Tuesday, June 24, 2025
Homeតារាខ្មែរតារា៥ដួង លុបគម្រោងរៀបការ ឆ្នាំ២០២១

តារា៥ដួង លុបគម្រោងរៀបការ ឆ្នាំ២០២១

ដោយសារតែកូវវីដនៅបន្ដរាតត្បាតមិនព្រមស្ងាត់ទើបធ្វើឲ្យគូស្នេហ៍ជាច្រើនបានសម្រេចចិត្តសែនយកគ្នាជំនួសឲ្យការជួបជុំក្នុងពិធីជប់លៀងមង្គលការ។សម្រាប់ឆ្នាំ២០២១នេះគេសង្កេតឃើញតារាដល់ទៅ៥ដួងបានរំសាយមង្គលការចោលព្រោះតែកូវីដចង្រៃ។

១៖មាស សុខសោភាៈតារារាម រូបនេះធ្លាប់ប្រាប់ថានឹងធ្វើឲ្យគេភ្ញាក់ផ្អើលនៅឆ្នាំ២០២១នេះដែលគេជឿរថានោះគឺជាពិធីរៀបការទ្រង់ទ្រាយធំរបស់នាងជាមួយលោកអ៊ិត រ៉ាដា ជាអាណិកជនខ្មែរមកពីកាណាដាក្រោយអ្នកទាំងពីរបានភ្ជាប់ស្នេហ៍ជាមួយគ្នារយៈពេល១៤ឆ្នាំ។ប៉ុន្ដែដោយសារតេកូវីដពេលនេះមង្គលការរបស់សោភា ត្រូវបានរំសាយចោលនឹងលែងមានដំណឹងតែម្ដង។

២៖ពេជ្រ សោភា៖អ្នកមេម៉ាយឡើងកូដពេជ្រ សោភា បានសារភាពថាក្រោយភ្ជាប់ស្នេហ៍ជាមួយលោកឆឹម សក្កដា ជាង៤ឆ្នាំនេះនាងបានលុបចោលមង្គលការដល់ទៅ៣លើកទៅហើយព្រោះលោកកូវីដ។ដោយសារតែមិនចង់ខកចិត្តជាលើកទី៤ទើបសោភា នៅស្ងៀមទ្រឹងមិនព្រមផ្ដល់ចម្លើយតាមសំណើរសុំរៀបការរបស់លោកសក្កដា នៅឆ្នាំ២០២២ ខងមុខទេព្រោះនាងខ្លាចខកចិត្តម្ដងទៀត។

៣៖កែវ ពេជ្រពិសី៖ក្រោយធ្លាក់ខ្លួនមេម៉ាយអស់រយៈពេល១១ឆ្នាំបន្ទាប់ពីចែកផ្លូវគ្នាជាមួយអតីតប្ដីលោកចន្ថា ស្រី អាណិកជនខ្មែរមកពីអូស្រា្ដលីកាលពីឆ្នាំ២០១០នោះពេជ្រពិសី បានភ្ជាប់ពាក្យជាមួយអាណិកជនខ្មែរមកពីកាណាដាលោកពៅ សម្បត្តិ កាលពីថ្ងៃទី១៧ខែឧសភាឆ្នាំ២០២០ ហើយតាមគម្រោងនាងក៍ត្រូវរៀបការជាលើកទី២នៅឆ្នាំ២០២១នេះដែរ។ប៉ុន្ដែបញ្ហាកូវីដពេលនេះធ្វើឲ្យពេជ្រពសី ត្រូវផ្អឹបមង្គលការហើយនាងថាពេលណាស្ងាត់កូវីដនឹងរៀបការភ្លាម។

៤៖វ៉ាន់ នីឡាៈតារាកំប្លែងរូបស្រស់របស់Ctnនាងវ៉ាន់ នីឡា ក្រោយផ្ដាច់ពាក្យជាមួយអតីតគូដណ្ដឹងលោកផន រង្សី ដែលជាកូនថៅកែវង្សល្ខោនភី សុគន្ធី កាលពីឆ្នាំ២០១៨មកនីឡា បានភ្ជាប់ស្នេហ៍ថ្មីជាមួយលោកស៊ុត សក្ការៈ ដែលត្រូវជាកូនរបស់អ្នកស្រីស មុន្នីរស្មី ជាភរិយាថ្មីរបស់លោកព្រីង សំរួច ហៅព្រីង ច័ន្ទបុត្រ ឬនាយចេក ហើយនីឡា ត្រូវលើកពេលរៀបការដល់ទៅ៣លើកមកហើយព្រោះតាមផែនការណ៍នាងចង់រៀបការនៅខែឧសភាឆ្នាំ២០២០,ខែឧសភា ឆ្នាំ២០២១ និងចុងឆ្នាំ២០២១។ប៉ុន្ដែពេលនេះទាំងនីឡា និងឪពុកនាងលោកតាវ៉ិចទ័រ បានប្រាប់អ្នកយកព័តមានយើងថាព្រោះតែកូវីដនេះលែងហ៊ានកំណត់ថ្ងៃរៀបការទៀតហើយ។

៥៖វីរៈ និច្ចៈតារាចម្រៀងសាន់ដេរូបនេះបានភ្ជាប់ពាក្យជាមួយលោកkheiv Pich ដែលជាថៅកែផ្ទះសំណាក់អង្គរពេជ្រនៅខេត្តព្រះសីហនុ កាលពីថ្ងៃទី៤ខែសីហាឆ្នាំ២០២១ ហើយកថ្មីៗនេះស្រីនិច្ច បានដឹកដៃគូដណ្ដឹងទៅថតPre-Wedding រួចទៅហើយដើម្បីតាំងរោងការ។ប៉ុន្ដែតាមតារាចម្រៀងខាន់ ជេមស៍ ដែលត្រូវជាពូរបស់វីរៈ និច្ច បានឲ្យដឹងថាតាមគម្រោងក្មួយស្រីលោកនិងគូស្នេហ៍ចង់រៀបការនៅខែធ្នូឆ្នាំ២០២១ តែពេលនេះកូវីដមិនទាន់រលត់អីចឹងបានសម្រេចលើកពេលទៅហើយនឹងរងចាំពេលវេលាសមស្របទើបអាចធ្វើពិធីនោះបាន៕ ហ៊ឹម វិចិត្រ

RELATED ARTICLES