Wednesday, June 25, 2025
Homeតារាខ្មែរអ៊ីវ៉ា គេចរួចរឿងស្នេហ៍ប្ដីគេ

អ៊ីវ៉ា គេចរួចរឿងស្នេហ៍ប្ដីគេ

          តារាចម្រៀងឃីន ស្រីនាថ ហៅអ៊ីវ៉ា ត្រូវបានឪពុករបស់នាងលោកអ៊ូ វ៉ាវ ហៅអ៊ូ ចន្ថា ធ្លាប់ដាក់ល័ក្ខខណ្ឌថាក្នុងចំណោម ប្រុសៗទាំងឡាយមួយណាក៍អាចក្លាយទៅជាកូនប្រសាររបស់លោកបានដែរឲ្យតែពួកគេស្រលាញ់អ៊ីវ៉ា  ​ ស្មោះហ៊ានចូលចែចូវតាមប្រពៃណីខ្មែរនោះ​លោក​​នៅតែទុកសិទ្ធិឲ្យកូនស្រីជាអ្នកសម្រេចចិត្តដល់ទៅ៦០% ខណៈដែលរូបលោកផ្ទាល់​សុំត្រឹម៤០%​តាមក្រោយ ប៉ុន្ដែមានចំណុចមួយដែលមិនអាចទៅរួចទាល់តែ​សោះនោះគឺ​”ប្ដីគេ”​លោកថា​ទាំង​​អ៊ីវ៉ា និង​រូបលោកផ្ទាល់មិនត្រូវការជាដាច់ខាត ទោះជាបុរសនោះជាមហា​សេដ្ឋីក៍​ដោយ។

ការចេញបទបញ្ជាររើសកូនប្រសាររបស់លោកវ៉ាវ ដោយហាមផ្ដាច់មិនឲ្យបុ្រសមានប្រ​ពន្ធ​កូន​រួច​ហើយចូលមកជីវិតកូនស្រី របស់លោកនោះបន្ទាប់ពីមាន​ដំណឹងថាប្រុសដែល​តាម​ស្នេ​ហា​អ៊ីវ៉ា ភាគច្រើនជាបុរសវ័យចំណាស់ដែលមិនមែននៅលីវ តែទ្រព្យស្ដុក។ប៉ុន្ដែទាំងអ៊ីវ៉ា និង​លោក​​វ៉ាវ និ​យា​យថា”No”តែម្ដងព្រោះប្ដីគេកុំថាឡើយចង់មកចូលចែចូវស្រីនាថ ទោះជា​ដើរ​​ចូល​ក៍​របងទ្វារផ្ទះលោកត្រូវបានបិតចាក់សោរជិតមិនស្វាគមន៍ឡើយតែលោកវ៉ាវ សារ​ភាព​ថាលោក​ពិតជា​ចង់ឲ្យកូនស្រីយកប្ដីជាបុរសវ័យចំណាស់បន្ដិច​តិចមែនព្រោះគេចាស់​ទុំទាំង​ចិត្តគំនិត មិនចង់​បាន​ក្មេង​ស្ទាវឡើយ។

          អ៊ីវ៉ា បានចាប់អាជីពចម្រៀងជាង១០ឆ្នាំនាងមិនធ្លាប់ប៉ៈរឿងអាស្រូវស្នេហាធ្ងន់ធ្ងរម្ដងណា​​ទេ តែកាលពីឆ្នាំ២០១០ ​​​​​​ដល់២០១៣ នាងត្រូវបានលោក”ប”ដែលជាថៅកែក្លឹបនិងហាង​បញ្ចាំ​នៅក្រុងសៀមរាបតាមស្នេហាយ៉ាងប្រិត។ប៉ុ​ន្ដែចំណង ស្នេហាខុសវ័យនេះ ក៍រលត់ទៅវិញ​ដោយសារតែប្អូនលោកផ្កាយ៣នោះប្រចណ្ឌនិងហួងហែងនាងខ្លាំងពេកដូចជាហាម នាងតាំងពីមិនឲ្យថតសម្ដែងMVកៀកកើយជាមួយតារាប្រុសរូបណា រួមទាំងមិនអនុញ្ញាត្តិឲ្យលេង​ក្បាច់​រាំ​​ឡើយ ទើបអ៊ីវ៉ា បាយបាយលោកថៅកែ។

យ៉ាងណាបុរសវ័​យចំណាស់ទ្រព្យស្ដុក​នោះនៅតែ​ស្នេហាអ៊ីវ៉ា ដូចដើមហើយថែមទាំងមានបំណងចង់ផ្សះផ្សារស្នេហ៍ឡើងវិញទៀតផង ។តែអ៊ីវ៉ា មិនអើពើរនោះទេហើយនាងប្រកាសថា២ឆ្នាំទៀតពោលគឺនៅឆ្នាំ២០២៣ដែលពេលនោះនាងមានអាយុគកម្រប់៣០ឆ្នាំនោះនាង នឹងការប្តី តែបុរសជាអនាគតស្វាមីនាងជាអ្នកណានោះ​មិន​ត្រូវបាននាងបង្ហើបឲ្យដឹងមុនឡើយ គឺព្យាយាមលាក់ជិត គ្រាន់តែមិនមែនជាថៅកែដែលតាម​ដាន​នាង​គ្រប់ពេលវេលានោះឡើយ។ដោយឡែកអ៊ីវ៉ា ធ្លាប់ប្រាប់ថានាងមិនដែលមានទំនាក់ទំ​នង ស្នេហ៍​​បុរសណាមានម្ចាស់ចិត្តហើយនោះឡើយ ក្រោយពីនាងធ្លាប់រង គ្រោះត្រូវអ្នកលេង Facebook ម្នាក់ឈ្មោះAh July ជេរប្រមាថនាងយ៉ាងចាស់ដៃទាំង​មិនដឹងមូលហេតុកាលពីថ្ងៃ​ទី១០ខែសីហាឆ្នាំ២០២១៕

RELATED ARTICLES