Tuesday, June 24, 2025
Homeតារាខ្មែរណា សាឌី ខួប២៤ឆ្នាំបន្ដលាក់បាំងមុខគូស្នេហ៍

ណា សាឌី ខួប២៤ឆ្នាំបន្ដលាក់បាំងមុខគូស្នេហ៍

តារាកូនកាត់ខ្មែរ-ថៃនាងណា សាឌី បានប្រារពខួប២៤ឆ្នាំកាលពីថ្ងៃទី២៩ខែសីហា យ៉ាងស្ងៀមស្ងាត់ដោយមានតែមិត្តភក្ដិជិតដិតរបស់នាងជាស្រីៗប៉ុណ្ណោះដែលចូលរួមជូនពរនិងឲ្យផ្កាទៅនាង ខណៈដែលសាឌី មិនព្រមបង្ហាញមុខគូស្នេហ៍ឲ្យគេបានឃើញឡើយ។

ទោះជាយ៉ាងណាកាដែលស្រីស្រស់មិនហ៊ានធ្វើខួបធំនេះដោយសារតែនាងមិនចង់ជួបគ្នាទ្រង់ទ្រាយធំព្រោះកូវីដមិនទាន់ស្ងាត់ ខណៈដែលការដូពិសេសរបស់នាងនៅក្រោយខ្នងប្រាកដជាត្រូវបានម្ចាស់ចិត្តផ្ដល់ជូនជាមិនខានគ្រាន់តែនាងមិនចង់បញ្ចេញឲ្យគេឃើញ។

ពិធីការិនីបាយ័ននាងណា សាឌី ទើបតែមានវ័យ២៤ឆ្នាំសោះតែនាងមានទ្រព្យក្នុងកណ្ដាប់ដៃគូរឲ្យកត់សម្គាល់ក្នុងនោះគេចាំបានថាកាលពីខែមិថុនាឆ្នាំ២០២១នេះនាងបានទិញផ្ទះវីឡាតម្លៃ១៣ម៉ឺនដុល្លារនៅបុរីមួយ ព្រមទាំងបានប្ដូរពីការជិះរថយន្ដម៉ាកPrius មកជិះឡានLexus Nx200t យ៉ាងកាលីពទៀតផង។យ៉ាងណាសាឌី ធ្លាប់ប្រាប់ថាទ្រព្យទាំងនោះជារបស់នាងផ្ទាល់គ្មានអ្នកណាជួយឡើយ។

ណា សាឌី អតីតFreshie កាលពីឆ្នាំ២០១៥ បានជំពប់រឿងអាស្រូវស្នេហាធ្វើឲ្យនាងស្ទើតែមិនអាចឈជើងបានក្នុងពិភពសិល្បៈបានក្រោយផ្ទុះរឿងថានាងមានកូនមន្រ្ដីធំម្នាក់ខ្នាញ់នាងខ្លាំងពេករហូតខាំជាំស្បែកសាច់ភ្លៅ។តែសាឌី បានប្រកែកដោយកាលនោះនាងថាមានគេចង់ធ្វើបាបនាង។

សាឌី មិនបាក់ស្បាតឬចង់ដកថយពីអាជីពចាស់ព្រោះតែប៉ៈរឿងអាស្រូវស្នេហានោះទេ ហើយពេលនេះនាងក៍មិនខុសពីនាងហ៊ិន ច័ន្ទនីរ័ត្ន ដែរព្រោះផ្ដោតលើការងារMCនៅបាយ័នហើយរយាលៗពីអាជីពថតសម្ដែងខារ៉ាអូខេ។តារាដែមានឪពុកជាជនជាតិថៃ ម្ដាយជាជនជាតិខ្មែរនេះធ្លាប់វាចារថាពេលនេះបេះដូងនាងនៅទំនេរមិនទាន់មានម្ចាស់ចិត្តឡើយ ខណៈដែលទាំងក្នុងនិងក្រៅសិល្បៈនៅតែសង្ស័យជុំវិញការលេងម៉ូដផ្ទះវីឡានិងរថយន្ដរបស់សាឌី ថានាងអាចមានមនុស្សពិសេសនៅក្រោយខ្នង៕

RELATED ARTICLES