តារាមួយចំនួនដែលមានស្វាមីទៅច្រើនតែឡើងគីឡូនិងបែកសាច់មិនអាចរក្សាររាងស្វែលស្អាតដូចកាលនៅលីវឡើយពិសេសគឺក្រោយពីសម្រាលកូនរួចពួកគេពិបាកថែររាងឲ្យបានដូចដើមខ្លាំងណាស់។ប៉ុន្ដែបើក្រឡេកទៅមើលតារាចម្រៀងប៊ុនសុគន្ធា ហៅសុគន្ធ និសា ដែលរូបរាងនិងត្រេមុខនាងស៊ីនិងឈុតប្រពៃណីបុរាណសាកមសមនិងរហ័សនាមតារាស្រគត់ស្រគុំនោះរូបសម្រស់របស់នាងនៅតែគ្មានការប្រែប្រួលច្រើនឡើយក្រោយរៀបការប្ដីជាង៣ឆ្នាំមកនេះ។តាមរយៈរូបឆោមនៅតែក្សារបាននេះដែរធ្វើឲ្យនិសា ត្រូវប៉ាន់ថតស្ពតឈុតសម្អាងការឲ្យហាងធំៗជាបន្ដបន្ទាប់បើទោះពេលនេះជារដូវកូវីដហើយបណ្ដាររោងការទាំងឡាយត្រូវបានបឹទអស់ទៅហើយក្ដី តែនាងនៅមានទីផ្សារពាណិជ្ជកម្មថ្វីត្បិតបច្ចុប្បន្នមានតារាវ័យក្មេងដែលមានសម្រស់ស្អាតៗរះមកព្រោងព្រាតក៍ដោយ។



សុគន្ធ និសា បានជាពីជំងឺកូវីដជាង៥ខែមកហើយដែលពេលនេះនាងបានបន្ដសកម្មភាពសិល្បៈជាធម្មតាឡើងវិញទាំងការច្រៀងសម្ដែងនៅលើឆាកតន្ត្រីនិងថតMV។ទោះជាសម្រស់របស់និសា មិនធ្លាក់ចុះឬប្រែប្រួលច្រើនមែន ប៉ុន្ដែកេរ្ដិ៍ឈ្មោះរបស់នាងមិនសូវមានសន្ទុះខ្លាំងដូចមុននោះទេ ពោលគឺពិបាករក្សារតំណែងជាតារាចម្រៀងស្រីលំដាប់ជូរមុខនៅហង្សមាសទើបនាងបានសម្រេចចិត្តផ្អាកពីការថតភាពយន្ដទាំងឡាយដោយងាកមកផ្ដោតតែលើការបុកផ្នែកចម្រៀងមួយមុខវិញក៍ដោយ។



ប៉ុន្ដែអ្វីដែលនិសា ត្រូវបានមិត្តភក្ដិកោតសរសើរនោះគឺស្វាមីរបស់បានបើកសិទ្ធិឲ្យនាងលេងសិល្បៈវិញយ៉ាងពេញទំហ៊ឹងតែម្ដងដែលខុសពីការសន្និដ្ឋានរបស់ពួកម៉ាកនាងថានិសា អាចនឹងត្រូវបញ្ចប់អាជីពក្រោយរៀបការព្រោះប្ដីមិនចង់ឲ្យមានការថតសម្ដែងដោយមានតារាប្រុសណាប៉ៈពាល់ដល់នាង។តែផ្ទុយទៅវិញលោកសម្បត្តិ មិនតត្រឹមតែគាំទ្រប្រពន្ធឲ្យបន្ដអាជីពចាស់នោះទេតែលោកថែមទាំងមិនចេះដើរតាមនិសា ពេលនាងច្រៀងសម្ដែងនៅតាមឆាកដូចគូស្នេហ៍តារាដ៍ទៃទៀតនោះទេ ។ចំពោះរឿងនេះនិសា ធ្លាប់ប្រាប់អ្នកយកព័តមានយើងថាដោយសារតែនាងនិងស្វាមីមានទំនុកចិត្តរកគ្នា និងម្យាងទៀតមានភាពរវល់រៀងៗខ្លួនទើបពេលនាងច្រៀងសម្ដែងប្ដីមិនចាំបាច់ទៅតាមនោះឡើយ។



សុគន្ធ និសា ស្ថិតក្នុងចំណោមតារាដែលមានប្ដីរួចតែមិនបែកសាច់មានដូចជានាងពេជ្រ សូលីកា និងអេនជី ជាដើមដែលសម្រស់របស់ពួកគេមិនសូវប្រែប្រួលដូចកាលនៅលីវឡើយ។ទោះជាយ៉ាងណានិសា មិនទាន់មានដំណឹងល្អរឿងពពោះតាមបំណងប្រាថ្នានោះទេនៅឆ្នាំ២០២១នេះឡើយក្រោយពីនាងផ្លាស់ប្ដូរផែនការយកកូនលើកដំបូងប្រើដោយសារតែនាងបានកើតកូវីដកាលពីដើមខែមីនាឆ្នាំ២០២១ ហើយថ្វីត្បិតែពេលនេះស្ថានភាពសុខភាពរបស់នាងស្ទើតែវិលមករកភាពប្រកតីវិញក្ដី តែនិសា នៅរារែកចិត្តនិងមិនទាន់កំណត់ការយកកូនសារជាថ្មីឡើយ។



សុគន្ធ និសា បានរៀបការជាមួយលោកចៅ សម្បត្តិ អាណិកជនខ្មែរមកពីរដ្ឋBoston សហរដ្ឋអាមេរិកកាលពីថ្ងៃទី១ខែធ្នូឆ្នាំ២០១៧ ដែលចំណងស្នេហាឆ្លងទ្វីពជាង៣ឆ្នាំនេះនិសា មិនទាន់បានសិទ្ធិ(Visa)ចេញទៅរស់នៅសហរដ្ឋអាមេរិកស្របច្បាប់ឡើយ។យ៉ាងណាការសម្រុកថតភាពយន្ដក្នុងតំណែងជាតួឯកដល់ទៅ៤រឿងជាប់ៗគ្នាមានដូចជា”សិសិរដូវក្នុងបេះដូង”,”រាជនីយភូមិគ្រឹះ”,”ព្រះវេស្សន្ដជាតក”និងរឿង”ចំណតថ្មីនៃសុភមង្គល”នោះបញ្ជាក់ថានិសា ចង់បន្សល់ស្នាដៃទាំងនេះនឹងបានត្រៀមខ្លួនរួចជាស្រេចក្នុងការចេញទៅរស់នៅអាមេរិកតាមប្ដីនៅថ្ងៃអនាគតជាមិនខានដែលពេលនោះអាជីពសិល្បៈរបស់នាងនឹងត្រូវបញ្ចប់ដូចអតីតតារាមួយចំនួនដែលយកប្ដីជាណិកជនខ្មែរនៅអាមេរិកដូចនាងដែរក្នុងនោះមានអម្ពរ ទេវី,គឹម លក្ខិណា,វ៉េត រតនា និងសារ៉ាយ សក្កណា ជាដើម៕ ហ៊ឹម វិចិត្រ


