Wednesday, June 25, 2025
Homeតារាខ្មែរនាយតាក់ស៊ី សែនប្រពន្ធក្មេង

នាយតាក់ស៊ី សែនប្រពន្ធក្មេង

ភ្នំពេញ ៖ តារាកំប្លែងសមាជិកក្រុមនាយ ពាក់មី គឺនាយតាក់ស៊ី បានធ្វើឱ្យមហាជនចាប់ អារម្មណ៍សាជាថ្មីម្តងទៀត ជាមួយនឹងដំណឹង ថា កំពុងមានទំនាក់ទំនងស្នេហាយ៉ាងស្អិតល្មួត ជាមួយនឹងនារីវ័យក្មេងម្នាក់ ស្រាប់តែមិនបាន ប៉ុន្មាន នាយតាក់ស៊ី ក៏សម្រេចចិត្តបង្ហាញមុខ ភរិយាក្មេងរបស់ខ្លួនជាផ្លូវការតែម្តង បន្ទាប់ពី ទើបនឹងសែនព្រេនជាមួយគ្នារួចរាល់ កាលពី ពេលថ្មីៗកន្លងទៅនេះ។

ការប្រកាសដោយបើកចំហគ្មានការលាក់ លាម ឬបិទបាំងភ្នែកមហាជនពីសំណាក់តារា កំប្លែង នាយ តាក់ស៊ី នាពេលនេះ មិនត្រឹម តែធ្វើឱ្យទស្សនិកជន ឬអ្នកប្រើប្រាស់បណ្តាញ សង្គមហ្វេសប៊ុក ផ្ទុះការចាប់អារម្មណ៍ប៉ុណ្ណោះ ទេ តែថែមទាំងធ្វើឱ្យគ្រប់គ្នាលាន់មាត់សរសើរ ទៀតផងថា នាយតាក់ស៊ី ជាបុរសពោះម៉ាយ មានមន្តស្នេហ៍មិនធម្មតាទេ អាចធ្វើឱ្យកំលោះៗ ខ្លះសុំខ្មាស ព្រោះបានប្រពន្ធក្មេងសាច់ខ្ចី មិន ចាញ់អតីតភរិយា អ្នកនាងភីម ប៉ុន្មានឡើយ។

រឿងរ៉ាវជីវិតរបស់តារាកំប្លែងនាយ តាក់ស៊ី កន្លងមក ត្រូវបានគេដឹងគ្រប់គ្នាថា ក្រោយ ពេលលែងលះជាមួយនឹងអតីតភរិយាអ្នកនាង ភីម អស់រយៈពេលជាច្រើនឆ្នាំ និងក្រោយ ពេលលាចាកសិក្ខាបទមកវិញនោះ គឺនាយ តាក់ស៊ី មិនទាន់រកបានអ្នកស្អំបេះដូងនៅឡើយ ស្រាប់តែពេលនេះ នាយតាក់ស៊ី បានដាច់ចិត្ត ទម្លាយពីមុខមាត់គូស្នេហ៍ ដែលទើបនឹងរៀបចំ ពិធីសែនព្រេនក្តៅៗតែម្តង។

ដោយឡែក ប្រពន្ធក្មេងនាយតាក់ស៊ី បាន បង្ហោះសារផ្អែមល្ហែមមួយទៅកាន់នាយតាក់ស៊ី ជាស្វាមី តាមរយៈគណនីហ្វេសប៊ុក ផ្ទាល់ខ្លួន កាលពីយប់ថ្ងៃទី២៨ ខែតុលា ឆ្នាំ២០២១ ថា “អរគុណបងដែលច្បាស់លាស់ជាមួយអូន ហើយ តស៊ូជាមួយគ្នា មិនមានស្តុកស្តម្ភដូចគេ តែ ក្តីសុខ មិនបានរៀបការធំដុំ តែក៏សប្បាយចិត្ត ចាស់ទុំដឹងឮសងខាង អូនមិនលែងដៃបងទេ មិនថាមានអ្វីមកក៏អូនកាន់ដៃប្តីរហូតណា ស៊ូៗ គេមានបែបគេ យើងក្របែបយើងណាប្តី…”

យ៉ាងណាក្តី នាយតាក់ស៊ី មិនអាចសុំ ការបញ្ជាក់បន្ថែមបានទេ ជុំវិញរឿងសែនព្រេន ប្រពន្ធក្មេងខាងលើនេះ

RELATED ARTICLES