Monday, June 23, 2025
Homeតារាខ្មែរហេតុអីពេជ្រ សោភា លែងចាប់ដៃខេមរៈ សិរីមន្ដ ?

ហេតុអីពេជ្រ សោភា លែងចាប់ដៃខេមរៈ សិរីមន្ដ ?

ពេជ្រ សោភា ធ្លាប់ច្រៀងឆ្លងឆ្លើយជាមួយលោកខេមរៈ សិរីមន្ដ បទ”ប្រពន្ធបងមិនល្អមែនទេ?”ដែលមានអ្នកអ្នកចូលទៅទស្សនាដល់28M Views។ប៉ុន្ដែរយៈពេល២ឆ្នាំក្រោយមកនេះសោភា និងលោកប៊ុនថៃ មិនដែលចាប់ដៃគ្នាជាថ្មីម្ដងទៀតឡើយ ខណៈដែលសោភា ធ្លាប់ជោគជ័យបំផុតក្នុងការច្រៀងដៃគូជាមួយអតីតតារាហង្សមាសគឺកំពូលតារាចម្រៀងព្រាប សុវត្ថិ ។

យ៉ាងណាក្រោយព្រាប សុវត្ថិ ដើរចេញពេលនេះនៅទ្រនុំហង្សមាសគឺមានតែលោកខេមរៈ សិរីមន្ដ ដែលជាតារាប្រុសឈានមុខគេ ខណៈដែលសោភា នៅតែជាតារាស្រីស្ថិតក្នុងលំដាប់ជូមុខគេម្នាក់ដែលគ្រងតំណែងនេះជាច្រើនឆ្នាំមកហើយ។អ្នកគាំទ្រតារាចម្រៀងទាំងពេជ្រ សោភា និងខេមរៈ សិរីមន្ដ ចង់ឃើញតារាទាំងពីរចេញបទថ្មីៗរួមគ្នាថែមទៀតដើម្បីធ្វើឲ្យទីផ្សារចម្រៀងមានការប្រែប្រួលពិសេសគឺចង្វាក់រ៉េបតែម្ដងដែលសោភា និងសិរីមន្ដ សុទ្ធតែអាច្រៀងបានយ៉ាងល្អដូចគ្នាហេតុនេះហើយការចាប់ដៃគូរជាថ្មីវាងតារាល្បីទាំង២ប្រាកដជាមានការទាក់ទាញខ្លាំងពីទស្សនិកជនជាមិនខាន។

លោកគ្រូភ្លេង(Composer)ម្នាក់នៅហង្សមាសបានប្រាប់អ្នកយកព័តមានយើងកាលពីថ្ងៃទី២០ខែសីហា ថាការចាប់ដៃគូគ្នាអាស្រ័យនៅលើហង្សមាសតម្រូវ ប៉ុន្ដែករណីពេជ្រ សោភា និងខេមរៈ សិរីមន្ដ ស៊ីសងលើតារាទាំង២ហើយក្រុមហ៊ុនចាំសម្របតាមក្រោយវិញព្រោះសោភា ច្រៀងនៅហង្សមាសមិនកុងត្រានោះទេ។

លោកសង្កត់ថាហង្សមាសបើកដៃឲ្យតារាទាំងអស់អាចធ្វើបទដោយខ្លួនឯងបានហើយយកមកឆ្លងផលិតកម្មអីចឹងបើសោភា-សិរីមន្ដ ចង់ចាប់ដៃគូគ្នាឡើងវិញគេអាចពិភាក្សារគ្នាក្នុងការធ្វើបទនោះហង្សមាសមិនហាមឃាត់ទេនិយាយទៅធ្វើអ្វីក៍បានឲ្យតែចំណេញដល់ផលិតកម្មគេបើកដៃហើយមិនថាចច្រៀងចង្វាក់រ៉េបឬចង្វាក់ផ្សេងនោះទេ។លោកគ្រូភ្លេងបន្ថែមថាសោភា ចូលចិត្តលេងសើចបន្ដិចអីចឹងច្រៀងជាមួយព្រាប សុវត្ថិ ត្រូវជាងខេមរៈ សិរីមន្ដ ព្រោះលោកស្នាយ ក៍ចូលចិត្តលេងដូចនាងដែរ។

