Wednesday, June 25, 2025
Homeតារាខ្មែររ៉ាប៊ី ហ៊ានលក់របស់ពិសេស

រ៉ាប៊ី ហ៊ានលក់របស់ពិសេស

នៅរដូវកូវីដនេះតារាជាច្រើនបានងាកមករកស៊ីលក់ផលិតតាមOnlineដោយខ្លះលក់Collagen ,ផលិតផលសម្រកទម្ងន់,ឡេបកស្បែក,សម្លៀកបំពាក់ និងអាហារវេចខ្ចប់ទាំងឡាយ​ជា​ដើម។ប៉ុន្ដែសម្រាប់ស្រីស្អាតរ៉ាប៊ី វិញនាង​បែជាលក់របស់ខុសពីគេទៅវិញ​នោះគឺ​ក្រេមលាប​ក្បាល​ដោះ(សុដន់)ពីខ្មៅធ្វើឲ្យទៅជា​ផ្កាឈូក។គ្រាន់តែប្រកាស​លក់របស់ពិសេសនេះភ្លាម​មានប្រុសៗជាច្រើនបានឆាតទៅសួររ៉ាប៊ី ដោយខ្លះ​ឆ្ងល់ថា​តើរ៉ាប៊ី ខ្លួនឯងមានប្រើលាបរបស់​នោះខ្លួនឯងឬអត់?

អាច​ឲ្យមើលចុងសុដន់អ្នកលក់(រ៉ាប៊ី)បានទេ​ដើម្បីបញ្ជាក់​ពីគុណ​ភាពឲ្យ​អតិថិ​ជនជឿរជាក់?រ៉ាប៊ី ឆ្លើយយ៉ាងខ្លីថានាងផ្ទាល់ក៍ប្រើរ​អាមួយនេះលាប​លើ​របស់​ពិ​សេ​ស​របស់នាងដែរ ហើយសូមធានារថា១សប្ដាហ៍ប្រាកដជាបាន​ផលហើយបើមិនដូច​អ្វីដែល​នាង​និយាយទេនឹងឲ្យលុយទៅអ្នកទិញវិញ…។ប៉ុន្ដែរ៉ាប៊ី មិនបង្ហាញសុដន់ឲ្យអតិថិជន​មើលតាម​សំណូមពរ​របស់ភ្ញៀវឡើយ។យ៉ាងណាវាជា​រឿងមួយចាប់អារម្មណ៍​ដែលតារាចម្រៀងរូបស្រស់​ដូចរ៉ាប៊ី ងាកមកលក់របស់ពិសេសខុសគេបែបនេះ។

គេកត់សម្គាល់ថានៅរដូវកូវីដនេះរ៉ាប៊ី មិនជួបវិបត្តិសេដ្ឋកិច្ចនោះទេ ទោះជាបណ្ដារ​Co​ncertsទាំងឡាយនៅខេត្តត្រូវបានបិតក្ដី ប៉ុន្ដែនៅរដូវនេះនាងបែជាមានលទ្ធភាព​ទិញបន្ទប់​ខុនដូ​មួយ​នៅ​ជាប់​មាត់​ទន្លេ​អស់ទឹកលុយជិត១០ម៉ឺនដុល្លារ ខណៈដែលកាលពីដើមឆ្នាំ២០២១ រ៉ាប៊ី បានចំណាយ​លុយ​អស់ខ្ទង់៥ម៉ឺនដុល្លារបើកហាងលក់Cosmetic ទៀតផង​។តែសម្រាប់​បទចម្រៀង​នៅរដូវកាន់​បិ​ណ្ឌ​នេះវិញរ៉ាប៊ី មិនទាន់មានបទមួយណាផ្ទុះឡើយប៉ុន្ដែនាង​ថាមាន​បទចម្រៀងមួយចំនួនផ្អឹបទុក​នៅក្នុងដៃ​មិនហ៊ានចេញព្រោះខ្លាចខុស​ពេលវេលា។ការ​ចេញ​មុខលក់ផលិតផលជួយលើកសម្រស់សុដន់ស្រ្ដីរបស់រ៉ាប៊ី នេះប្រាកដជាធ្វើឲ្យនាងកាក់​កប​ជាមិន​ខានព្រោះថាអ្នកលក់ជា​ស្រីស្អាតនិង​ជា​តារាចម្រៀងល្បីឈ្មោះបែបនេះរឿង​អីដែល​អតិថិជនប្រុសៗមិនគ្រឺតក្នាញ់និងចង់សាកប្រើតាមតាមរ៉ាប៊ី ដែរនោះ…។

រ៉ាប៊ី ជាតារាចម្រៀងលេចធ្លោក្នុងទីផ្សារចម្រៀងយុវវ័យ​នៅឆ្នាំ២០២១នេះក្នុងចំណោម​នាងតន់ ច័ន្ទសីម៉ា ,រ៉េត ស៊ូហ្សាណា និងយូរី ជាដើម។ទោះជារ៉ាប៊ី ត្រូវភ្ញៀវជាច្រើនតាម​ញ៉ែ​ក្រោយនាងលក់របស់ចម្លែកនោះមែន ប៉ុន្ដែតារាលេងក្បាច់រាំរស់រវើករូបនេះតែងតែ​ថ្ងូរ​ដូច​ព្រាបថាក្រោយបែកសង្សារវ័យក្មេងមកពេលនេះនាងរកតែសង្សារ១បណ្ដើរដូចគេមិនបានឡើយ។តែការវាចាបែបនេះត្រូវបានគេសង្ស័យថារ៉ាប៊ី ព្យាយាមលាក់មុខគូស្នេហ៍ថ្មី​មិនឲ្យគេ​ស្គាល់​​​ច្រើនជាង​ព្រោះព្រោះស្រីស្អាតដូចនាងរឿងអីដែលគ្មាន​ប្រុសតាម​ស្នេហ៍កៀរ​និង​ជើង​នោះ?

RELATED ARTICLES