាផ្លាស់ប្ដូរ៣៦០ដឺគ្រេ តែម្ដងតាមរយៈការបង្ហាញខ្លួនច្រៀងរាំក្នុងកម្មវិធីMiss Universe Cambodia 2021 ព្រោះតែការស្លៀកពាក់របស់នាងប្រែប្រួលខ្លាំងដោយប្រើឈុតរ៉ូបថ្លៃៗនិងមានការច្នៃម៉ូដជាពិសេសមិនចាញ់តារាបរទេសឡើយ។អ្វីគូរឲ្យចាប់អារម្មណ៍សោភា ដែលមានអាយុ៣៧ឆ្នាំទៅហើយនោះត្រូវបានអ្នកជំនាញផាត់មុខដែលប្រើជក់ជាអាវុធនោះធ្វើឲ្យសោភា ប្រែជាក្មេងជាងវ័យឆ្ងាយហើយពេលសោភា ប្រើរ៉ូបឆែកត្រង់គល់ភ្លៅទៀតគេច្រឡំស្មានតែអាយុទើប២០ស្ដើងព្រោះសាច់របស់នាងនៅតែសខ្ចី មិនសមមេម៉ាយវ័យជិត៤០ឆ្នាំសោះ។តាមរយៈការពូកែតុបតែងខ្លួនបែបនេះហើយទើបធ្វើឲ្យសោភា ត្រូវបានប្រុសក្មេងឆឹម សក្កដា ស្រលាញ់នាងដោយងប់ងល់ហើយសុំរៀបការជាបន្ដបន្ទាប់តែសោភា រឹតតែបានចិត្តនិងធ្វើព្រងើយកន្ដើយមិនព្រមផ្ដល់ចម្លើយតបឡើយ នាំឲ្យលោកសក្កដា ស្រពោនចិន្ដា ជាខ្លាំង។



សូមបញ្ជាក់ថាពេជ្រ សោភា ជាតារាដែលមានStudio ថតសម្លេងដោយខ្លួនឯងនៅផ្ទះហើយនាងចង់ធ្វើភ្លេងនិងនិពន្ធបទចម្រៀងគឺហង្សមាសបើកតាមចិត្តព្រោះនាងមានក្រុមការងារផលិតចម្រៀង។សោភា ថាក្នុង១យប់នាងអាចនិពន្ធបទចម្រៀងបាន២បទហើយដោយសារតែកូវីដទើបធ្វើឲ្យពេលនេះនាងបានផ្អឹបបទចម្រៀងដល់ទៅ៣០បទមិនហ៊ានបញ្ចេញព្រោះបើចេញបទណាមួយល្បីទៅមិនដឹងយកបទនោះទៅច្រៀងនៅទីណាព្រោះConcertsទាំងឡាយនៅតាមខេត្តត្រូវបានគេបឹទអស់ទៅហើយ។តែកាលពីខែមុនសោភា បានចេញបទ”ទា្វបេះដូង”ហើយនាងគ្រងឈុតប្រពៃណីនិងដេញចាប៉ីដងវែងទៀតផងទើបធ្វើឲ្យតារាជ្រកនៅហង្សមាសជាង១៦ឆ្នាំរូបនេះ នៅតែអាចរក្សារតំណែងជាតារាស្រីឈានមុខគេនៅហង្សមាសទោះជាពេលនេះស្រីស្រស់រ៉េត ស៊ូហ្សាណា កំពុងតែមាមប្រៀបជាងគេក្នុងចំណោមតារាចម្រៀងស្រីៗនៅផលិតកម្មធំនេះក្ដី។អ្វីដែលគូរឲ្យចាប់អារម្មណ៍នៅឆ្នាំ២០២១នេះពេជ្រ សោភា ក្លាយទៅជាតារាចម្រៀងស្រីតែម្នាក់ដែលជិះរថយន្ដថ្លៃៗជាងគេជាច្រើនគ្រឿងក្នុងនោះមានដូចជាPorsche, Mercedes, Bmw, Range Rover និងAudi ហើយនាងពាក់នាឡិការដៃ១គ្រឿងថ្លៃរាប់ម៉ឺនដុល្លារដូចជាម៉ាកRichard Mille និងRolex ជាដើម។មហាជនរងចាំមើលថាតើពេជ្រ សោភា នឹងជ្រើសយកលោកឆឹម សក្កដា ធ្វើប្ដីមែនឬមួយក៍នាងមានម្ចាស់បេះដូងពិសេសនៅក្រោយខ្នងការមានទ្រព្យកាន់តែច្រើនទាំងនោះ?



