តារាចម្រៀងតន់ ច័ន្ទសីម៉ា ត្រូវបានគេសង្ស័យថានាងបានកែសម្រស់ខ្ទេចខ្ទីអស់ទៅហើយទើបធ្វើឲ្យរូបរាង និងសម្រស់ផ្ទៃមុខមានការប្រែប្រួលស្ទើតែទាំងស្រុង បើប្រៀបធៀបពេលនាងប្រលងចម្រៀងThe Voice Cambodia រដូវកាលទី២នោះសីម៉ា ស្បែកខ្មៅ និងមិនសូវស្រស់ស្អាតដូចពេលនេះឡើយ។ដើម្បីកុំឲ្យមនុស្សកាន់តែច្រើននិយាយថាច័ន្ទសីម៉ា កែគ្មានសល់បង្អួតសម្រស់សប្បនិម្មិតនោះតារាចម្រៀងតូចតន់របស់Galaxyរូបនេះចេញមុខបំភ្លឺដោយទទួលស្គាល់ថានាងពិតជា បានធ្វើច្រមុះ,ចាក់ចង្ការ និងពត់ធ្មេញ ។ស្រីស្រស់ថាក្រៅពីទាំង៣ផ្នែកខាងលើនេះនាងមិនបានកែកុនត្រង់ណាផ្សេងៗទៀតនោះឡើយ។ ប៉ុន្ដែនាងថាភាពប្រែប្រួលនៃរូបរាងកាយរបស់នាងមកពីកាលពេលប្រលងចម្រៀងនោះនាងមានទម្ងន់ដល់ទៅជាង៥០គីឡូឯណ្ណោះ ហើយពេលនោះកម្ពស់របស់នាងមិនទាន់លូតអស់នោះទេ តែពេលនេះនាងសល់ត្រឹម៤៦គីឡូ ហើយលូតកម្ពស់ជាងមុន។សីម៉ា ប្រាប់បទពិសោធន៍ថាការពត់ធ្មេញក៍ធ្វើឲ្យប្រែប្រួលរូបសម្រស់ផងដែរ ហើយនាងអាចប្រាប់បានបើមានអ្នកឆ្ងល់។



ថ្វីត្បិតតែមានការអះអាងបែបនេះរបស់តន់ ច័ន្ទសីម៉ា ក្ដីប៉ុន្ដែគេសង្ស័យថាអ្នកចម្រៀងជូរមុខរបស់Galaxyរូបនេះអាចកែផ្នែកផ្សេងៗទៀតផងដែរបានជាពេលនេះសម្រស់របស់នាងប្រែប្រួល១៨០ដឺគ្រេ គ្រាន់តែនាងលាក់មិនឲ្យគេដឹង។ចំណែកអ្នកខ្លះទៀតថាសីម៉ា ក្លាយទៅជាស្រីស្អាតគឺទៅតាមទឹកលុយដោយសារតែពីមុននាងមិនទាន់ល្បីមិនសូវលេងខ្លួន តែពេលនេះនាងល្បីហើយមានលុយទៀតអីចឹងសម្រស់ក៍ទៅតាមទឹកលុយហ្នឹងដែរ។



តន់ ច័ន្ទសីម៉ា ឡើងកូដខ្លាំងក្រោយពីនាងបានចាប់ដៃគូជាមួយកំពូលតារាចម្រៀងព្រាប សុវត្ថិ និងខេម ទើបធ្វើឲ្យសន្ទុះរបស់នាងមានប្រៀបជាងតារាដែលមានគីឡូប្រហាក់ប្រហែលគ្នា។ប៉ុន្ដែថ្មីៗនេះច័ន្ទសីម៉ា បានរងការខកចិត្តយ៉ាងខ្លាំងព្រោះតែបទ”Are You ok?”របស់នាងដែលទើបចេញជាTrailer នោះរងការរិះគន់យ៉ាងចាស់ដៃពីមហាជន ទើបធ្វើឲ្យថៅកែGalaxyបញ្ជារឲ្យកូនចៅបិតបទនេះចោលតែម្ដង។ប៉ុន្ដែសីម៉ា នៅមានសង្ឃឹមតិចតួចព្រោះតាមព័តមានថាបទនេះនឹងចេញសារជាថ្មីក្រោយមានការកែសម្រួលព្រោះថាគ្រាន់តែ១បទនេះថៅកែGalaxyបានចំណាយទិញកម្មសិទ្ធបញ្ញារពីសម្លេងម្ចាស់ដើមនិងចំណាយMVថតដល់ទៅ៥ម៉ឺនដុល្លារឯណ្ណោះ។



ថ្វីត្បិតតែនាងតន់ ច័ន្ទសីម៉ា ព្រមសារភាពថាពិតជាបានកែសម្រស់ផ្នែកខ្លះមែន តែរឿងដែលលេចឭថានាងមានពោះម៉ាយ តាមស្នេហ៍នោះមិនត្រូវបានសីម៉ា លាតត្រដាងឡើយ ខណៈដែលមុននេះនាងប្រាប់អ្នកកាសែតថាបេះដូងនៅទំនេរ៕

