អ្នកនាងចាន់ កែវនិមល ចាប់ផ្ដើមទទួលការងារសិល្បៈឡើងវិញក្រោយពីនាងបានបាត់មុខពីការធ្វើជាពិធីការិនីនៅហង្សមាសជាង២ខែដោយនាំប្ដីនិងកូនស្រីទៅដើរកម្សាន្ដនៅរដ្ឋម៉ាសាឈូសេត ទីក្រុងឡូវែល៍ សហរដ្ឋអាមេរិក និងរដ្ឋជាច្រើនទៀតព្រោះនៅនោះនាងមានសាច់ញាត្តិចាំជូនដើរលេង។ក្រោយវិលត្រឡប់មកដល់ស្រុកថ្មីៗនេះកែវនិមល ថានាងមានអារម្មណ៍ថ្មីសម្លាងតែម្ដងសម្រាប់ការត្រៀមខ្លួនចាប់ផ្ដើមការងារសារជាថ្មីនេះ ខណៈដែលអ្នកគាំទ្រពិធីការិនីសម្បូរវោហាស័ព្ទរូបនេះសរសើរថានាងមានរូបសម្រស់កាន់តែស្អាតទៅៗធ្វើឲ្យនិល សប្បាយចិត្តក្រៃលែង។



គូសរំលឹកថាចាន់ កែវនិមល បានយកថ្ងៃខួបកំណើតគម្រប់អាយុ៣៥ឆ្នាំរបស់នាងកាលពីថ្ងៃទី១០ខែមិថុនាឆ្នាំ២០២១ ដោយដឹកដៃស្វាមីលោកសូវ៉ាត សិលា និងកូនស្រីវ័យ១០ឆ្នាំទៅដើរលម្ហែរកាយ៉ាលើទឹកដីអាមេរិកបន្ទាប់ពីនាងនិងប្ដីរួមទាំងកូនស្រីបានជាពីកូវីដព្រមគ្នាកាលពីចុងខែមីនា ហើយពិធីការិនីឡើងងារជាជំទាវរូបនេះបានបាត់មុខពីបណ្ដារកម្មវិធីទាំងឡាយនៅហង្សមាសជាង៤ខែទៅហើយពោលគឺតាំងពីនាងនិងគ្រួសារបានតេស្ដវិជ្ជមានឃើញកូវីដ កាលពីដើមខែមីនាម្លេះ។ដំណើរកម្សាន្ដលើដីអាមេរិករបស់កែវនិមល ជាច្រើនថ្ងៃនេះក្រៅពីនាងថាមានអារម្មណ៍ស្រស់ថ្លាឡើងវិញនោះគេជឿរនាងក៍អាចនឹងទទួលបានកាដូធំផងដែរនោះគឺកូនភ្លោះដែលនាងនិងស្វាមីចង់បានដើម្បីរឹតចំណងស្នេហាឲ្យកាន់តែរឹងមាំថែមទៀត។



ចាន់ កែវនិមល បានក្លាយទៅជាជំទាវក្រោយស្វាមីនាងលោកសូវ៉ាត សិលា ឡើងឋានៈទៅជាឯកឧត្តមហើយពេលនេះនាងជាតារាដែលរស់នៅផ្ទះវីឡស្កឹមស្កៃនិងជិះរថយន្ដថ្លៃៗដោយមានអង្គរក្សបើកជូនទៀតផង។ទោះជាយ៉ាងណាក្រឡេកមកមើលការធ្វើMCនៅហង្សមាសរបស់កែវនិមល វិញក្រោយនាងផ្ទុះរឿងស្នេហាក្រៅឆាកជាមួយលោកជា វិបុល ស្វាមីគង់ សុជាតិ កាលពីពាក់កណ្ដាលឆ្នាំ២០២០មកនាងមិនសូវលេចធ្លោដូចមុនទេព្រោះថៅកែហង្សមាសបានបំបែកនាងលែងឲ្យធ្វើដៃគូជាមួយលោកវិបុល ទៀតហើយ។ប៉ុន្ដែចំណងស្នេហានិមល ជាមួយស្វាមីនៅតែគ្មានការប្រែប្រួលឡើយព្រោះពួកគេមានទំនុកចិត្តគ្នាខ្ពស់ហើយតាមរយៈការទៅដើរលេងជាច្រើនថ្ងៃលើដីអាមេរិកនោះគេឃើញនិមល និងប្ដីស្រលាញ់គ្នាដូចគូស្នេហ៍ទើបរៀបការហើយថ្មោងថ្មីអីចឹង៕