គូររំលឹកថាពេជ្រ សោភា បានរៀបការជាមួយអាណិកជនខ្មែរមកពីអាមេតរិកលោកឡៅ ឆលី កាលពីថ្ងៃទី៥ខែកុម្ភៈឆ្នាំ២០១៥ តែមានប្ដីបានមិនដល់១ឆ្នាំផងសោភា ក៍ចែកផ្លូវជាមួយទាហ៊ានអាកាសអាមេរិករូបនោះឆ្នាំ២០១៦។អ្វីដែលចម្លែកសោភា ថាទោះជានាងនិងលោកឆលី អស់និស្ស័យជាប្ដីប្រពន្ធក្ដី ប៉ុន្ដែនៅរាប់អានគ្នាជាធម្មតាហើយលោកឆលី គោរពម្ដាយនាងដូចដើម។សោភា ថែមទាំងថាគ្មានក្ដីសុខណាដូចនៅពេលដែលក្លាយទៅជាស្រីមេម៉ាយនោះទេ ព្រោះជីវិតពោពេញទៅដោយសេរីភាពតែនាងតាំងចិត្តថានឹងមិនយកគូស្នេហ៍ជាប្រុសអាណិកជនសារជាថ្មីម្ដងទៀតទេ បន្ទាប់ពីបានរងការខកចិត្ត២លើកស្ទួនៗមក។នាងថាចំណងស្នេហានាងជាមួយប្រុសក្មេងសក្កដា គ្មានឧបស័ក្ករារាំងនោះទេព្រោះពេលនេះក្រុមគ្រួសារទាំងសងខាងបានគាំទ្រពេញទំហ៊ឹង តែមូលហេតុដែលមិនអាចរៀបការឆាប់ៗបានព្រោះរងចាំឲ្យស្ងាត់កូវីដ បន្ទាប់ពីបានលើកពេលអស់៣ដងមកហើយ។



ក្រៅពីពេជ្រ សោភា អ្នកមេម៉ាយដែលមានសាច់ចាំមានដូចជាកែវ និសា ,សុខ សោម៉ាវត្តី ,សុខ ស្រីនាង និងប៉ាច គីមមួយ ជាដើម។សោភា ថាទោះជាពេលនេះនាងនិងលោកសក្កដា ជាសង្សារមែន តែរស់នៅផ្ទះផ្សេងគ្នា មិននៅក្រោមដំបូលតែមួយឡើយគឺគេងបន្ទប់នៅផ្ទះរៀងៗខ្លួន។តែជាញឹកញាប់គេឃើញសោភា សាកចិត្តលោកសក្កដា តាមរយៈការហាមមិនឲ្យស្និតជាមួយស្រីណាក្រៅពីនាងរហូតដល់មានខែខ្លះនាងថែមទាំងដាក់បទបញ្ជារលើសក្កដា ថាមិនអាចប៉ៈស្រីណាផ្សេងក្រៅពីនាងក្នុង១ខែនោះជាដាច់ខាតទៀតផង។ចំពោះលោកសក្កដា ហេតុតែចង់បានមេម៉ាយទ្រព្យស្ដុករូបនេះធ្វើប្រពន្ធលោកមិនដែលល្មើសបម្រាមម្ដងណាទេ ហើយតាំងពីសោភា ប្រកាសថារូបលោកជាសង្សារនាងមកធ្វើឲ្យដំណឹងដែលធ្លាប់លេចឭថាលោកសក្កដា ជាតារាស្រលាញ់ភេទដូចគ្នានោះត្រូវបានបន្សាបបន្ដិចម្ដងៗ៕ ហ៊ឹម វិចិត្រ


