Monday, June 23, 2025
Homeតារាខ្មែរគង់ សុជាតិ ថាអណ្ដាតប្ដីធ្វើឲ្យនាងញញឹមរាល់ថ្ងៃ

គង់ សុជាតិ ថាអណ្ដាតប្ដីធ្វើឲ្យនាងញញឹមរាល់ថ្ងៃ

គង់ សុជាតិ បានថ្លែងសារជូនពរសា្វមីនាងលោកជា វិបុល នៅថ្ងៃទី២៣ខែសីហា ក្នុងថ្ងៃខួបគម្រប់៤៣ឆ្នាំនេះដោយសុជាតិ ចាត់ទុករូបនាងធ្មេញហើយប្ដីជាអណ្ដាតដែលតែងតែប៉ៈពាល់គ្នាជារៀងរាល់ថ្ងៃ តែយ៉ាងណាអណ្ដាតនេះហើយដែលធ្វើឲ្យសុជាតិ ញញឹមជារៀងរាល់វេលាផងដែរ។សុជាតិ ថ្លែងសារថា”អណ្ដាតនិងធ្មេញត្រូវតែប៉ៈគ្នាជារៀងរាល់ថ្ងៃ តែបងនិងនៅតែធ្វើឲ្យធ្មេញម្នាក់នេះញញឹមបានជារៀងរាល់ថ្ងៃHappy birthday to you my dear husband ជូនពរបងឲ្យមានសុខភាពល្អ ហើយជោគជ័យគ្រប់ការងារ និងជាមនុស្សល្អរបស់អូន និងក្រុមគ្រួសារជារៀងរហូត”។

ក្រៅពីបញ្ចេញសារសរសើរផងជូនពរប្ដីផងនោះគង់ សុជាតិ មិនបានធ្វើពិធីជប់លៀងជូនប្ដីនៅថ្ងៃខួបឆ្នាំនេះទេដោយសារតែកូវីដ ទើបអ្នកនាងមានតែលើកនំខេកជូនប្ដីនិងអោបថើបលោកវិបុល ដោយក្ដីស្រលាញ់។តាមរយៈសកម្មភាពបែបនេះមើលទៅគង់ សុជាតិ និងស្វាមីផ្អែមល្ហែមស្នេហ៍មិនចាញ់គូសង្សារយុវវ័យឡើយ។ទោះជាយ៉ាងណាសុជាតិ នៅមិនហ៊ានសន្យាចំពោះស្វាមីរឿងដែលលោកវិបុល រំអុកចង់បានកូនប្រុសភ្លោះជាង២ឆ្នាំទៅហើយតែនាងមិនទាន់ពពោះតាមបំណងប្ដីនោះទេ។

សុជាតិ ធ្លាប់និយាយថាពេលនេះនាងមានវ័យច្រើនបន្ដិចហើយអីចឹងការយកកូនថែមត្រូវការពេលវេលាពិភាក្សារជាមួយក្រុមគ្រូពេទ្យជំនាញឲ្យបានច្បាស់លាស់ជាមុនសិនទើបនាងហ៊ានធ្វើការសម្រេចចិត្តតាមក្រោយ។តែនាងជឿរជាក់ប្ដីថាប្រសិនបើនាងមិនអាចពពោះកូនភ្លោះតាមការចង់បានរបស់ប្ដីទេក៍លោកវិបុល មិនប្រកាន់ខឹងឡើយព្រោះថាពេលនេះនាងមានកូនសរុបដល់ទៅ៣នាក់(កូនប្ដីមុន២)ហើយអ្វីដែលនាងកក់ក្ដៅបំផុតនោះគឺលោកវិបុល បានស្រលាញ់កូនៗមុនរបស់នាងដូចកូនបង្កើតរបស់លោកដែរ។

