Wednesday, June 25, 2025
Homeតារាខ្មែរតន់ ច័ន្ទសីម៉ា ហង្សមាសស្ដាយអត់?

តន់ ច័ន្ទសីម៉ា ហង្សមាសស្ដាយអត់?

          នៅរដូវកូវីដ២ឆ្នាំនេះតារាជើងខ្លាំងៗមានដូចជាមាស សុខសោភា,ឱក សុគន្ធកញ្ញា និង​ពេជ្រ​ សោភា ជាដើមមិនសូវមានសន្ទុះដូចមុនឡើយ​គឺនៅទ្រឹងរៀងៗខ្លួនបើទោះ​ជា​ពួក​គេនៅតែមានបទចម្រៀងចេញមួយៗក្ដី។ប៉ុន្ដែបើក្រឡេកមកមើលស្រីស្រស់តូចតន់របស់ផលិតកម្មGalaxy នាងតន់ ច័ន្ទសីម៉ា វិញទោះជាថ្មីៗនេះនាងរងការរិះគន់ស្ពឹកមុខរឿងច្រៀង​កាន់​កំាំ​ភ្លើងជ័រក្នុងថ្នាក់​រៀនបទ”Are You Ok ?”ក្ដីតែសន្ទុះអតីតបេក្ខភាពThe Voice Cambodia រដូវកាលទី២មិនបានកាន់​ពាន​រូបនេះ​ហាក់នៅតែមានប្រៀបជាងតារាចម្រៀងស្រីផ្សេងៗ​ទៀត​ក្រោយពីនាងបានចាប់ដៃ​ជាមួយកំពូលតារាចម្រៀងលោកព្រាប សុវត្ថិ និងខេម រហូត​ធ្វើឲ្យ​សីម៉ា ក្លាយទៅជាអ្នក​ចម្រៀ​ង​​​ស្នូល​របស់Galaxyតែម្ដង។

          សំណួរដែលមហាជនលើកឡើងថាតើអំឡុងពេលដែលតន់ ច័ន្ទសីម៉ា ឡើងកូដខ្លាំង​នេះ​ហង្សមាស​ដែល​មិនជ្រើសយកនាង ធ្វើជាសមាជិករបស់ខ្លួន​នោះមានការសោកស្ដាយ​ក្រោយឬអត់?ការលើកឡើងបែបនេះដោយសារតែកន្លងមកមានការព្យាករណ៍ ថាច័ន្ទសីម៉ា នឹងក្លាយទៅជាគូប្រជែងជាមួយឱក សុគន្ធកញ្ញា ដែលជាអតីតគ្រូបង្វឹករបស់ខ្លួននា​ពេល​អ​នា​គត​ព្រោះអ្នកចាត់ការទូទៅរបស់Galaxyលោកយឹម តាស្រង់ បានអះអាងថាបច្ចុប្បន្នសីម៉ា ជាតារាលំដាប់Grade A ។

អ្នកជំនាញធ្វើភ្លេងនៅហង្សមាស(Composer)ដែលបម្រើរការនៅទីនោះរយៈពេលជាង១០ឆ្នាំទៅហើយបាននិយាយដោយសុំមិន ឲ្យដាក់ឈ្មោះថាតន់ ច័ន្ទសីម៉ា បើគ្មានឱក សុ​គន្ធ​កញ្ញា ចុចប៊ូតុងជ្រើសយកធ្វើជាកូនក្រុមពេលប្រលងThe Voice Cambodia នោះទេម្លេះពេល​នេះនាង​ក៍មិនល្បីបានប៉ុណ្ណឹងដែរ។យ៉ាងណាលោកថារឿងហង្សមាសស្ដាយសីម៉ា ពេលនេះឬ​អត់​នោះ​លោក មិនអាចនិយាយជំនួសថៅកែបានទេ តែលោកនិយាយត្រង់ថាបើសីម៉ា ចូល​ហង្សមាសក៍មិនល្បីដូចទៅGalaxyដែរព្រោះហង្សមាសតារា ច្រើនបែងចែកបទចម្រៀងគ្នាច្រៀង មិនមែនដូចសីម៉ា នៅGalaxy ជាតួឯកមានបទចម្រៀងចេញរហូតអីចឹងទេ។លោក​ថា​ទៅ​ច្រៀង​នៅផលិតកម្មណាក៍ដោយបើគេមិនលើកក៍មិនល្បីដែរទោះជាសម្ថភាំពខ្លាំងយ៉ាងណាក្ដី អីចឹងសីម៉ា ចូលGalaxy ត្រូវ​ហើយ។

