Wednesday, June 25, 2025
Homeតារាខ្មែរស្នេហាប៉ាច គីមមួយ និងប្រុសក្មេងកាន់តែផ្អើល

ស្នេហាប៉ាច គីមមួយ និងប្រុសក្មេងកាន់តែផ្អើល

          ដោយសារតែចំណងស្នេហាប៉ាច គីមមួយ និងប្រុសក្មេងសយ រតនៈ ល្បីជាងអាជីព​ចម្រៀងរបស់ពួកគេទើបថ្មីៗ នេះថ្នាក់ដឹកនាំផលិតកម្មហង្សមាសបានផលិតបទចម្រៀងដែលមានចំណងជើងថា”មិត្តឬស្នេហា?”ហើយឲ្យគូសង្សារ១គូនេះ ច្រៀងឆ្លងឆ្លើយគ្នាតែម្ដងដើម្បីឲ្យត្រូវសាច់រឿងពិតនៅក្រៅឆាក។ទោះជាយ៉ាងណាអ្នកដែលចូលទៅខមិនស្ទើតែទាំងស្រុង បានលើកឡើងថានៅមិត្តអីទៀតគឺស្នេហាហ្នឹងហើយព្រោះតិចទៀតគីមមួយ-រតនៈ រៀបការជា​មួយ​​គ្នា​ហើយតើ…។

          ប៉ាច គីមមួយ មិនលើកទូរស័ព្ទតាមឆាតហ្វេសបុកនោះទេកាល​ពីពេលថ្មីៗនេះ​តែ​នាង​ផ្ញើរ​សារតបមកវិញថាកំពុង រវល់ថតចម្រៀងមិនអាច​និយាយបានទើបមិនអាចសុំការ​បំ​ភ្លឺ​ថា​ហេតុ​អីបានជាស្នេហានាងនិងរតនៈ បង្ករការភ្ញាក់ផ្អើលដល់លោកថៅកែ​រហូត​ផលិតជាបទ​ចម្រៀងសាច់រឿងពិតរបស់ពួកគេឡើង។យ៉ាងណាក្រៅពីចេញបទចម្រៀងជាស្នេហាដើម្បីបង្អួតថាពួកគេ ពិតជាដៃគូដ៍សាកសមទាំងក្នុងនិងក្រៅឆាកនោះកាលពីពេលថ្មីៗនេះគេក៍បានឃើញនាងគីមមួយ និងសង្សារដឹកដៃគ្នាទៅតេស្ដឈុតអាពាហ៍ពិពាហ៍ថតរូបបែបPre-Wedding ផងដែរ​តែដំណឹងនៃការចូលរោងការនៅតែ​មិនអាចទៅរួចព្រោះពេលនេះរដ្ឋាភិបាល​មិនទាន់​បើកឲ្យមានពិធីរៀបអាពាហ៍ពិពាហ៍ឡើងវិញឡើយ។

          ប៉ាច គីមមួយ ជាអ្នកមេម៉ាយរូបស្រស់សោភា នៅហង្សមាសក្នុងចំណោមពេជ្រ សោភា និងសុខ ស្រីនាង ។ក្រោយចែកផ្លូវជាមួយអតីតគូស្នេហ៍ដែលជាតារា​ចម្រៀងដូចគ្នាជាច្រើន​ឆ្នាំ​នាងគីមមួយ បានផាត់​ចោល​សំណើរស្នេហ៍ពីសំណាក់មន្រ្ដីធំៗ​ជាបន្ដបន្ទាប់ហើយទើបតែនៅ​ឆ្នាំ២០២០នាង​សម្រេច​ប្រគល់បេះដូងទៅឲ្យប្រុសរូបសង្ហារដែលជាតារាចម្រៀង​រួមទ្រនុំ​ព្យា​បាល​របួសបេះដូងហើយតាមព័តមានថាពួកគេបាន​ទិញផ្ទះ១ល្វែងបង់រំលស់រួមគ្នានៅក្បែរ​ស្ពានដែកចំការដូង ខណ្ឌមានជ័យ ក្រុងភ្នំពេញ ទៀតផង។

គីមមួយ ធ្លាប់សារភាពប្រាប់អ្នក​យក​ព័តមាន​យើងថានាងស្រលាញ់តែប្រុសក្មេងទេ បើបុរសចំណាស់វ័យចាប់ពី៤០ឆ្នាំ​ឡើង​នាង​​សូម​ឆ្លើយ​ថា”No”តែម្ដងព្រោះទោះជាមានលុយច្រើន​យ៉ាងណាក៍គ្មានអារម្មណ៍​ដែរ។ទស្ស​និ​កជនរងចាំមើលថាតើចំណងស្នេហាប៉ាច គីមមួយ-សយ រតនៈ នឹងអាចឈានទៅជា​ជី​វិត​ប្ដី​ប្រពន្ធ​គ្នា​ស្រប​ច្បាប់នៅពេលខាងមុខនេះបានដែរឬទេ?ឬមួយនាងគីមមួយ ស្រលាញ់រក​តែ​ក្មេងរូប​សង្ហារ​អាចប្រឈមដើរជាន់ដានចាស់?

RELATED ARTICLES