គង់ សុជាតិ បានដឹកដៃលោកជា វិបុល រៀបការកាលពីថ្ងៃទី៩ខែវិច្ឆិការឆ្នាំ២០១៣ បន្ទាប់ពីនាងបានចែកផ្លូវគ្នាជាមួយអតីតប្ដីលោកម៉ៅ សាលភាព ដោយបន្សល់ចំណងដៃកូន២(ស្រី១)។ចំណងស្នេហាសុជាតិ-វិបុល ជាង៧ឆ្នាំនេះទទួលកូនស្រីម្នាក់ឈ្មោះជា សុជាតិនារី ហៅដូរី អាយុជាង៤ឆ្នាំ។

សុជាតិ ជាតារាម្នាក់ដែលមានសំណាងបានប្ដីក្មេងរូបសង្ហារដូចខាត់ សុឃីម ដែរ ប៉ុន្ដែកាលពីពាក់កណ្ដាលឆ្នាំ២០២០ពិធីការិនីល្បីល្បាញរូបនេះស្ទើតែមិនអាចរក្សារចំណងស្នេហាប្ដីក្មេងបានក្រោយផ្ទុះរឿងលោកវិបុល ទៅបង្កាត់ភ្លើងស្នេហ៍ជាមួយនាងចាន់ កែវនិមល ធ្វើឲ្យសុជាតិ ធ្លាក់ខ្លួនឈឺត្រូវដឹកចូលពេទ្យសង្រ្គោះបន្ទាន់ទាំងកណ្ដាលអាទ្រាធទៀតផង។តែក្រោយត្រូវថៅកែហង្សមាសបំបែកលែងឲ្យលោកវិបុល និងកែវនិមល ធ្វើជាដៃគូគ្នាទៀតនោះពេលនេះចំណងស្នេហាសុជាតិ និងប្ដីក្មេងបានវិលមករកភាពផ្អែមល្ហែមដូចកាលផ្ដើមស្នេហ៍គ្រាដំបូងវិញហើយ។អ្នកនាងសុជាតិ បានចាប់ផ្ដើមមានទំនុកចិត្តប្ដីដូចដើមវិញបន្ទាប់ពីលោកវិបុល ដឹងកំហុសឆ្គងហើយទៅសាងផ្នួសរយៈពេល១០ថ្ងៃនៅវត្តនិគ្រោធវ័នហៅវត្តគល់ទទឹងកាលពីថ្ងៃទី២១ខែកញ្ញាឆ្នាំ២០២០។

ប៉ុន្ដែគេកត់សម្គាល់ថានៅរយៈពេលចុងក្រោយនេះសុជាតិ ហាក់លែងបណ្ដោយប្ដីដូចមុនទៀតហើយពោលនៅតាមបណ្ដារកម្មវិធីអ្នកសិល្បៈនិងការធ្វើMCទាំងនៅក្នុងStudioហង្សមាសនិងនៅក្រៅឆាកនាងច្រើនតែទៅជាមួយស្វាមីជាប្រចាំតែម្ដង។រូបភាពបែបនេះបញ្ជាក់ថាសុជាតិ មិនចង់ឈឺផ្សារបេះដូងជាលើកទី២ព្រោះស្វាមីនាងបុរសសង្ហារល្បីឈ្មោះអីចឹងទោះជាគេគ្រប់គ្នាដឹងថាលោកវិបុល ជាប្ដីនាងមែនតែនៅតែមាននារីមួយចំនួនចង់តាមឆក់ប្ដីហេតុនេះហើយត្រូវតែ”ការពារ ប្រសើរជាងព្យាបាល” ។

គូរបញ្ជាក់ថាគង់ សុជាតិ ជាតារាដែលមានទ្រព្យច្រើននៅឆ្នាំ២០២១នេះក្នុងចំណោមយុគ ចិន្ដា,ខាត់ សុឃីម ,កែវ ស្រីនាង,ព្រាប សុវត្ថិ ,ចា រិទ្ធី និងខេមរៈ សិរីមន្ដ ជាដើម៕ ហ៊ឹម វិចិត្រ

RELATED ARTICLES