Wednesday, June 25, 2025
Homeតារាខ្មែរសុខ ស្រីនាង ងាកមកចាប់ដៃហ្សូណូ ក្រោយបែកគ្នា១០ឆ្នាំ

សុខ ស្រីនាង ងាកមកចាប់ដៃហ្សូណូ ក្រោយបែកគ្នា១០ឆ្នាំ

សុខ ស្រីនាង និងលោកកែ សុវណ្ណារ៉េត ហៅហ្សូណូ សុទ្ធតែកើតចេញពីផលិតកម្មKH ដូចគ្នាហើយក្រោយពួកគេឈនៅផលិតកម្មផ្សេងៗគ្នាជាង១០ឆ្នាំទើបពេលនេះមកជ្រកនៅក្រោមដំបូលហង្សមាសជាមួយគ្នាដែលអ្នកមេម៉ាយប៉ៈពោះម៉ាយរូបនេះថែមទាំងបានចាប់ដៃគ្នាច្រៀងឆ្លងឆ្លើយធ្វើជាដៃគូរួមគ្នាជាលើកដំបូងទៀតផង។អ្នកដែលធ្វើភ្លេងឲ្យស្រីនាង-ហ្សូណូ ច្រៀង​នោះ​គឺតន្រ្ដីករល្បីឈ្មោះលោករ៉េតធី ដូណា ហើយលោកថាបទចម្រៀងនោះ​បានរៀបចំ​រួចរាល់​អស់ទៅហើយ។

សុខ ស្រីនាង តាំងពីចេញពីផលិតកម្មសាន់ដេចូលហង្សមាស​មកនាងធ្លាប់បានសម្ដែង​MVជាមួយអតីតតារាចម្រៀងផលិតកម្មធំនេះគឺកំពូលតារាចម្រៀងព្រាប សុវត្ថិ និងថតភាព​យន្ដ​​ជាមួយលោកណុប បាយ៉ារិទ្ធ ខណៈដែលលោកសុវណ្ណារ៉េត ហៅហ្សូណូ វិញមុននេះបាន​ចាប់​ដៃ​ជាលើកដំបូងជាមួយពេជ្រ សោភា ផងដែរ។ការជួបគ្នាសារជាថ្មីរវាងស្រីនាង និង​ហ្សូ​ណូ នេះប្រាក​ដជាធ្វើឲ្យ​មាន​ភាព​ប្លែកច្រើនជាមិនខាន​ក្រោយពីពួកគេសុទ្ធតែ​មាន​ជីវិត​គូ​មិនសមតាមបំណងដូចគ្នាព្រោះស្រីនាង បានចែក​ផ្លូវគ្នាជាមួយអតីតប្ដីលោកស៊ី សុវ​ត្ថិ ស្របពេលដែលលោកហ្សូណូ ប្រេះឆាស្នេហ៍អ្នក​នាងចាន់ សុផានី បន្សល់កូនស្រី១។

គូរបញ្ជាក់ថាសុខ ស្រីនាង និងហ្សូណូ បានផ្ដើមអាជីពចម្រៀងនៅKH​ដូចគ្នាតែ​អំឡុង​ពេលដែលលោកគឹម ហេង ថៅកែផលិតកម្មមួយនេះធ្លាក់ខ្លួន​លក់ទឹកសុទ្ធនៅចិញ្ចើម​ផ្លូវជាតិ​លេខ១​នោះ​គេឃើញមានតែស្រីនាង ទេដែលបានទិញកាដូ​យកជូននិងលើកទឹកចិត្តថៅកែ​ចាស់ តែលោក​សុវណ្ណារ៉េត ដែលធ្លាប់ត្រូវបានលោកគឹម ហេង ប្ដឹងផ្ដល់ឡើងតុលាការរឿងរត់​ចោលផលិត​កម្ម​លោកទាំងនៅកុងត្រានោះមិន​ដែលទៅជួបអតីត​ថៅកែរបស់ខ្លួន​ឡើយ។

មហាជនកត់សម្គាល់ថាក្រោយទៅដល់ហង្សមាសសុខ ស្រីនាង ត្រូវបានថៅកែផលិត​កម្មធំនេះលើកនាងខ្លាំងដូចជាការប្រគល់តំណែងជាតួឯករឿង”រាជនីយភូមិគ្រឹះ”និងរឿង”ខ្ញុំមានញាណលើស” ហើយតម្លៃខ្លួនរបស់នាងពេលនេះ​ថ្លៃខ្ពស់ជាងនៅផលិត​កម្មចាស់។​ប៉ុន្ដែ​ស្រី​នាង នៅតែមិនអាចប្រជែងតំណែងជាមួយតារាស្រីជូរមុខ​របស់ហង្សមាសបាននោះទេ​ព្រោះ​តែនាង​មិនអាច​ច្រៀងបទប្រភេទខ្ពស់ៗដូចវី ឌីណែត បានឡើយ៕

RELATED ARTICLES