ពេជ្រ សូលីកា ធ្លាប់ត្រូវបានគេសង្ស័យថានាងពពោះកូនទី២ជាកូនស្រីតាំងពីដើមខែមេសាឆ្នាំ២០២១ម្លេះដែលកាល នោះកូវីដផ្ទុះខ្លាំងពេកនាងសម្ងំនៅតែផ្ទះចេញចូលបន្ទប់ជាមួយប្ដីស្រាប់តែនាងហ៊ានបង្ហាញប្រដាប់ពិនិត្យគ័ត(HCG)ឃើញ២គំនួសទើបFanនាងថាច្បាស់១០០%គឺជាកូនស្រី។តែពេលនេះរំលងទៅជាង៦ខែទៅហើយសូលីកា បែជាមិនទាន់ពោះធំនោះទេហើយនាងចេញច្រៀងសម្ដែងជាធម្មតាតាមបណ្ដារឆាកតន្រ្ដីទាំងឡាយ។ការសម្រេចចិត្តពន្យាយកកូនទី២ឬកូនស្រីនេះដោយសារតែសូលីកា ចង់រៀបការនៅឆ្នាំ២០២១ ប៉ុន្ដែត្រូវខកខានទៅវិញព្រោះតែកូវីដមិនទាន់ស្ងាត់ ខណៈដែលពេលនេះកូនប្រុសទី១របស់នាងមានអាយុ១ឆ្នាំកន្លះទៅហើយ។




ពេជ្រ សូលីកា ស្ថិតក្នុងចំណោមតារាចម្រៀងហង្សមាសដែលមានកូន១មានដូចជានាងឱក សុគន្ធកញ្ញា និងសួស វីសា ជាដើមដែលពេលនេះទីផ្សារចម្រៀងរបស់ពួកគេមិនសូវមានសន្ទុះខ្លាំងដូចមុននោះទេ ខណៈដែលអ្នកចម្រៀងស្រីនៅហង្សមាសគឺមាននាងរ៉េត ស៊ូហ្សាណា ម្នាក់ប៉ុណ្ណោះដែលស្ទុះឡើងនៅរដូវកូវីដនេះ។សូលីកា បានភ្ជាប់ពាក្យជាមួយអាណិកជនខ្មែរមកពីអូស្រា្ដលីលោកគឹម ហាន កាលពីថ្ងៃទី២៥ខែតុលាឆ្នាំ២០១៩ ហើយនាងបានសម្រាលកូនប្រុសថ្ងៃទី១៦ខែឧសភាឆ្នាំ២០២០ ដោយដាក់ឈ្មោះថាហង្ស អ៊ារីវេស្ដេ។ចំណងស្នេហ៍ឆ្លងទ្វីពនេះធ្វើឲ្យសូលីកា កប់ចោលស្រមោលស្នេហ៍ដ៍ខ្មៅងងិតនាពេលអតីតកាលហើយពេលនេះនាងរស់នៅយ៉ាងស៊ីវីល័យលើខុនដូទំនើបនិងជិះ រថយន្ដថ្លៃៗដូចជាPorsche, Mercedes និងBmw ជាដើម។




កាលពីពាក់កណ្ដាលខែសីហា ឆ្នាំ២០២១នេះសូលីកា ដឹកដៃប្ដីទៅទិញផ្ទះវីឡារទ្រនុំស្នេហ៍តម្លៃខ្ទង់ជាង៣០ម៉ឺនដុល្លារធ្វើឲ្យនាង កាន់តែស្រស់ថ្លាក្នុងជីវិត តែអ្វីដែលអតីតតារាRock និងMរូបនេះនៅពិបាកចិត្តតែម្នាក់ឯងនោះគឺម្ដាយជាទីស្រលាញ់របស់នាងឈ្មោះស៊ិន ស្រីនាង ត្រូវបានតុលាការប្រកាសសាលក្រមកាលពីថ្ងៃទី២៥ខែសីហាឆ្នាំ២០២១ផ្ដន្ទាទោសរយៈពេល១២ឆ្នាំក្រោមបទចោទប្រកាន់ឃាតកម្មតាមមាត្រា១៩៩នៃក្រមព្រហ្មទណ្ឌ បន្ទាប់ពីម្ដាយតារាហង្សមាសរូបនេះត្រូវបានរកឃើញថាបានសម្លាប់គូស្នេហ៍ភេទដូចគ្នាអ្នកស្រីងិន សុខលី កាលពីថ្ងៃទី១១ខែមករាឆ្នាំ២០២០។សូលីកា ធ្លាប់ប្រាប់អ្នកយកព័តមានយើងថាអំឡុងពេលដែលម្ដាយនាងជាប់ពន្ធនាគារនេះសាច់ញាត្តិនាងទៅសួរសុខទុក្ខគាត់ជាប្រចាំហើយ៕



