ពេជ្រ ច័ន្ទបរមី បានបង្ហាញខ្លួនទៅផាត់មុខនៅហាងរក្សារសម្រស់មួយកាលពីពេលថ្មីៗនេះ ធ្វើឲ្យមានការចាប់អារម្មណ៍ខ្លាំងពីសំណាក់តារាធ្លាប់រួមអាជីពនិងជំទាវៗមួយចំនួនទៀតព្រោះថាអ្នកនាងច័ន្ទបរមី នៅតែមានសម្រស់ស្រស់ស្អាតផូផង់គូរឲ្យទាក់ទាញបើទោះជានាងឈានចូលវ័យជាង៤០ឆ្នាំនិងមានកូន២នាក់ទៅហើយក្ដី។អ្នកខ្លះបានសរសើរអ្នកនាងបរមី ថាបាត់ខ្លួនពីសិល្បៈជាង១០ឆ្នាំនាងនៅតែមិនសូវប្រែប្រួលច្រើនទៅតាមអាយុនោះទេ ហើយអ្វីដែលកាន់តែធ្វើឲ្យគេចាប់អារម្មណ៍នោះអ្នកនាងបរមី មានការតុបតែងខ្លួនជាស្ទីលប្រចាំត្រកូលតែម្ដងគឺបែបរមទម្យក្នុង ឋានៈជាជំទាវមិនដែលលេងខ្លួនស៊ិចស៊ីខ្លាំងឡើយទើបធ្វើឲ្យស្វាមីនាងកាន់តែស្រលាញ់និងថ្នាក់ថ្នមខ្លាំងណាស់។



ពេជ្រ ច័ន្ទបរមី ឆក់បានងារជាជំទាវក្រោយនាងផ្ដាច់ខ្លួនចេញពីអាជីពសិល្បៈមកធ្វើជាភរិយារបស់លោកកែវ វណ្ណថន ដែលមានតួនាទីជាអគ្គនាយករងនៃអគ្គនាយកដ្ឋានអន្ដោរប្រវែសណ៍ហើយពេលនេះអ្នកទាំងពីរទទួលបានកូន២នាក់(ស្រី១)។អ្នកនាងច័ន្ទបរមី ធ្លាប់ត្រូវគេរិះគន់ថាដណ្ដើមស្វាមីអ្នកនាងចាន់ តារាទី ទើបធ្វើឲ្យនាងពិបាកប្រឈមក្នុងសង្គម។ប៉ុន្ដែក្រោយពីអ្នកនាងច័ន្ទបរមី បានទៅចូលរួមមង្គលការកូនប្រុសច្បងរបស់ប្ដីជាមួយអ្នកនាងតារាទី ឈ្មោះថន បញ្ញារិទ្ធិ កាលពីថ្ងៃទី៣ខែធ្នូឆ្នាំ២០១៦ និងចូលរួមពិធីភ្ជាប់ពាក្យជាមួយកូនស្រីពៅរបស់អ្នកនាងតារាទី ឈ្មោះថន រាជនី កាលពីថ្ងៃទី២៧ខែកុម្ភៈឆ្នាំ២០២១ ហើយអ្នកនាងច័ន្ទបរមី ថែមទាំងឈថតរូបទន្ទឹមអ្នកនាងតារាទី នោះបញ្ជាក់ថាអ្នកទាំងពីរគ្មានវិវាទឬគំនុំស្នេហ៍ត្រីកោណឡើយព្រោះកូនៗរបស់អ្នកនាងតារាទី ក៍ត្រូវបានអ្នកនាងច័ន្ទបរមី ចាត់ទុកដូចជាកូនៗរបស់នាងដែរនោះទើបធ្វើឲ្យការរិះគន់លើអតីតារាសម្ដែងរូបនេះហាក់កាត់បន្ថយព្រោះប្រពន្ធរបស់លោកវណ្ណថន ទាំង២រាប់អានគ្នាជាធម្មតាហើយចាត់ទុកថារឿងរ៉ាវកន្លងមកជាស្រមោលអតីតកាលប៉ុណ្ណោះ។



ពេជ្រ ច័ន្ទបរមី ទោះជាផ្ដាច់ខ្លួនទាំងស្រុងពីអាជីពចាស់ជាង១ទសវត្សន៍មកក្ដី ប៉ុន្ដែនាងនៅតែទៅចូលរួមកម្មវិធីមិត្តភក្ដិដែលជិតដិតបំផុតហើយត្រូវបានអ្នកធ្លាប់រួមអាជីពនិងតារាជំនាន់ថ្មីហៅនាងថាលោក”ជំទាវៗ”។តាមទម្លាប់ជាធម្មតាអ្នកនាងច័ន្ទបរមី មិនងាយបង្ហាញជាមួយអង្គរក្សឆ្វេងស្ដាំនោះទេគឺនាងចូលចិត្តបើករថយន្ដMercedes ដោយកាន់ចង្កូតខ្លួនឯងហើយនាងចូលចិត្តពាក់អាវសនិងសំពត់ខ្មៅនិងពាក់នាឡិការដៃថ្លៃៗដូចជាRichard Mille ជាដើម។



ប៉ុន្ដែនៅពេលដែលអ្នកនាងច័ន្ទបរមី ទៅចូលរួមតាមបណ្ដារធំៗជាមួយស្វាមីនាងតែងតែត្រូវបានអង្គរក្សបើករថយន្ដជូននិងតាម ការពារដូចជំទាវផ្សេងៗទៀតដែរ។កាលពីឆ្នាំ២០២១មានព័តមានថាអ្នកនាងច័ន្ទបរមី គ្រោងនឹងយកកូនថែមម្នាក់ទៀតគម្រប់៣នាក់ដើម្បីឲ្យចំណងស្នេហាកាន់តែរឹងមាំ តែពេលនេះដំណឹងនោះបានស្ងប់ស្ងាត់ទៅវិញ។មិនត្រឹមតែស្ងាត់រឿងយកកូនប្រើនោះទេ តែអតីតារាសម្ដែងល្បីល្បាញរូបនេះក៍មិនលេចឭរឿងដឹកដៃស្វាមីចូលរោងការដូចអ្នកនាងស្រីតូច ចំណាន ដែលបានរៀបការជាមួយលោកឧកញ៉ាគិត ម៉េង កាលពីឆ្នាំ២០១៥ ក្រោយពួកគេមានកូនដល់ទៅ៤នាក់នោះឡើយ។
ក្រៅពីអ្នកនាងពេជ្រ ច័ន្ទបរមី តារាដែលឡើងងារជាជំទាវមានដូចជាហ៊ឹម ស៊ីវន,ស្រីតូច ចំណាន,ឱក បូរី,កែវ ពិសី,លី យ៉ាណា,ផាន់ ម៉ូនីកា,នៅ សុនិតា និងចាន់ កែវនិមល ជាដើម៕
ហ៊ឹម វិចិត្រ


