Tuesday, June 24, 2025
Homeតារាខ្មែរពេជ្រ សោភា ពិបាករកជំនួយ ក្រោយបែក ព្រាប សុវត្ថិ

ពេជ្រ សោភា ពិបាករកជំនួយ ក្រោយបែក ព្រាប សុវត្ថិ

ពេជ្រ សោភា តែងតែនិយាយដាក់ខ្លួនថានាងបានល្បីល្បាញមកដល់បច្ចុប្បន្នព្រោះតែធ្លាប់ទទួលបានជំនួយពីកំពូលតារាចម្រៀងព្រាប សុវត្ថិ ហើយនាងជាអ្នកតោងកាលីពលោកស្នាយ តែម្ដង។ប៉ុន្ដែនៅពេលដែលព្រាប សុវត្ថិ ដើរចេញពីហង្សមាសជិត១ឆ្នាំនេះសោភា ពិតជាពិបាករកដៃគូល្អដូចលោកសុវត្ថិ ដែលការច្រៀងសម្ដែងស៊ីចង្វាក់គ្នាបានល្អបែបនេះណាស់បើទោះជានាងធ្លាប់សាកល្បងចាប់ដៃគូជាមួយលោកខេមរៈ សិរីមន្ដ បាន១បទនិងងាកមកច្រៀងជាមួយលោកហ្សូណូ និងគ្រូភ្លេង(Composer)លោកមាស សុគន្ធ ហៅគ្រូអ៊ួយ ក្ដីតែនាងនៅតែមិនទាន់រកដៃគូដ៍សាកសមបំផុតឃើញដដែល។

ទោះជាយ៉ាងណាប្រសិនបើសោភា ចង់ចាប់ដៃជាមួយព្រាប សុវត្ថិ វិញទាល់តែនាងចាកចេញពីហង្សមាសចូលGalaxyទើបអាចទៅរួចព្រោះតាមព័តមានថាបន្ទាប់ពីព្រាប សុវត្ថិ បានចុះកុងត្រា៥ឆ្នាំជាមួយGalaxyកាលពីថ្ងៃទី២៥ខែសីហានោះផលិតកម្មមួយនេះចង់ចងជើងលោកដោយថែមកុងត្រាថ្មី១០ឆ្នាំថែមទៀតឯណ្ណោះពោលគឺព្រាប សុវត្ថិ អាចនឹងជ្រកនៅGalaxyរហូតដល់ទៅឆ្នាំ២០៣៥។

អ្នកនិពន្ធល្បីឈ្មោះម្នាក់នៅហង្សមាសបានប្រាប់តាមទូរស័ព្ទថាពេជ្រ សោភា ល្បីដល់ចំណុចខ្ពស់មួយទៅហើយអីចឹងមិនឡើងទៀតទេ។លោកថាសោភា និយាយត្រូវហើយនាងមានជំនួយច្រើនពីព្រាប សុវត្ថិ អំឡុងពេលចេញបទស្រុកស្រែជាមួយគ្នាកាលសម័យលោកជុំ ប៊ុនធឿន នៅរស់តែពលនេះច្រៀងជាមួយគ្នាម៉េចបានទៀតបើព្រាប សុវត្ថិ ទៅGalaxyច្រៀងជាមួយតន់ ច័ន្ទសីម៉ា ទៅហើយ។ចំពោះលោកផ្ទាល់យល់ឃើញថាពេជ្រ សោភា បើច្រៀងរ៉េប វិញជោគជ័យបំផុតគឺពេលចាប់ដៃគូជាមួយងួន ចាន់ដេវីត តែពេលនាងចាប់ដៃជាមួយតារាផ្សេងទៀតមិនសូវល្អនោះទេ។

ពេជ្រ សោភា ជាអ្នកចម្រៀងម្នាក់ដែលវិវតុ្តន៍ខ្លួនក្លាយទៅជាអ្នកនិពន្ធទំនុកច្រៀងនិងMelodyបានដោយខ្លួនឯងហើយកាលពីខែកញ្ញាឆ្នាំ២០២០មានព័តមានថាសោភា ត្រូវបានផលិតកម្មGalaxyចង់ទិញនាងតម្លៃរាប់សែនដុល្លារដើម្បីឲ្យទៅចាប់ដៃជាមួយលោកព្រាប សុវត្ថិ ទៀតផង។តែនៅទីបំផុតសោភា សម្រេចចិត្តបន្ដច្រៀងឲ្យផលិតកម្មរស្មីហង្សមាសហើយពេលនេះនាងមិនទាន់មានដៃគូចម្រៀងណាដែលពិតប្រាកដនោះទេ។តារាចម្រៀងដែលជ្រកនៅហង្សមាសជាង១៥ឆ្នាំរូបនេះធ្លាប់បានជួយតារាប្រុសក្មេងៗមួយចំនួនឲ្យមានឈ្មោះល្បីក្នុងសិល្បៈក្រោយពីពួកគេចាប់ដៃជាមួយនាងមានដូចជាលោកងួន ចាន់ដេវីដ,Step និងលោកឆឹម សក្កដា ។ទោះជាយ៉ាងណាសោភា ថានាងមិនទាន់គិតគូរឿងរកដៃគូថ្មីនោះទេតែជាញឹកញាប់នាងតែងតែបង្ហាញការអាលោះអាល័យដៃគូចាស់គឺលោកព្រាប សុវត្ថិ ដោយនាងថាលោកស្នាយ ច្រៀង១ដឹង១ច្បាស់ៗតែម្ដង…។

ថ្វីត្បិតតែពេលនេះពេជ្រ សោភា មិនទាន់រកបានដៃគូខ្លាំងដូចព្រាប សុវត្ថិ មែនតែថ្មីៗនេះនាងចេញបទបែបកំប្លែងស្ងួត”I’m Not Perfect” ទទួលបានការចាប់អារម្មណ៍ច្រើនពីអ្នកគាំទ្រនាង។សោភា ថានៅរដូវកូវីដនេះនាងមិនទាន់ហ៊ានបញ្ចេញបទចម្រៀងច្រើនទេគឺខ្លាចខុសពេលវេលា ព្រោះម្នាក់ៗកំពុងតែក្វាយក្វល់ពីកូវីដហើយបើទោះជាបទនោះចេញទៅល្បីខ្លាំងក៍មិនអាចយកទៅច្រៀងConcertsតាមខេត្តបានព្រោះកូវីដនៅតែមិនស្ងាត់ ហេតុនេះហើយនាងសុខចិត្តផ្អឹបបទចម្រៀងដែលបានសរសេររួចខ្ទង់ជិត៣០បទនោះទុកមួយអន្លើសិន។ដោយឡែករឿងស្នេហាជាមួយប្រុសក្មេងឆឹម សក្កដា វិញសោភា នៅតែថាមិនអាចកំណត់ថ្ងៃរៀបការក្នុងរដូវកូវីដនេះជាដាច់ខាត៕ ហ៊ឹម វិចិត្រ

RELATED ARTICLES