នៅរដូវកូវីដនេះកំពូលតារាចម្រៀងព្រាប សុវត្ថិ ថ្លែងសារថាលោកមិនបានទៅធ្វើបុណ្យឬមានតំណើរកមន្សាន្ដនៅទីណាឆ្ងាយនោះទេគឺមានតែជូនម្ហូបអាហារដល់ក្រុមគ្រួសារ និងថតរូបទុកជាអនុស្សាវរីយ៍ប៉ុណ្ណោះ ខណៈដែលថ្មីៗនេះដែរគេឃើញលោកទើបបានបើកក្រុមហ៊ុនអចលនទ្រព្យ១ផ្ទាល់ខ្លួនផងដែរ។


អ្វីដែលគូរឲ្យកត់សម្គាល់លោកព្រាប សុវត្ថិ ដែលចាប់ផ្ដើមលេងម៉ូដសក់ស្ទីលកាលពីជាង១០ឆ្នាំមុនឡើងវិញ គឺទុកវែងដែលជូនកាលមានចងពីក្រោយឬពីលើផងនោះ ស្រាប់តែគេឃើញកូនប្រុសរូបសង្ហារទាំង២របស់លោកចាប់ផ្ដើមទុកសក់វែងលេងម៉ូដសក់តាមឪពុករបសគេដែរនោះគឺកូនទី២របស់លោកឈ្មោះសុវត្ថិ មុនីនាគ និងកូនទី៣ឈ្មោះសុវត្ថិ សិរីវុឌ្ឍ ខណៈដែលកូនច្បងឈ្មោះសុវត្ថិ មុនីវណ្ណ នោះបានប្រើប្រាស់ម៉ូដសក់ធម្មតាខុសពីឪពុកនិងប្អូនៗរបស់លោក។



គូរបញ្ជាក់ថាក្រៅពីអះអាងថាមិនបានទៅណាឆ្ងាយសម្រាប់ពិធីបុណ្យភ្ជុំបិណ្ឌឆ្នាំនេះលោកព្រាប សុវត្ថិ ក៍គ្មានបទថ្មីៗចេញសម្រាប់ពិធីបុណ្យភ្ជុំបិណ្ឌដែរព្រោះGalaxyប្រកាសផ្អាកធ្វើបទបែបប្រពៃណីមួយអន្លើសិន ទើបមានការលើកឡើងថាអាចជាឆ្នាំដំបូងសម្រាប់អាជីពព្រាប សុវត្ថិ ដែលគ្មានបទច្រៀងសម្រាប់ពិធីបុណ្យភ្ជុំបិណ្ឌនេះព្រោះរយៈពេលជាង២៣ឆ្នាំក្នុងការឈជាតារាឈានមុខគេនោះលោកតែងតែមានបទចម្រៀងចេញគ្រប់ពិធីបុណ្យប្រពៃណីជាតិធំៗធំ។


យ៉ាងណាអ្នកជំនាញសិល្បៈបានលើកឡើងថាព្រាប សុវត្ថិ អត់ចេញបទភ្ជុំបិណ្ឌ១ឆ្នាំនេះមិនធ្វើឲ្យប៉ៈពាល់ដល់ទីផ្សារចម្រៀងរបស់លោកខ្លាំងនោះទេព្រោះថាពេលនេះកូវីដមិនទាន់ស្ងាត់ហើយតារាជាច្រើនដួងទៀតក៍មិនធ្វើបទសម្រាប់ភ្ជុំបិណ្ឌឆ្នាំនេះដែរដោយសារតែគេគិតថាពលរដ្ឋតាមដានពីរឿងកូវីដជាងចម្រៀង បើទោះជាលោកខេម ប៊ុនថៃ ដែលធ្លាប់គេផ្គូរផ្គងថាមានការប្រជែងទីផ្សារចម្រៀងជាមួយលោកព្រាប សុវត្ថិ ជិត១០ឆ្នាំមកនេះកំពុងចេញបុកសម្រាប់ពិធីបុណ្យភ្ជុំបិណ្ឌឆ្នាំនេះក្ដី។


ព្រាប សុវត្ថិ បានឈជើងនៅGalaxyជាង១ឆ្នាំទៅហើយដែលការទៅដល់ទ្រនុំថ្មីរបស់លោកធ្វើឲ្យស្រីក្មេងតន់ ច័ន្ទសីម៉ា ឡើងដល់ចំណុចកំពូល ប៉ុន្ដែកូនប្រុសទាំង២របស់លោកដែលបន្ដច្រៀងនៅហង្សមាសគឺសុវត្ថិ មុនីវណ្ណ និងសុវត្ថិ មុនីនាគ មិនសូវត្រូវបានគេចាប់អារម្មណ៍ខ្លាំងដូចមុនទេក្រោយពួកគេផ្អាកច្រៀងសម្ដែងជាមួយឪពុក។ចំណែកកូនពៅរបស់លោកព្រាប សុវត្ថិ ឈ្មោះសុវត្ថិ សិរីវុឌ្ឍ ដែលចេញពីហង្សមាសកាលពីដើមឆ្នាំ២០២១ នោះមិនទាន់បង្ហាញខ្លួននៅផលិតកម្មថ្មីទេ បើទោះជាមានការសន្និដ្ឋានថាសិរីវុឌ្ឍ នឹងទៅចូលរួមជាមួយឪពុករបស់គេនាពេលខាងមុខនេះក្ដី៕


