Tuesday, June 24, 2025
Homeតារាខ្មែរហេតុអីអ៊ីវ៉ា មិនព្រមចូលGalaxy?

ហេតុអីអ៊ីវ៉ា មិនព្រមចូលGalaxy?

អ៊ីវ៉ា បានផាត់ចោលការទៅចូលរួមធ្វើជាសមាជិករបស់ហង្សមាស និងថោន ហើយនាងសម្រេចចិត្តបន្ដច្រៀងនៅផលិតកម្មសាន់ដេដោយគ្មានកុងត្រា។អ្វីដែលគូរឲ្យកត់សម្គាល់តាមព័តមានថាផលិតកម្មGalaxyក៍ចង់បានតារាចម្រៀងឃីន ស្រីនាថ ហៅអ៊ីវ៉ា ទៅចូលរួមជាមួយខ្លួនដែរព្រោះតែនាងធ្លាប់ចេញទៅច្រៀងសម្ដែងConcertsរបស់ផលិតកមម្មមួយនេះនៅកូរ៉េជាញឹកញាប់ ខណៈដែលលោកយឹម តាស្រង់ ដែលឡើងឋានៈជាអ្នកគ្រប់គ្រងGalaxyនោះក៍ធ្លាប់ជាអ្នកនិពន្ធឲ្យនាងច្រៀងនៅសាន់ដេផងដែរ ហេតុនេះហើយតាស្រង់ ដឹងពីសម្ថភាពនាងទើបចង់រួមការងារជាមួយគ្នាសារសារជាថ្មី។

ទោះជាយ៉ាងណានៅពេលសាកសួររឿងGalaxyចង់បាននេះអ៊ីវ៉ា ថានាងលែងនិយាយជាមុនរឿងថាមានផលិតកម្មណាចង់បានទៀតហើយ តែថ្ងៃខាងមុខយ៉ាងណានោះគ្មានពីណាអាចដឹងមុនទេ ខណៈដែលពេលនេះនាងជាតារាចម្រៀងសាន់ដេ។នាងនិយាយយ៉ាងខ្លីថាផ្ទះធំបើមានគ្នាច្រើនពេកក៍ពិបាកដែរ។ដោយឡែកលោកអ៊ូ វ៉ាវ ធ្លាប់ប្រាប់អ្នកយកព័តមានយើងថាអ៊ីវ៉ា ចាត់ទុកសាន់ដេដូចជាឪពុកម្ដាយទី២របស់នាងអីចឹង ព្រោះទីនេះហើយដែលធ្វើឲ្យកូនស្រីរបស់លោកមានកេរ្ដិ៍ឈ្មោះត្រូវបានគេស្គាល់រហូតមកដល់សព្វថ្ងៃ។លោកថាគ្មានកន្លែងណាល្អជាងសាន់ដេទេព្រោះថៅកែចង់ឲ្យកូនចៅមានបានតារាៗចេញច្រៀងម្ចាស់ផលិតកម្មមិនដែលកាត់ភាគរយឡើយ។

តាមព័តមានថាអ៊ីវ៉ា ត្រូវបានថៅកែផលិតកម្មសាន់ដេផ្ដល់សិទ្ធិពិសេសឲ្យនាងតាមរយៈបទចម្រៀងណាមួយដែលផលិតកម្មទម្លាក់ឲ្យនាងច្រៀងបើនាងស្រលាញ់ពេញចិត្តចាំ ច្រៀងតែបើមិនចូលចិត្តបទនោះទេនាងអាចមានសិទ្ធិបដិសេធច្រៀងបាន។ប្រភពបានឲ្យដឹងថាសាន់ដេមិនចង់បាត់បង់អ៊ីវ៉ា នោះទេក្រោយពីផលិតកម្មនេះរបូតអតីតតារារបស់ខ្លួនដល់ទៅ៤ដួងធ្លាក់ក្នុងកណ្ដាប់ដៃហង្សមាសមានដូចជាឱក សុគន្ធកញ្ញា,ខេមរៈ សីរីមន្ដ,សុខ ស្រីនាង និងនីកូ នោះ។ទោះជាយ៉ាងណាអ៊ីវ៉ា ដែលជ្រកនៅសាន់ដេជាង១០ឆ្នាំទៅហើយនោះមិនសូវលេចធ្លោខ្លាំងទេនៅរយៈពេលចុងក្រោយនេះ ហើយនាងងាកទៅផ្ដោតការរកស៊ីតាមOnlineលក់សម្លៀកបពាក់ និងបុកល្ហុងច្រើនជាងច្រៀងនៅរដូវកូវីដនេះ៕

RELATED ARTICLES