Monday, June 23, 2025
Homeតារាខ្មែរពេជ្រ សូលីកា មិនចង់ទៅរស់នៅអូស្រា្ដលី?

ពេជ្រ សូលីកា មិនចង់ទៅរស់នៅអូស្រា្ដលី?

តារាចម្រៀងហង្សមាសគង់ ស្រីពេជ្រ ហៅពេជ្រ សូលីកា បានបង្ហាញរូបនាងនិងស្វាមីលោកគឹម ហាន ទិញផ្ទះវីឡាឃ្វីនរួមគ្នាដែលមានតម្លៃខ្ទង់ជាង២០ម៉ឺនដុល្លារកាលពីពេលថ្មីៗនេះ ខណៈដែលបច្ចុប្បន្ននាងកំពុងរស់នៅខុនដូយ៉ាងប្រណិតហើយក៍មានផ្ទះយ៉ាងស្រស់ស្អាតនៅបុរី១ដែរ។

ការទិញផ្ទះវីឡាដែលជិតសាងសង់រួចនោះអាចបញ្ជាក់ឲ្យដឹងថាសូលីកា បានជ្រើសការបន្ដរស់នៅស្រុកខ្មែរដោយចាប់អាជីពចម្រៀងដដែលហើយនាងមិនទាន់ចង់ចេញទៅរស់នៅប្រទេសអូស្រា្ដលីតាមប្ដីដូចគូស្នេហ៍តារាមួយចំនួនទៀតទេព្រោះពេលនេះស្វាមីនៅស្រុកខ្មែរក្បែរកាយ៉ានាងជានិច្ច។

ពេជ្រ សូលីកា ធ្លាប់ប្រាប់អ្នកយកព័តមានយើងតាមទូរស័ព្ទថានាងមិនទាន់គិតដល់ចំណុចថាតើអនាគតនឹងបន្ដនៅស្រុកខ្មែរឬចេញទៅរស់នៅអូស្រា្ដលីនោះទេ តែចិតុ្តនាងចង់រៀបការនៅឆ្នាំ២០២១។តែដោយសារតែកូវីដមិនទាន់ស្ងាត់ក្រោយមកសូលីកា បញ្ចេញសារថាមិនអាចរៀបការបានឡើយព្រោះកូវីដ។

ពេជ្រ សូលីកា ទោះជាពេលនេះមានស្វាមីនិងកូន១ក្ដី តែរូបសម្រស់នាងនៅតែស្រស់ស្អាតហើយមិនឡើងគីឡូនិងមិនសូវបែកសាច់ដូចតារាផ្សេងៗទៀតដែលមានកូនដែរនោះទេទើបហង្សមាសនៅតែផ្ដល់ឱកាសឲ្យនាងថតសម្ដែងភាពយន្ដនិងចេញបទថ្មីៗឲ្យនាងដូចកាលនៅលីវ។ប៉ុន្ដែសូលីកា មិនសូវលេចធ្លោឡើយ ខណៈដែលតារាស្រីនៅហង្សមាសមានតែនាងរ៉េត ស៊ូហ្សាណា ម្នាក់ប៉ុណ្ណោះដែលស្ទុះឡើងជាងគេ។

ទោះជាយ៉ាងណាក្រោយគង់ ស្រីពេជ្រ បានភ្ជាប់ពាក្យជាមួយអ្នកច្នៃម៉ូដសម្លៀកបំពាក់មកពីអូស្រា្ដលីលោកគឹម ហាន កាលពីថ្ងៃទី២៥ ខែតុលា ឆ្នាំ២០១៩ និងសម្រាលកូនប្រុសថ្ងៃទី១៦ខែឧសភាឆ្នាំ២០២០ នោះនាងបានស្គាល់នូវអ្វីដែលជាស្នេហាពិតនិងបានកប់ចោលស្រមោលស្នេហ៍ដ៍ខ្មៅងងិតនាពេលអតីតកាល។

សូលីកា បានក្លាយទៅជាព្រះនាងរបស់អាណិកជនខ្មែរមកពីអូស្រ្ដាលីរូបសង្ហារ ហើយពេលនេះជីវិតនាងរស់នៅយ៉ាងហ៊ឺហានិងស៊ីវីល័យដែលមុនទិញផ្ទះវីឡានេះនាងជិះរថយន្ដទំនើប៣គ្រឿងឆ្លាស់គ្នាគឺPorsche, Bmw និងRange Rover ។តើអ្នកណាទៅដែលហ៊ាននិយាយថាអតីតតារាចម្រៀងហាងបុប្ផាជាយដែន នាងពេជ្រ សូលីកា ជាតារាអភ័ព្វស្នេហ៍ទៀតទៅបើពេលនេះនាងត្រូវប្ដីផ្គាប់ចិត្តគ្រប់បែបយ៉ាងបែបនេះ…៕

RELATED ARTICLES