ក្រោយពេជ្រ សោភា ច្រៀង១បទជាមួយខេមរៈ សិរីមន្ដ ហើយក៍លែងបន្ដចាប់ដៃគ្នាទៀតនោះសោភា បានងាកទៅចាប់ដៃជាមួយលោកគ្រូភ្លេងមាស សុគន្ធ ហៅលោកគ្រូអ៊ួយ តែអ្នកទាំង២មិនទាន់ចេញបុកជាផ្លូវការនោះទេគឺគ្រាន់តែតំណាក់កាលស្ទាបស្ទង់និងការធ្វើពីខាងក្រៅផលិតកម្មច្រើនជាង។យ៉ាងណាសោភា បានសរសើរពីសម្ថភាពលោកគ្រូអ៊ួយ ពេញៗមាត់ថាជាអ្នកមានសម្ថភាពខ្ពស់ខាងធ្វើភ្លេងហើយអាចច្រៀងបានទៀត។ដោយឡែកលោកខេម ប៊ុនថៃ វិញហាក់ប្រយ៉ាត់ប្រយ៉ែងណាស់ក្នុងការច្រៀងជាដៃគូព្រោះនៅហង្សមាសក្រៅពីចាប់ដៃសោភា បាន១បទនោះដៃគូរបស់លោកគឺឱក សុគន្ធកញ្ញា ។

ពេជ្រ សោភា ជាតារាចម្រៀងម្នាក់ដែលមានការប្រែប្រួលខ្លាំងនៅរយៈពេលចុងក្រោយនេះទាំងរូបសម្រស់និងការលេងសម្ភារៈនិយមហើយបើទោះជាឆ្នាំនេះនាងឈានចូលវ័យ៣៧ឆ្នាំទៅហើយក្ដី ប៉ុន្ដែរូបឆោមនាងនៅតែស្អាតខ្ញង់ដដែលពិសេសថ្មីៗនេះនាងចូលចិត្តស្លៀកឈុតស្តើងៗបញ្ចេញសាច់ភ្លៅសខ្ចីទៀតផង។តារាហង្សមាសរូបនេះស្រលាញ់នាឡិការដៃខ្លាំងណាស់ហើយចុងក្រោយនេះនាងពាក់នាឡិការដៃម៉ាកRichard Mille និងRolex ដែល១គ្រឿងៗមានតម្លៃរាប់ម៉ឺនដុល្លារហើយគេកម្រនិងឃើញមានតារាខ្មែរផ្សេងទៀតដែលមានលទ្ធភាពទិញនាឡិការថ្លៃៗដូចនាងពាក់ណាស់។

ដោយឡែកការលេងម៉ូដរថយន្ដវិញសោភា រឹតតែធ្វើឲ្យតារាផ្សេងៗទៀតមិនអាចប្រជែងជាមួយនាងបានព្រោះនាងចំណាយលុយខ្ទង់ជិត១លានដុល្លារទិញឡានម៉ាកMercedes, Porsche, Audi ,Bmw និងRange Rover ។ជុំវិញការកើនទ្រព្យកាន់តែច្រើននេះក្រោយពីសោភា បានងាកទៅបន្ថែមអាជីពថ្មីធ្វើជាអ្នកលក់ផលិតផលរក្សារសម្រស់មកពីកូរ៉េ ហើយនាងប្រាប់ថាគ្មានបុរសណាជួយនាងឡើយ។ដោយឡែកចំណងស្នេហាជាមួយប្រុសក្មេងឆឹម សក្កដា វិញសោភា ថានាងមិនចង់និយាយរឿងរៀបការទេ។

មហាជនរងចាំមើលថាតើពេជ្រ សោភា អាចនឹងចាប់ដៃគូជាមួយលោកខេម ប៊ុនថៃ ជាលើកទី២ដែរឬទេ? ហ៊ឹម វិចិត្រ

RELATED ARTICLES