Monday, June 23, 2025
Homeតារាខ្មែរស្រីស្អាតស៊ឹម ស្រីនិច្ច ថាមិនបានកែដើមទ្រួងទេ!

ស្រីស្អាតស៊ឹម ស្រីនិច្ច ថាមិនបានកែដើមទ្រួងទេ!

អតីតតារាសម្ដែងកញ្ញាស៊ឹម ស្រីនិច្ច ដែលកំពុងទទួលបានការគាំទ្រទាំងការថតភាពយន្ដនិងMVហើយស្រាប់តែប្រកាសចាកចេញពីអាជីពសិល្បៈទាំងតក់ក្រហល់នោះថ្មីៗនេះគេឃើញស្រីស្អាតរូបេះស្លៀកពាក់ឈុតវៀលក្លៀកក្រហមស្ដើងខ្លីធ្វើឲ្យរូបសម្រស់របស់នាងកាន់តែលេចត្រដែតឡើងគូរឲ្យចង់គយគន់ព្រោះសាច់កាន់តែស្ចីរលើបរលោងម៉ូដខៃគូរឲ្យក្នាញ់។

តែអ្វីដែលធ្វើឲ្យមានការជជែកគ្នាពីអ្នកតាមដានស្រីស្រស់រូបនេះគឺសម្រស់ដើមទ្រួងរបស់នាងត្រូវបានគេសង្ស័យថាស្រីនិច្ច បានកែពង្រីកឲ្យធំជាងមុនដើម្បីឲ្យកាន់តែទាក់ទាញថែមទៀត ខណៈដែលអ្នករួមអាជីពខ្លះបាននិយាយការពារស្រីនិច្ច ថានាងខ្លាចមុខកាំបិតណាស់ហេតុនេះហើយកន្លែងពិសេសដែលគេថានាងបានកែកុននោះអាចជាវិធីនៃការស្លៀកពាក់របស់នាងប៉ុណ្ណោះ ហើយនាងជាស្រីស្អាតម្នាក់ហេតុនេះហើយគ្រាន់តែលេងខ្លួនបែបស៊ិចស៊ីតែបន្ដិចនោះគឺប្រាកដជាប្លែកស្រឡេវភ្នែកបែបនេះហើយ។

ឆ្លើយតបសំណួរតាមឆាតហ្វេសបុកកញ្ញាស៊ឹម ស្រីនិច្ច បានឲ្យដឹងថាពេលនេះនាងមិនបានដឹងខ្លួនថាមានការចែកចាយ(Share)ពីរូបភាពរបស់នាងដែលគេថាមានប្លែកកន្លែងមួយចំនួននោះទេ។ប៉ុន្ដែនាងសូមបញ្ជាក់ថាមិនបានកែកុន(ដើមទ្រួង)ដូចគេសង្ស័យឡើយគឺរក្សារសម្រស់បែបធម្មជាតិៗទាំងអស់។នាងសង្កត់ដែរថាមនុស្សយើងពី១ថ្ងៃទៅ១ថ្ងៃត្រូវតែមានការវិវត្តន៍(Update)អីចឹងមិនអាចនៅដដែលៗបានឡើយ។

តាមរយៈការវាចារយ៉ាងខ្លីបែបនេះមានន័យថាសម្រស់ប្រែប្រួលរបស់ស៊ឹម ស្រីនិច្ច នៅពេលនេះជាការUpdateនៃការស្លៀកពាក់របស់នាងប៉ុណ្ណោះ ហើយការពិតនាងមិនបានទៅកែពង្រីកដើមទ្រួងដូចមនុស្សមួយចំនួនម៉ៃនោះឡើយ។ទោះជាយ៉ាងណាការUpdateរបស់ស្រីនិច្ច តែបន្ដិចសោះធ្វើឲ្យនាងពិតជាធ្វើឲ្យកំពូលតារាស៊ិចស៊ីផ្សេងទៀតពិបាកទប់ទល់។ប្រសិនបើស្រីនិច្ច ហ៊ានលេងខ្លួនជាងនេះច្បាស់ជាធ្វើឲ្យប្រុសៗកាន់តែច្រើនតោងស្នេហ៍ថែមទៀតជាមិនខាន ខណៈដែលការចាកចេញពីអាជីពសិល្បៈរបស់នាងនៅពេលនេះនៅតែធ្វើឲ្យគេមិនអស់ចិត្ត បើទោះជានាងមានហេតុផលផ្ទាល់ខ្លួនជុំវិញការចាកចេញពីអាជីពដែលនាងស្រលាញ់នេះក្ដី៕

RELATED ARTICLES