Wednesday, June 25, 2025
Homeតារាខ្មែរឱក សុគន្ធកញ្ញា ជំនួយការជួយលើកសម្រស់

ឱក សុគន្ធកញ្ញា ជំនួយការជួយលើកសម្រស់

ឱក សុគន្ធកញ្ញា ត្រូវបានគេចាប់អារម្មណ៍ថានាងតែងតែមានរូប​ភាពជាមួយស្វាមី​និង​កូនប្រុសបញ្ចេញស្ទើតែគ្រប់ពិធីបុណ្យជាតិធំៗទាំងអស់ដែលរូបថតទាំងនោះត្រូវបានរៀបចំជាមុនស្រេចហើយនៅពេលដែលពិធីនោះមកដល់និងបញ្ចេញតែម្ដងទើបធ្វើឲ្យមានការទាក់ទាញខ្លាំងពីសកម្មភាពរបស់នាងថ្មីៗជានិច្ច។វាមិនមែនជារឿងចៃដន្យនោះទេ ប៉ុន្ដែ​សុគន្ធ​កញ្ញា មានជំនួយការផ្ទាល់ខ្លួនជាអ្នក​ជ្រើសរើសទីតាំងនៃការថតរូប​និងប្លង់ដែលត្រូវចាប់រួម​ទាំង​សម្លៀកបំពាក់​ដែលស៊ីគ្នាជាមួយទិដ្ឋភាព​ទាំងនោះតែម្ដងហើយរូបនាងផ្ទាល់​ចាំតែ​ឆ្លើយ​ថាOkនោះក្រុមការងាររបស់នាងតំណើរការតាមផែនការណ៍នៃការថតរូបដែលបានគ្រោងទុកនោះតែម្ដង។

គូរកត់សម្គាល់ថាមិនមែនតែឱក សុគន្ធកញ្ញា ម្នាក់ទេដែលមានជំនួយការរៀប​ចំប្លង់​ថតឲ្យគ្រប់កម្មវិធីនោះតែតារាល្បីៗមួយចំនួនទៀតក៍មានដូចនាងដែរ ដោយអ្នក​ខ្លះស៊ី​ប្រាក់​ខែតារា​នោះ​តែម្ដងចំណែកខ្លះទៀតស៊ីថ្លៃធ្វើការគិតជាថ្ងៃ។ចំពោះឱក សុគន្ធកញ្ញា វិញនាង​អាចថត​រូប​បាន​ស្អាតគ្រប់ពេលទាំងអស់មួយផ្នែកធំក៍ព្រោះថាស្វាមីរបស់នាងលោកអ៊ឹង សុខលី គឺជា​អ្នកដឹកនាំសម្ដែង​MV​ដ៍ល្បីឈ្មោះនៅហង្សមាសហេតុនេះហើយទិដ្ឋភាព និង​ប្លង់មុននឹងថតលោកសុខលី ស្គាល់​និងដឹងច្បាស់ពីទីតាំងទាំងនោះ​ដូចជាថ្មីៗនេះលោកដឹក​ដៃសុគន្ធកញ្ញា និងកូនប្រុសទៅថតរូប​ជាឈុតប្រពៃណីទាក់ទងពិធី​បុណ្យភ្ជុំបិណ្ឌ​ដែលលោក​ជិះរទេះគោអមដោយទេសភាពដើមត្នោតជាជូយ៉ាងស្រស់ស្អាតនៅតាមទីជនបទ។

រូបភាពសុគន្ធកញ្ញា ទាំងនោះក្រៅពីធ្វើ​ឲ្យពិធី​បុណ្យនីមួយកាន់តែធ្វើឲ្យមហាជនចាប់អារម្មណ៍​ថែមទៀត​នោះវាជួយលើកឲ្យរូបសម្រស់របស់នាងបានស្អាតប្លែកៗគ្នាទៅតាមប្រភេទនៃកម្មវិធីបុណ្យនីមួយៗផងដែរ។អ្វីដែលធ្វើឲ្យសុគន្ធកញ្ញា កាន់តែរីករាយផងដែរគឺនាង​បានចងក្រង​អនុស្សារីយ៍​និងរឹតចំណងស្នេហាជាមួយស្វាមីកាន់តែរឹងមាំថែមទៀតជាមិនខានព្រោះថានៅថ្ងៃខួបកំណើតគម្រប់វ័យ៣៤ឆ្នាំកាលពីថ្ងៃទី១៤ខែកញ្ញាឆ្នាំ២០២១នោះសុគន្ធកញ្ញា មានបំណង​ធំបំផុត​ក្នុង​ជីវិតគឺសូម​ឲ្យស្វាមីស្រលាញ់​នាងតែ​ម្នាក់គត់និងជារៀងរហូត ហេតុនេះហើយការសន្សំរូប​អនុ​ស្សារីយ៍ទាំងនោះប្រាកដ​ជាធ្វើឲ្យ​លោកសុខលី រឹតតែចង់នៅជិតសុគន្ធកញ្ញា ដែលលោក​តែង​តែហៅ​ថា”ឧត្តមភរិយាៗ”នោះ​ថែម​ទៀតជាមិនខាន។

ក្រៅពីឱក សុគន្ធកញ្ញា តារាដែលមានជំនួយការថតរូបឲ្យផ្ទាល់ខ្លួននោះមានដូចជាខៀវ សានសាណា,សួស វីសា ,គង់ សុជាតិ ,ឈួន សុវណ្ណឆ័យ ជាដើម ខណៈដែលពេជ្រ សោភា និងសុខ ពិសី ជាដើម​មាន​តែFanធ្វើកិច្ចការទាំងនោះដោយស្ម័គ្រចិត្ត៕

RELATED ARTICLES