បើតាមព័តមានបានឲ្យដឹងថាក្រោយហ្វា ហ្វា ហៅស្រីយី ចែកផ្លូវគ្នាជាមួយនាយចឺម នោះស្រីស្រស់កំពុងតែជួបវិបត្តិស្នេហ៍ដ៍ធ្ងន់ធ្ងររូបនេះបានរត់ទៅកែពង្រីកដើមទ្រួង តែការកែកុនចំណុចខ្វះខាតនេះហាក់ដូចជាយឺតបន្ដិច ព្រោះថានាយចឺម រកបានសង្សារថ្មីអ្នកមេម៉ាយកូន១សាច់សខ្ចីល្វក់បាត់ទៅហើយ។ដោយឡែកហ្វា ហ្វា វិញកំពុងតែតឹងណែនឱរ៉ានិងមានពេលខ្លះនាងបង្ហូរទឹកនេត្រាតែម្នាក់ឯងដោយគ្មានអ្នកលួងឡើយទើបធ្វើឲ្យមិត្តភក្ដិរួមអាជីពអាណិតអាសូរស្រីស្អាតរូបនេះជាខ្លាំង តែពួកគេរិះគន់ស្រីយី ថាបើចង់កែដើមទ្រួងម៉េចក៍មិនធ្វើពេលនៅត្រូវរ៉ូវគ្នាជាមួយនាយចឺម ឥឡូវគេមានអ្នកថ្មីហើយកែធ្វើអី?…។



ហ្វា ហ្វា មិនអាចទាក់ទងសុំការបំភ្លឺរឿងលេចឭថានាងទៅកែដើមទ្រួង(សុដន់)បន្ទាប់ពីប្រេះឆាស្នេហ៍នាយចឺម នោះបានទេព្រោះតេទូរស័ព្ទទៅនាងកន្លងមកស្រីស្រស់មិនចង់និយាយពាក់ព័ន្ធរឿងចែកផ្លូវគ្នាជាមួយនាយចឺម និងកែសម្រស់ឡើយដោយវាចាថាទូរស័ព្ទនាងគ្មានសេវ៉ាស្ដាប់មិនច្បាស់ ឬពិបាកនិយាយគ្នាព្រោះនាងជាប់ថតនៅខេត្តជាដើម។ដោយឡែកនាយចឺម បានប្រាប់”នគរធំ”តាមទូរ័ព្ទកាលពីពេលថ្មីៗនេះថារឿងបែកអូនហ្វា ហ្វា នាយក៍មិនចង់ជួបសភាពបែបនេះដែរ តែមិនដឹងធ្វើម៉េច ព្រោះត្រឹមសង្សារ សូម្បីតែប្ដីប្រពន្ធខ្លះក៍គង់មានខ្លះបែកគ្នាបដែរ។



នាយថា ក្រោយចែកផ្លូវគ្នាជាមួយស្រីយី មករវាងនាយនិងអតីតសង្សាររូបនេះគឺនៅរាប់អានគ្នាជាធម្មតា មិនមានគំនុំគំគួនអ្វីគ្នាឡើយ ហើយបើនាយមានបទចម្រៀងណាត្រូវថតMVសាកសមតួស្រីជាហ្វា ហ្វា នោះនាយនៅតែហៅសង្សារចាស់ឲ្យថតសម្ដែងរួមគ្នាដូចមុន។



ទោះជានាយចឺម ថានៅបន្ដហៅសង្សារទី៣ថតសម្ដែងMVរួមគ្នាជាធម្មតាមែនតែគេជឿរថាហ្វា ហ្វា ប្រាកដជាមិនអាចសម្ដែងអោបថើបគ្នាជាមួយនាយចឺម បានដូចមុននោះទេព្រោះថាលោកមេសា ច្រើនតែយកសង្សារថ្មីអ្នកមេម៉ាយកូន១សេង សុខគីម ទៅតាមជាប្រចាំហើយស្រីយី ពេលនេះគិតតែបង្ហូរទឹកនេត្រាជោគថ្ពាល់តើនាយចឺម នឹងសុខចិត្តចាប់ដៃនាងថតសម្ដែងទៅរួចដែរឬទេ?



អ្នកដឹកនាំសម្ដែងMVម្នាក់នៅសាន់ដេបង្ហើបថាទោះជានាយចឺម ថានៅតែរាប់អានហ្វា ហ្វា ដូចដើមមែនតែការពិតមិនអាចនោះទេ ហើយលោកជឿរថាស្រីយី ក៍លែងថតជាមួយនាយចឺម ទៀតហើយ ខណៈនាយចឺម មិនមានទម្លាប់ហៅសង្សារចាស់ដែលបែកគ្នាហើយថតរួមគ្នាឡើងវិញឡើយ តែលោកមេសា មានតែប្រឹងលើកសង្សារថ្មីឲ្យថតបទល្បីៗរបស់ខ្លួន ឬស្វែងរកតារាណាសាច់សខ្ចីនៅក្មេងជាងនេះមកលេងជាមួយក្រែងឆ្វាក់បាន១ទៀតនោះទើបត្រឹមត្រូវជាង៕


