ភរិយាតារាចម្រៀងសុខ រក្សា អ្នកនាងកុល ដាវី បានបង្ហាញសញ្ញាមានផ្ទៃពោះជាថ្មីម្ដងទៀតតាមរយៈការទៅពិនិត្យសុខភាពនៅមន្ទីពេទ្យសម្ភពមួយកាលពីពេលថ្មីៗនេះ។ប៉ុន្ដែនៅពេលដែលអ្នកយកព័តមានយើងទូរស័ព្ទសួររឿងនេះកុល ដាវី ត្រូវបាននារីម្នាក់សម្លេងដូចដាវី នោះ និយាយថានាងជាប្អូនថ្លៃសុខ រក្សា ហើយមិនដឹងរឿងបងស្រីនាងមានផ្ទៃពោះនោះទេ។ដោយឡែកលោកសុខ រក្សា មិនអាចទាក់ទងបានទេកាលពីពេលថ្មីៗនេះព្រោះទូរស័ព្ទលោកតេមិនចូល។




គូស្នេហ៍កុល ដាវី- សុខ រក្សា ក្រោយចាប់ដៃគ្នាជាង២ឆ្នាំនេះអ្នកទាំង២ចង់បានកូនង៉ាឡើងញ័រខ្លួនទៅហើយព្រោះពួកគេសុទ្ធតែចូលចិត្តក្មេងៗដូចគ្នា។ដាវី ធ្លាប់ពពោះម្ដងរួចទៅហើយកាលពីមិថុនាឆ្នាំ២០២០ តែគូរឲ្យស្ដាយនៅពាក់កណ្ដាលខែតុលាឆ្នាំ២០២០ នោះបែជាកូនមិនដំបូងរបស់នាងអស់ជីវិតមុនសម្រាលទៅវិញធ្វើឲ្យដាវី និងរក្សា ស្រងូតស្រងាត់និងទឹកភ្នែកព្រមគ្នាព្រោះស្ដាយកូនទី១របស់ពួកគេមិននៅជាមួយដែលកាលនោះលោករក្សា ប្រាប់ថាដោយសារតែដាវី ប្រឹងធ្វើការពេកទាំងពោះធំពិសេសគឺការលក់Onlineទើបមិនបានថែរក្សារសុខភាពផ្ទាល់ខ្លួនឲ្យបានល្អហើយបាត់បង់កូនដែលជាក្ដីសង្ឃឹមរបស់ពួកគេនោះទៅ។




តែក្រោយពីកុល ដាវី ចេញសញ្ញាមានកូនម្ដងទៀតនេះគេឃើញអាជីវកម្មតាមOnlineរបស់នាងត្រូវបានអ្នកផ្សេងធ្វើកិច្ចការនោះជំនួសនាងដែលទំនងដាវី ពេលនេះលែងបណ្ដោយឲ្យបាត់បង់កូនទី២ម្ដងទៀតហើយទើបនាងផ្អាកទាំងការងារសិល្បៈនិងលក់តាមOnlineដោយផ្ដោតតែលើកាថែទាំសុខភាពឲ្យបានល្អដើម្បីឲ្យទាំងរូបនាងនិងកូនក្នុងផ្ទៃសម្រាលបានដូចបំណងនៅពេលខាងមុខនេះ។




កុល ដាវី បានរៀបការជាមួយលោកសុខ រក្សា កាលពីថ្ងៃទី៨ខែមីនាឆ្នាំ២០១៩ ហើយក្រោយក្លាយទៅជាប្ដីប្រពន្ធគ្នាស្របច្បាប់ជាង២ឆ្នាំប្ដីប្រពន្ធតារា១គូនេះរកស៊ីធូធារហូតទិញបានផ្ទះ២ល្វែងនិងជិះរថយន្ដទំនើបៗទៀតផងក្រោយដាវី ងាកមករកស៊ីតាមOnlineខណៈរក្សា វិញ ចាប់អាជីពក្រៅសិល្បៈផ្នែកបុកគ្រឹះសាងសង់ផ្ទះ និងទិញលក់ដីធ្លីស្របពេលដែលវង្សតន្រ្ដីរបស់លោកត្រូវបានជាប់គាំងព្រោះតែកូវីដ។គេជឿរថានៅពេលដែលដាវី-រក្សា ទទួលបានកូនទី១ដូចបំណងនាពេលខាងមុខនេះនឹងធ្វើឲ្យចំណងស្នេហាពួកគេកាន់តែរឹងមាំថែមទៀតជាមិនខាន ។ចំពោះដាវី វិញតាំងពីមានប្ដីមកនាងបោះបង់ភាពស៊ិចស៊ីស្ទើតែទាំងស្រុងដូចជាការស្លៀកពាក់បញ្ចេញដើមទ្រួងនិងគល់ភ្លៅជាដើមព្រោះស្វាមីនាងលោករក្សា មិនអនុញ្ញាត្តិឡើយ៕


