Wednesday, June 25, 2025
Homeតារាខ្មែរអ៊ិត ស្រីពីន លង់ស្នេហ៍ប្រុសក្មេង

អ៊ិត ស្រីពីន លង់ស្នេហ៍ប្រុសក្មេង

អ្នកមេម៉ាយកូន៣អ៊ិត ស្រីពីន បានសារភាពថាពេលនេះនាងកំពុងតែ​លង់ស្នេហ៍​ប្រុស​ក្មេងម្នាក់ដែលតាមមើលទៅបុរសនោះមានអាយុប្អូននាងជាច្រើនឆ្នាំហើយនាងថែមទាំងកៀកកើយនិងអោបថើបគ្នាជាមួយគូស្នេហ៍ថ្មីជាចំហទៀតផង។តាមរយៈការបង្ហាញភាពផ្អែមល្ហែមជាមួយកំពូលស្នេហ៍នោះម្ចាស់ចិត្តអ្នកនាងស្រីពីន ត្រូវបានគេស្គាល់​ថាមានហ្វេសបុក​ឈ្មោះ​Chet Mam ហើយទំនងជា​បុរសពោះម៉ាយមានវ័យទើបជាង៣០ឆ្នាំ ខណៈដែលអ្នកនាង​ស្រី​ពីន ឆ្នាំនេះមានអា​យុជាង​៤០ឆ្នាំទៅហើយ។

ទោះជាយ៉ាងណាមិនទាន់មានការបំភ្លឺពីអ្នកនាងអ៊ិត ស្រីពីន ផ្ទាល់រឿងរកបាន​សង្សារ​ក្មេងនោះទេព្រោះមិន​អាច​ទាក់ទងបាន។ប៉ុន្ដែចំណងស្នេហាថ្មីនេះអ្នកនាងស្រីពីន បានបើក​បង្ហាញបញ្ចេញ​នៅ​លើ​បណ្ដាញ​សង្គមជាសាធារណៈគ្មានការលាក់លៀម​នោះទេ។​ចំពោះ​ភាព​ស្អិត​​ល្មូតស្នេហ៍​នោះ​ដែរមើលទៅអ្នកនាងស្រីពីន ជ្រើសផ្លូវសាងស្នេហ៍តាម​បែបអ៊ឺរ៉ុបព្រោះ​គ្មា​ន​​សញ្ញា​រៀបការនោះទេតែស្រីពីន និងសង្សារចិត្ត១ថ្លើម១និងគ្នាទៅហើយ។

គូរំលឹកថាអ៊ិត ស្រីពីន បានចែកផ្លូវគ្នាជាមួយអតីតគូស្នេហ៍ជាបុរសនៅស្រុកខ្មែរ​ដោយ​បន្សល់​ចំណងដៃ​កូន​៣​នាក់(ស្រី២)ហើយនាងបានរៀបការជាមួយគូស្នេហ៍ថ្មីកាលពីឆ្នាំ២០០៦ ដែលជាកូនថៅកែហាង​លក់មាសមួយ​នៅ​រដ្ឋមីនីសូតា សហរដ្ឋអាមេរិក តែក្នុងជំនួបតាមឆាត​ហ្វេសបុកកាលពីខែមុនអ្នកនាងស្រីពីន ថាបានចែកផ្លូវគ្នាជាមួយបុរសនោះជាង៤ឆ្នាំហើយ ប៉ុន្ដែនាងថាមិនអាចប្រាប់ពីមូលហេតុបានទេព្រោះខ្លាចប៉ៈពាល់ដល់កិត្តិយសទាំងសងខាងហើយពេលនេះនាងនៅតែបន្ដអាជីពចម្រៀងពោលគឺឲ្យតែមានគេហៅច្រៀងនាងនឹងទៅ។

ជាក់ស្ដែងដូចជាកាលពីថ្ងៃទី២១ ខែសីហា ឆ្នាំ២០២១ កន្លងមកគេឃើញនាងបានចេញច្រៀង​សម្ដែង​ក្នុង​កម្ម​វិធីបុណ្យអ៊ុំទូក​នៅរដ្ឋឡូវែល៍សហរដ្ឋអាមេរិក​ជាមួយតារាខ្មែរនៅទីនោះដោយ​ថែមទាំង​បានជួបអតីតគូដណ្ដឹងនី មុនីនាថ លោកអ៊ុង សូឡាំង ទៀតផង។អ្នកនាងស្រីពីន ធ្លាប់ប្រាប់​ថា​ពេល​នេះនាងប្រឹងតែរកលុយ ហើយនៅពេល​ស្ងាត់កូវីដខាងមុខនេះ​នាងនិង​កូន​ប្រុសស្រីដែលបានមករស់នៅអាមេរិកជាច្រើន​ឆ្នាំនោះក៍មានគម្រោងមកលេង​ស្រុកខ្មែរ​ជា​ថ្មី​ផងដែរ។

មហាជនចាប់អារម្មណ៍ថាអំឡុងពេលដែលអ្នកនាងអ៊ិត ស្រីពីន ជួបស្នេហ៍ថ្មីជាប្រុស​ក្មេង​នេះគេឃើញនាងលេងខ្លួនកាន់តែស៊ិច​ស៊ីក្មេងៗសុំខ្មាសតែម្ដងជាពិសេស​គឺសម្រស់​ដើម​ទ្រួងនៅតែទ្រលុកទ្រលន់ទើបធ្វើឲ្យគូស្នេហ៍របស់នាងកាន់តែងប់ស្នេហ៍មកលើរូបនាង៕

RELATED ARTICLES