ពាក្យចាស់ពោលថា”ការតស៊ូ ព្យាយាមគង់បានសម្រេច”នោះមិនខុសនោះទេព្រោះតារាចម្រៀងឱក សុគន្ធកញ្ញា ក្រោយសម្រាលកូនរួចនាងប្រឈមហានិភ័យក្នុងអាជីពដោយសារតែគឡូឡើងជ្រុលធ្វើឲ្យនាងពិបាករាំច្រៀងឬប្រជែងទីផ្សារចម្រៀងសារជាថ្មី។ប៉ុន្ដែក្រោយព្យាយាមហាត់ប្រាណជាច្រើនខែទីបំផុតសុគន្ធកញ្ញា បានស្រកច្រើនគីឡូនិងមានរាងស្ទើតែដូចមុនមានប្ដីនិងកូនទៅហើយ។តាមរយៈការបញ្ចេញរូបភាពកាលពីថ្ងៃទី២ខែតុលា គេឃើញសុគន្ធកញ្ញា សម្រកទម្ងន់បានសម្រេចរហូតមានគេសង្ស័យនិងខមិននៅលើបណ្ដាញសង្គមថានាងអាចនឹងប្រើផលិតផលសម្រកទៀតផង តែសុគន្ធកញ្ញា មិនឆ្លើយតបចំពោះការចម្ងល់របស់Fanនាងទាំងនោះទេ។ដោយឡែកហ្វេសបុកឈ្មោះSokhorng Leng បានខមិនក្រោមរូបថតសុគន្ធកញ្ញា ថា”ស្អាតជាងក្រមុំទៀតបងកញ្ញាIdol”។


ការសម្រកទម្ងន់ដោយជោគជ័យរបស់ឱក សុគន្ធកញ្ញា ធ្វើឲ្យនាងទទួលបានផលល្អ២យ៉ាងនៅពេលនេះគឺទី១៖នាងអាចនឹងចាប់ផ្ដើមមានសង្ឃឹមក្នុងការប្រជែងទីផ្សារចម្រៀងសារជាថ្មីឡើងវិញបានហើយ។ទី២៖ជាការចងចិត្តស្វាមីរបស់នាងលោកអ៊ឹង សុខលី ឲ្យកាន់តែស្រលាញ់និងថ្នាក់ថ្នមនាងខ្លាំងថែមទៀត ព្រោះបើភរិយាស្អាតតើឲ្យប្ដីឯណាទៅមើលឃើញស្រីក្រៅទៅ?



ក្រៅពីឱក សុគន្ធកញ្ញា តារាដែលមានស្វាមីនិងកូនហើយបែកសាច់និងឡើងគីឡូដូចជាអ្នកនាងយក់ ថិតរដ្ឋា,សួស វីសា ,និងផាន់ ម៉ូនីកា ជាដើម។ចំពោះសុគន្ធកញ្ញា វិញការវិលមករកគីឡូដើមនេះក៍ជាអំណោយផលមួយសម្រាប់នាងក្នុងការគ្រងតំណែងជាតួឯកក្នុងភាពយន្ដជាលើកដំបូងក្នុងអាជីពនៅហង្សមាសផងដែរក្រោយនាងមានការអាកខានដោយសារតែរឿង”ខ្ញុំមានញាណលើស”ត្រូវដាក់ជំនួសដោយសុខ ស្រីនាង វិញព្រោះពេលនោះនាងកំពុងពពោះ។ដោយឡែកសម្រាប់អាជីពចម្រៀងវិញសុគន្ធកញ្ញា នៅតែស្ងប់ស្ងាត់ជាងមុនក្រោយមានប្ដីជាង២ឆ្នាំនេះ តែអ្នកជំនាញសិល្បៈបានលើកឡើងថាដោយសារតែកូវីដទើបសុគន្ធកញ្ញា មិនទាន់វាយលុកទីផ្សារចម្រៀងឡើងវិញ។



ឱក សុគន្ធកញ្ញា តែងតែបង្ហាញពីសុភមង្គលក្នុងគ្រួសារក្រោយពេលនាងមានប្ដីនិងកូន១នេះធ្វើឲ្យមនុស្សស្រីមិនតិចនាក់ទេដែលច្រណែននិងចង់បានជីវិតដូចនាង។តែការឈជើងក្នុងសិល្បៈយ៉ាងរឹងមាំនៅរយៈពេលជាង១០ឆ្នាំចុងក្រោយនេះសុគន្ធកញ្ញា មានស្វាមីនៅក្រោយខ្នងជានិច្ច បើទោះជានាងទើបប្រើជីវិតគូជាចំហនៅរយៈពេលជិត៣ឆ្នាំចុងក្រោយក្ដី។យ៉ាងណាការរក្សារតំណែងជាតារាស្រីជូមុខទៀតបានឬយ៉ាងណានោះគេមិនអាចធានាសុវត្ថិភាព១០០%ថាសុគន្ធកញ្ញា នៅតែខ្លាំងដូចកាលនៅក្រមុំឡើយបើទោះជានាងមានបងថ្លៃជាថៅកែផលិតកម្មហង្សមាស និងស្វាមីជាអ្នកគ្រប់គ្រងទូរទស្សន៍មួយនេះក្ដី។


អតីតតារាចម្រៀងហង្សមាសដែលពេលនេះមិនទាន់មានផលិតកម្មច្រៀងបាននិយាយថាឱក សុគន្ធកញ្ញា ជាតារាដែលមានសម្ថភាពមិនមែនល្បីដោយសារតែបងថ្លៃនិងប្ដីជួយទាំងស្រុងនោះទេ។ប៉ុន្ដែក្រោយមានប្ដីនិងកូន១លោកយល់ថាការល្បីដូចមុនឬយ៉ាងណានោះគឺនៅលើមហាជនជាអ្នកកំណត់ តែលោកជឿរថាសុគន្ធកញ្ញា នឹងមិនខ្លាំងខ្លាដូចមុនទៀតទេ។


ក្រោយឱក សុគន្ធកញ្ញា ក្លាយទៅជាភរិយាលោកអ៊ឹង សុខលី នាងរស់នៅវីឡារស្កឹមស្កៃនៅផ្លូវ២០០៤ ហើយជិះរថយន្ដទំនើបៗដូចជាAudi និងRange Rover ជាដើម។អ្នកចម្រៀងរួមដំបូលនៅហង្សមាសបានបង្ហើបឲ្យដឹងថាទោះជាសុគន្ធកញ្ញា គេចាត់ទុកថាជាតារាមានអំណាចនៅហង្សមាសមែនតែចំពោះមិត្តរួមអាជីពសុគន្ធកញ្ញា នៅតែដូចមុនដដែលមិនប្រែប្រួលឬអាងមានបងថ្លៃជាថៅកែផលិតកម្មនោះទេ។ប៉ុន្ដែពួកគេខ្សឹបប្រាប់ថាសុគន្ធកញ្ញា ប្រយ័ត្នប្រយ៉ែងណាស់មិនអនុញ្ញាត្តិឲ្យប្ដី ស្និតស្នាលជាមួយតារាស្រីណានោះទេបើទោះជាម្នាក់នោះជាពួម៉ាកនាងក្ដី ព្រោះនាងខ្លាចជួបរឿងដូចអ្នកនាងគង់ សុជាតិ៕

