ស្រីស្អាតរ៉ាប៊ី ពិតជាគ្មានអ្វីត្រូវដោះសារប្រកែករួចមែនក្រោយពីនាងត្រូវបានអតិថិជនប្រុសៗសុំមើលក្បាលសុដន់ របស់នាងថាតើជាព័ណស៊ីជម្ពូរដូចនាងអះអាងមែនឬយ៉ាងណានោះ។ការដែលភ្ញៀវតវ៉ាចង់ឃើញរបស់ពិសេសរបស់រ៉ាប៊ី នោះក្រោយតារាលេងក្បាច់រាំរូបនេះងាកមកលក់ក្រេបសម្រាប់លាបក្បាលសុដន់ដែលទោះជាព័ណខ្មៅយ៉ាងណាក៍ប្រែទៅជាស៊ីជម្ពូរដែរ ដែលធ្វើឲ្យអតិថិជនប្រុសៗឆាតទៅសួរនាងជាអ្នកលក់ថាតើរ៉ាប៊ី ខ្លួនឯងប្រើរបស់នោះដែរឬអត់?ភ្លាមៗនោះរ៉ាប៊ី ថានាងប្រើមុនគេហើយរបស់នេះល្អណាស់ធ្វើឲ្យវាព័ណស៊ីជម្ពុរ…។



គ្រាន់តែឭថារ៉ាប៊ី ប្រើក្រេបលាបរបស់ពិសេសរបស់នាងដែរនោះអតិថិជនប្រុសៗសម្រុកគ្នាសំណូមពរឲ្យនាងបង្ហាញលទ្ធផលរបស់ នាងក្រោយប្រើប្រាស់រួចឲ្យគេឃើញផងទើបពួកគេជឿរជាក់ហើយទិញក្រេបនាងទៅប្រើដែរ តែការស្នើរសុំនោះធ្វើឲ្យរ៉ាប៊ី ហាមាត់លែងរួចហើយគ្មានអ្វីតបទៅភ្ញៀវប្រុសៗនោះទេ ទើបនាងកាន់តែយល់ច្បាស់ថាការរកស៊ីតាមOnline មិនមែនជារឿងងាយស្រួលដូចច្រៀងឡើយ ព្រោះអតិថិជនកុម្មង់លើសពីអ៊ឺវ៉ាន់ក្នុងស្ដុក ហេតុនេះហើយនាងមានតែវិលទៅពង្រឹងអាជីពចាស់ប្រសើរជាងឲ្យគេមើលរបស់សំខាន់ហ្វីហ្វីនោះ។



រ៉ាប៊ី មិនត្រឹមតែគ្មានវិបត្តិសេដ្ឋកិច្ចនៅរដូវកូវីដនេះទេ ប៉ុន្ដែនាងក៍ឆក់ឱកាសនេះបង្កើនទ្រព្យទៅវិញតាមរយៈការទិញបន្ទប់ខុនដូ១តម្លៃជិត១០ម៉ឺនដុល្លារនៅក្បែរមាត់ទន្លេ ហើយមុននេះនាងក៍បានបើកហាងCosmetic ដែលចំណាយអស់លុយខ្ទង់៣ម៉ឺនដុល្លារផងដែរ។ស្រីស្រស់ដែលមានដើមកំណើតមកពីខេត្តព្រៃវែងរូបនេះត្រូវបានគេប្រម៉ាណ ថានាងមានទ្រព្យផ្ទាល់ខ្លួនមិនក្រោមកន្លះលានដុល្លារនោះទេក្រោយបោះបង់អាជីពជាពិធីការិនីងាកមកចាប់អាជីពចម្រៀងជាង៣ឆ្នាំនេះ។




ទោះជាយាងណារ៉ាប៊ី បែជាធ្វើឲ្យគេពិបាកជឿរជាក់លើនាងព្រោះតែតារាថោន រូបនេះនៅតែថ្ងូរថានាងពិបាកចិត្តរកតែក្ដឹបសង្សារមួយមកអោបរឹតមិនបានដូចគេ។ការវាចារបែបនេះធ្វើឲ្យមានការលើកឡើងថារ៉ាប៊ី ព្យាយាមលាក់គូស្នេហ៍មិនឲ្យគេស្គាល់ព្រោះស្រីស្អាតដូចនាងរឿងអីដែលគ្មានសង្សារ?តែរ៉ាប៊ី ធ្លាប់ពឹងអ្នកយកព័តមានយើងថាឲ្យជួយរកសង្សារឲ្យនាង១ផង តែបុរសដែលនាង ស្រលាញ់នោះដាច់ខាតត្រូវតែក្មេងសង្ហារ ប៉ុន្ដែបើប្រុសនោះវ័យចំណាស់មិនបាច់ណែនាំឲ្យនាងជួបមុខទេព្រោះនាងគ្មានអារម្មណ៍ឡើយ ទោះជាមានលុយដុល្លារច្រើនយ៉ាងណាក្ដី៕