          ថ្វីត្បិតតែComposer រូបនោះទទួលស្គាល់ថាតន់ ច័ន្ទសីម៉ា ឡើងកូដជាងគេក្នុង​ចំ​ណោ​មតារាផ្នែក​យុវវ័យមែនតែលោកថាមិន អាចយកសីម៉ា ទៅប្រៀបធៀបជាមួយមាស សុខ​សោ​ភា ,ឱក សុគន្ធកញ្ញា ឬពេជ្រ សោភា បានទេ ព្រោះពួកគេល្បីតាំងពីច័ន្ទសីម៉ា គ្មានអ្នក​ស្គាល់​ម្លេះ។

          តារាវ័យ២៤ឆ្នាំតន់ ច័ន្ទសីម៉ា កំពុងថតសម្ដែងបទ”Are You Ok?”ឡើងវិញក្រោយផ្ទុះ​ការិះគន់​យ៉ាងចាស់ដៃមុននេះធ្វើឲ្យ ស្រីស្រស់ព្យា​យាមស្ដារមុខមាត់ឡើង​វិញ។ដោយឡែក​ទាក់​ទង​រឿងបេះ​ដូងវិញអ្នកចម្រៀងផ្ដើមចេញពី​អ្នកស្មូតនៅ​ខេត្តតាកែវរូបនេះមិនធ្លាប់មាន​រឿង​អាស្រូវស្នេហានោះទេ ប៉ុន្ដែមានព័តមានថា​នាង​ត្រូវពោះ​ម៉ាយ​ម្នាក់តាមស្នេហ៍យ៉ាងប្រកិត​តែម្ដង។

          តន់ ច័ន្ទសីម៉ា មានការប្រែប្រួលរូបសម្រស់ច្រើននៅរយៈពេលចុង​ក្រោយនេះពិសេស​ទម្រង់មុខ និងស្បែកកាន់តែសខ្ចីតែម្ដងមិនដូចអំឡុង​ពេលដែលនាងបង្ហាញខ្លួនពេល​ប្រ​លង​ចម្រៀងThe Voice Cambodia រដូវកាលទី២នោះឡើយទើបធ្វើឲ្យមានការលើក​ឡើងថា​សម្រ​ស់​ស្រី​ស្រស់​រូបនេះប្រែប្រួលទៅតាមទឹកលុយ។យ៉ាងណាសីម៉ា និយាយត្រង់ៗ​កាលពីពេល​ថ្មីៗ​​នេះ​ថា​នាង​ពិតជាបានកែផ្នែកខ្លះនៃសម្រស់មែនក្នុងនោះមានដូចជាការធ្វើច្រមុះ និងចាក់​ចង្ការ។តែ​នាង​ថា​កន្លែង​ផ្សេងៗទៀតនៃរាងកាយរបស់នាងគ្មាន​បានកែកុនដូចគេ​សង្ស័យ​ឡើយ។

          តាមព័តមានថាបន្ទាប់ពីតន់ ច័ន្ទសីម៉ា ក្លាយទៅជាដៃគូរបស់លោកព្រាប សុវត្ថិ និងខេម ហើយនោះថៅកែផលិតកម្មរបស់នាងនឹងធ្វើឲ្យតារាតូចច្រឡឹងរូបនេះកាន់តែឡើងកូដជាងនេះថែមមួយក្រឺតទៀតនោះគឺផ្ដល់តំណែងតួឯកក្នុងភាពយន្ដរបស់Galaxyនាពេលខាងមុខនេះ។ប៉ុន្ដែច័ន្ទសីម៉ា ដែលផ្អាកច្រៀងសម្ដែងជាច្រើនខែនៅតាមបណ្ដារប៉ុស្ដិ៍ទូរ​ទស្សន៍ក្រោយ​ពីថៅកែ​កំ​ណ​ត់​តម្លៃខ្លួនខ្ពស់ពេកធ្វើឲ្យអ្នកដឹកនាំកម្មវិធីគ្មានលទ្ធភាព​ជួលនាងនោះអាចនឹង​ចាប់​ដៃថតកុនជាមួយ​លោក​​ខេម មុនព្រាប សុវត្ថិ  ហើយការដែលមាស សុខសោភា និងពេជ្រ សោភា ប្រកែកទៅ​ចូលរួម​ជាមួយGalaxy នោះធ្វើឲ្យច័ន្ទសីម៉ា នៅតែជាដៃគូចម្រៀង​របស់​កំ​ពូលតារា​ចម្រៀង​ព្រាប សុវត្ថិ ដោយគ្មានជម្រើស៕

ហ៊ឹម វិចិត្រ

RELATED ARTICLES